* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អភិបាលខេត្តតាកែវ ជំរុញគរុសិស្សឱ្យបណ្ដុះស្មារតីស្នេហាជាតិដល់កុមារតាំងពីថ្នាក់បឋមសិក្សា

22-07-2026 15:16

(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានជម្រុញ និងលើកទឹកចិត្តដល់គរុសិស្សទាំងអស់ ដែលនឹងក្លាយជាគ្រូបង្រៀននៅសាលាបឋមសិក្សា នាពេលខាងមុខ ឱ្យប្រឹងប្រែងបណ្ដុះបណ្ដាលចំណេះដឹងដល់ សិស្សឱ្យរៀនពូកែតាំងពីតូចទៅ ព្រមទាំងត្រូវបណ្ដុះស្មារតីស្នេហាជាតិដល់កុមារតាំងពីថ្នាក់បឋមសិក្សា។

ការជំរុញនេះបានធ្វើឡើងនៅក្នុងឱកាសអញ្ជើញចូលរួមពិធីបិទវគ្គបណ្ដុះបណ្ដាលគរុសិស្សកម្រិតបឋមសិក្សា ១២+២ ជំនាន់ទី៤០ នៅសាលាគរុកោសល្យ និងវិក្រិតការខេត្តតាកែវ កាលពីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។

អភិបាលខេត្តបានសង្កត់ធ្ងន់ថា តួនាទីរបស់គ្រូបង្រៀនមិនត្រឹមតែបង្រៀនអក្សរ ឬលេខប៉ុណ្ណោះទេ ប៉ុន្តែត្រូវបណ្តុះគុណធម៌ សីលធម៌ វិន័យ ស្មារតីស្នេហាជាតិ និងការរស់នៅល្អដល់កុមារកម្ពុជាផងដែរ ស្របតាមពាក្យស្លោកខ្មែរ «ដំដែកទាន់នៅក្ដៅ អប់រំកូនចៅទាន់នៅក្មេង»។

ជាមួយគ្នានេះ លោក វ៉ី សំណាង ក៏បានផ្តាំផ្ញើដល់គ្រូបង្រៀនថ្មីទាំងអស់ ត្រូវតែប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈគ្រូបង្រៀន ដោយធ្វើជាគំរូល្អដល់សិស្ស និងសហគមន៍ ស្រឡាញ់សិស្ស ស្រឡាញ់វិជ្ជាជីវៈ និងបំពេញភារកិច្ចដោយការទទួលខុសត្រូវខ្ពស់។ លើសពីនេះ ត្រូវរួមចំណែកអនុវត្តចលនាសាលារៀនគំរូ និងការកែលម្អគុណភាពសិក្សា ស្របតាមគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរួមចំណែកកសាងធនធានមនុស្សប្រកបដោយគុណភាពសម្រាប់ប្រទេសជាតិ៕