* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ប្រតិភូពាណិជ្ជករចិន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងបង្កើតសេដ្ឋកិច្ចបៃតងជាមួយកម្ពុជា (Video inside)

22-07-2026 15:40

(ភ្នំពេញ)៖ ប្រតិភូពាណិជ្ជករដ៏ធំមួយមកពីតំបន់ក្វាងស៊ី ប្រទេសចិន បានអញ្ជើញមកកាន់ប្រទេសកម្ពុជា ដើម្បីបន្តដើរតួនាទីជាស្ពានចម្លងនៃមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងភាគីទាំងពីរលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ កិច្ចសហប្រតិបត្តិការឧស្សាហកម្ម និងការផ្លាស់ប្តូរវប្បធម៌។

លោក Gu Rong ប្រធានប្រតិភូចិនមកពីខេត្តក្វាងស៊ី បានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់ពាណិជ្ជករខេត្តក្វាងស៊ី ក្នុងការបន្តពង្រឹងចំណងមិត្តភាព និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយកម្ពុជា។

លោក Gu Rong បានបញ្ជាក់ថា សម្រាប់គណៈប្រតិភូចិន ដែលអញ្ជើញមកដល់កម្ពុជា គឺជាអតីតយុទ្ធជន និងនិវត្តជនរបស់ខេត្តក្វាងស៉ី ហើយសមាគមមានសមាជិកជាង ៤០០០ក្រុមហ៊ុន។ «យើងមកលើកនេះខ្ញុំមកបំពេញទស្សនកិច្ចនៅកម្ពុជា ឃើញថាប្រទេសកម្ពុជា មានសក្តានុពលយ៉ាងខ្លាំង ហើយខ្ញុំនឹងពាំនាំ និងផ្សព្វផ្សាយដល់សមាជិកខាងសមាគមខ្ញុំ អ៊ឹចឹងយើងចាប់អារម្មណ៍ជាងគេខាងវិស័យកសិកម្ម ឧស្សាហកម្ម ចិញ្ចឹមគោ និងផលិតស្កអំពៅ»

លោកបានបញ្ជាក់ពីជំហជំរុញឱ្យសមាគមអតីតយុទ្ធជន និងនិវត្តជនក្វាងស៉ី សហការគ្នាជាមួយអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បង្កើតយន្តការមួយដើម្បីធ្វើការទំនាក់ទំនងគ្នា ព្រមទាំងរៀបចំព្រឹត្តិការណ៍ជាក់ស្តែង និងមានភាពយូរអង្វែង។

ជាមួយគ្នានេះដែរ លោក Gu Rong តាមរយៈការចុះមកសិក្សាស្វែងយល់ពីសក្តានុពលវិនិយោគនៅកម្ពុជា គឺមានក្រុមហ៊ុនជាង១០ បានបង្ហាញបំណងចង់មកបណ្តាក់ទុនដោយផ្ទាល់នៅលើទឹកដីរបស់កម្ពុជា។ ពីព្រោះប្រទេសកម្ពុជាមានសក្តានុពល ហើយកម្ពុជា តម្លៃដីធ្លីទាប មានតម្លៃពលកម្មសមរម្យ ខណៈប្រទេសចិន ជាទីផ្សារធំមួយ ដូច្នេះ រំពឹងថានឹងអាចនាំផលិតផលកសិកម្ម និងផលិតផលផ្សេងទៀតរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ជាដើម។

«ខ្ញុំផ្ទាល់ មានគោលបំណងស្នើសុំវិញ្ញាបនបត្រ សម្រាប់នាំចេញផលិតផលកម្ពុជា ចូលទីផ្សារប្រទេសចិន»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក Gu Rong។

ពាណិជ្ជករចិន មកពីខេត្តគ័ងទង់ បានឱ្យដឹងថា គាត់ជាម្ចាស់ក្រុមហ៊ុនផលិតគ្រឿងសង្ហារឹម នៅឆ្នាំ២០១៩ លោកបានមកវិនិយោគនៅប្រទេសកម្ពុជា បច្ចុប្បន្ននេះលោកមានរោងចក្រផលិតគ្រឿងសង្ហារឹមចំនួន៥កន្លែង ចំនួន៤ទីតាំង ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសកំពង់សោម និង១ទីតាំងទៀតនៅខេត្តត្បូងឃ្មុំ។

លោកបានបញ្ជាក់ថា គោលដៅរបស់ក្រុមហ៊ុនលោកគឺចង់អភិវឌ្ឍសេដ្ឋកិច្ចបៃងតង ដូច្នេះ នៅពេលអនាគតក្រុមហ៊ុនមានបំណងដាំដើមអាកាស្យា លើផ្ទៃដី ៤ម៉ឺនហិកតា។ ដោយសារតែក្រុមហ៊ុនរបស់គាត់ បានមើលឃើញយ៉ាងច្បាស់ពីមិត្តភាពរវាងចិន និងកម្ពុជា រឹងមាំ ជិតស្និទ្ធ និងសម្លឹងមើលឃើញពីលំហូរទីផ្សារល្អរវាងកម្ពុជា និងចិន។

ជុំវិញមហិច្ឆតាដាំចម្ការអាកាស្យា ៤ម៉ឺនហិកាតាលើទឹកដីកម្ពុជា, ត្រូវបានពាណិជ្ជករចិនរូបនេះ បានឱ្យដឹងថា គឺត្រូវរង់ចាំដំណើរទស្សនកិច្ចបញ្ចប់រួចរាល់សិន ទើបលោកនឹងសម្រេចចិត្តតាមក្រោយ។

បើតាមលោក ឈី ហ្វាង (Qi Fang) សមាជិកក្រុមប្រឹក្សានៃសមាគម ជីហ្វា (GIFA) និងជាប្រធានគណៈប្រតិភូសម្រាប់ក្រុមអ្នកវិនិយោគ បានដឹកនាំសហគ្រិនឆ្នើមៗមកពីតំបន់ជាច្រើនដូចជា៖ ក្វាងស៊ី, ក្វាងដុង, ស៊ីឈួន, ហ្វូចៀន, ប៉េកាំង, ឆុងឈីង និងហុងកុង ដោយគ្របដណ្តប់លើវិស័យជាច្រើនរួមមាន៖ ថាមពល និងថាមពលកកើតឡើងវិញ, យានយន្តថាមពលថ្មី និងការផលិតយានយន្ត, កសិកម្ម និងការកែច្នៃផលិតផលកសិកម្ម, សុខភាព និងបច្ចេកវិទ្យាវេជ្ជសាស្ត្រ, បញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាឌីជីថល, ការផលិតបែបឧស្សាហកម្ម, ការកសាងហេដ្ឋារចនាសម្ព័ន្ធ, ការប្លង់ និងការរចនាស្ថាបត្យកម្ម, ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន (E-commerce), ឡូជីស្ទីកទំនើប និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់, ឧស្សាហកម្មទេសចរណ៍ និងសណ្ឋាគារ, សេវាកម្មហិរញ្ញវត្ថុ និងវិជ្ជាជីវៈផ្សេងៗទៀត។

គួរជម្រាបថា អ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តនជនកម្ពុជា តំណាងកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធី បើក «វេទិកាកិច្ចសហប្រតិបត្តិការធុរកិច្ច កម្ពុជា-ចិន» ក្រោមប្រធានបទ «កម្ពុជាស្វាគមន៍ការវិនិយោគពីប្រទេសចិន ដើម្បីអនាគតរួមគ្នាព្រមទាំងអតីតយុទ្ធជន និងនិវត្តជន» រវាងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជាមួយគណៈប្រតិភូធុរជន និងវិនិយោគិនចិន ពិធីនេះបានធ្វើឡើងនៅសណ្ឋាគារ Fairfield by Marriott រាជធានីភ្នំពេញ៕