* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អគ្គនាយក ARDB ជំរុញឱ្យកសិករប្រើប្រាស់ឥណទានរបស់ ARDB ដើម្បីឲ្យអាជីវកម្មកាន់តែរីកចម្រើន និងស្នើឱ្យប្រមូលផ្តុំគ្នាជាក្រុមផលិតច្បាស់លាស់ មានទាំងបច្ចេកទេសត្រឹមត្រូវ

22-07-2026 15:22

(កំពង់ឆ្នាំ)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្ដាញកសិករតេជោ បានជំរុញឱ្យប្រជាកសិករនៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ត្រូវប្តូរទម្លាប់នៃ ការធ្វើកសិកម្មបែបថ្មី ក្នុងនោះគួររួមគ្នាចងក្រងក្រុមផលិត ទាំងបច្ចេកទេស និងទីផ្សារ ព្រមទាំងងាកប្រើប្រាស់ឥណទានរបស់ ធនាគារARDB ដើម្បីជួយពង្រីកអាជីវកម្មឲ្យកាន់តែរីកចម្រើន។

ការជំរុញរបស់លោកបណ្ឌិតបណ្ឌិត កៅ ថាច ធ្វើឡងើក្នុងពិធីចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង, លោក ទូច លីហួច អភិបាលរងក្រុងកំពង់ឆ្នាំង ថ្នាក់ដឹកនាំ និងមន្ត្រីកសិកម្ម អាជ្ញាធរមូលដ្ឋាន មន្ត្រីកសិកម្មព្រមទាំងប្រជាកសិករសរុបប្រមាណ ២០០នាក់។

លោកបណ្ឌិត កៅ ថាច បានថ្លែងឲ្យដឹងថា ដំណើរចុះជួបកសិករនាពេលនេះ គឺដើម្បីផ្សព្វផ្សាយព័ត៌មានអំពីសមាគមបណ្ដាញកសិករតេជោ និងកម្មវិធីឥណទានរបស់ ARDB ដែលជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺមានអត្រាការប្រាក់ទាប ជាពិសេសខេត្តកំពង់ឆ្នាំង មានសក្តានុពលលើវិស័យកសិកម្មរួមមាន ការដាំបន្លែ ការចិញ្ចឹមត្រី ការចិញ្ចឹមគោ មាន់ ទា និងការប្រកបរបរកសិកម្មចម្រុះ កំពុងតែបង្កើនប្រាក់ចំណូលដល់គ្រួសារពលរដ្ឋផងដែរ។

លោកបណ្ឌិតប្រតិភូបានចាត់ទុកថា ការលើកកម្ពស់ជីវភាពប្រជាកសិករ គឺជាអាទិភាពរបស់រាជរដ្ឋាភិបាល ចាប់តាំងពីសម័យសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីដែលបន្តរហូតដល់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយអាទិភាពជាច្រើនទៀត ដើម្បីលើកស្ទួយវិស័យកសិកម្ម និងការធានាស្ថិរភាពថ្លៃកសិផលលើទីផ្សារ។

លោកបណ្ឌិត កៅ ថាច បានបញ្ជាក់ថា ក្រោយការប្រែប្រួលស្ថានភាពពាណិជ្ជកម្មតាមព្រំដែនជាមួយប្រទេសជិតខាង រាជរដ្ឋាភិបាលបានអន្តរាគមន៍យ៉ាងសកម្ម ដើម្បីដោះស្រាយការកកស្ទះកសិផល និងស្វែងរកទីផ្សារថ្មីរបស់កសិករ។ ទន្ទឹមនឹងនេះ វិបត្តិខ្លះក៏បានបង្កើតជាឱកាសឱ្យកម្ពុជា ពង្រឹងសមត្ថភាពកែច្នៃ និងពង្រីកការនាំចេញដោយខ្លួនឯងផងដែរ។

លោកបណ្ឌិត កៅ ថាច បានលើកទឹកចិត្តឱ្យកសិករ ក្នុងស្រុក ដែលមានគម្រោងផលិតកម្មចង់កែច្នៃផលិតផលកសិកម្ម គឺអាចស្នើសុំឥណទានពី ARDB ក្នុងអត្រាការប្រាក់សមរម្យ ដើម្បីយកទៅពង្រីកការវិនិយោគលើការដាំដុះ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការកែច្នៃផលិតផលកសិកម្មខ្នាតតូច និងមធ្យម។

លោកបណ្ឌិតបានបញ្ជាក់ថា ចំណុចសំខាន់កសិករគួរនាំគ្នាវិនិយោគលើការ ប្រើប្រាស់ផ្ទះសំណាញ់ និងបច្ចេកវិទ្យាឲ្យបានសមស្រប ដើម្បីកាត់បន្ថយហានិភ័យពី ការប្រែប្រួលអាកាសធាតុ និងជំងឺលើដំណាំ។ ការជំរុញឱ្យកសិករចូលរួម បណ្ដុះបណ្ដាលបច្ចេកទេស ឱ្យបានច្រើនមុននឹងពង្រីកការវិនិយោគ ដើម្បីធានាថា ផលិតកម្មមានគុណភាព និងមានទីផ្សារច្បាស់លាស់។

លោកបណ្ឌិតប្រតិភូក៏បានអំពាវនាវ ឱ្យប្រជាកសិករប្រមូលផ្តុំគ្នាជាក្រុម ឬសហគមន៍ផលិត ដើម្បីបង្កើនបរិមាណផលិតផល ស្តង់ដារគុណភាព និងអំណាចចរចាជាមួយទីផ្សារ។ សមាគមបណ្ដាញកសិករតេជោ នឹងដើរតួនាទីជាស្ពានតភ្ជាប់រវាងកសិករ ទីផ្សារ គ្រឹះស្ថានហិរញ្ញវត្ថុ និងស្ថាប័នរដ្ឋ ព្រមទាំងជាខែលការពារផលប្រយោជន៍របស់កសិករ ដើម្បីឱ្យវិស័យកសិកម្មកម្ពុជាមានការរីកចម្រើនប្រកបដោយចីរភាព៕