* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

UPDATE: គ្រោះថ្នាក់ចរាចរណ៍លើស្ពានព្រែកតាមាក់ បណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់ និង៣នាក់រងរបួសធ្ងន់

22-07-2026 15:12

(កណ្តាល)៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នៅលើស្ពានព្រែកតាមាក់ ស្ថិតក្នុងភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បណ្ដាលឲ្យមនុស្សចំនួន ៣នាក់បានបាត់បង់ជីវិត និង៣នាក់ផ្សេងទៀតរងរបួសធ្ងន់។ ករណីនេះបង្កឡើងដោយរថយន្តធុនធ្ងន់មួយគ្រឿងបានដាច់ហ្វ្រាំង ខណៈកំពុងចុះពីលើស្ពាន។

លោកវរសេនីយ៍ឯក ម៉ែន សុខឃឿន អធិការនគរបាលស្រុកខ្សាច់កណ្ដាល បានឲ្យដឹងថា រថយន្តបង្កម៉ាក Hyundai ប្រភេទដឹកទំនិញធំ ពាក់ស្លាកលេខ ភ្នំពេញ3យ-1608 បានធ្វើដំណើរពីលិចទៅកើត។ លុះមកដល់ចំណុចការដ្ឋានជួសជុលផ្លូវ រថយន្តនេះបានដាច់ហ្វ្រាំង ហើយជ្រុលទៅបុកគៀររថយន្តម៉ាក Sangyong ពាក់ស្លាកលេខ ភ្នំពេញ2V-0284 ដែលបើកបរស្របគ្នា បន្ទាប់មកក៏បន្តបុកម៉ូតូចំនួន ៣គ្រឿងទៀតដែលកំពុងបើកបញ្ច្រាសទិសគ្នា។

គ្រោះថ្នាក់នេះបានបណ្ដាលឲ្យជនរងគ្រោះចំនួន ៣នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ រួមមាន៖ ឈ្មោះ ផុន ផេន ភេទប្រុស អាយុ ៤៨ឆ្នាំ, ឈ្មោះ ភី ពៅ ភេទស្រី អាយុ ៣៩ឆ្នាំ និងឈ្មោះ លី សុភ័ក្រ ភេទប្រុស អាយុ ៣៥ឆ្នាំ។ ចំណែកឯជនរងគ្រោះ ៣នាក់ផ្សេងទៀតបានរងរបួសធ្ងន់។

ក្រោយកើតហេតុ កម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីអន្តរាគមន៍ និងបានឃាត់ខ្លួនអ្នកបើកបររថយន្ត Sangyong ឈ្មោះ ឈន ប៊ុនឈឿន ភេទប្រុស អាយុ ៤៨ឆ្នាំ ដើម្បីធ្វើតេស្តជាតិអាល់កុល និងសារធាតុញៀន ដែលលទ្ធផលបង្ហាញថាអវិជ្ជមាន។

បច្ចុប្បន្ន សមត្ថកិច្ចបានប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី និងបានដកហូតមធ្យោបាយពាក់ព័ន្ធទាំងអស់មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ដើម្បីបន្តនីតិវិធីដោះស្រាយតាមផ្លូវច្បាប់។

ហេតុការណ៍នេះជាការក្រើនរំលឹកដល់អ្នកបើកបរទាំងអស់ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ចរាចរណ៍ ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ៕