* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

រដ្ឋបាលខេត្តព្រះវិហារ និងមន្ទីរសុខាភិបាលខេត្ត បើកយុទ្ធនាការផ្សព្វផ្សាយបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម នៅស្រុករវៀង

22-07-2026 16:08

(ព្រះវិហារ)៖ ដើម្បីចូលរួមទប់ស្កាត់ការរាតត្បាតនៃជំងឺគ្រុនឈាម ដែលកំពុងបង្កការព្រួយបារម្ភដល់សុខភាពសាធារណៈ មន្ទីរសុខាភិបាលខេត្តព្រះវិហារ សហការជាមួយអាជ្ញាធរស្រុករវៀង នៅព្រឹកថ្ងៃទី២២ ខែកក្ដដា ឆ្នាំ២០២៦ បានរៀបចំយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីការបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម នៅភូមិរំចេក ឃុំរមណីយ៍ ស្រុករវៀង។

ពិធីនេះស្ថិតក្រោមវត្តមានចូលរួមពីលោកស្រី ប៉ាង រ៉ាវី អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្ត និងលោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង ព្រមទាំងមន្ត្រីសុខាភិបាល អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនរូបទៀត។

នៅក្នុងឱកាសនោះលោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងថា៖ បច្ចុប្បន្នជំងឺគ្រុនឈាមកំពុងមានការរាតត្បាត និងបង្កហានិភ័យដល់ប្រជាពលរដ្ឋនៅទូទាំងខេត្ត ដូច្នេះការចូលរួមពីសហគមន៍ និងប្រជាពលរដ្ឋគ្រប់រូប គឺជាកត្តាសំខាន់បំផុតក្នុងការកាត់ផ្តាច់ប្រភពបង្កកំណើតមូសខ្លា។

លោកវេជ្ជបណ្ឌិតប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងគូសបញ្ជាក់ថា​ «គ្មានវត្ថុដក់ទឹកនៅតាមផ្ទះ គ្មានមូសខ្លា, គ្មានមូសខ្លា គ្មានជំងឺគ្រុនឈាម, គ្មានជំងឺគ្រុនឈាម គ្រួសារមានសុភមង្គល»

លោក គួង ឡូ បានថ្លែងអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវសម្អាតបរិស្ថានជុំវិញផ្ទះឱ្យបានជាប្រចាំ លុបបំបាត់វត្ថុដែលអាចដក់ទឹកបាន ដូចជា កំប៉ុងចាស់ សំបកកង់ របស់ប្រើប្រាស់ចាស់ៗ និងត្រូវបិទគម្របធុងទឹកឱ្យបានជិត ដើម្បីកុំឱ្យមូសខ្លាអាចពងកូន និងបង្កការរាលដាលជំងឺគ្រុនឈាមនៅក្នុងសហគមន៍។

ជាមួយគ្នានេះលោកស្រី ប៉ាង រ៉ាវី អភិបាលរងខេត្តព្រះវិហារ បានថ្លែងកោតសរសើរចំពោះមន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ដែលបានខិតខំរៀបចំយុទ្ធនាការផ្សព្វផ្សាយ និងអប់រំសុខភាពដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ក្នុងនាមលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ លោកស្រី ប៉ាង រ៉ាវី បានថ្លែងអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់គ្រួសារ ចូលរួមអនុវត្តវិធានការបង្ការជំងឺគ្រុនឈាមឱ្យបានផុលផុស ដោយចាត់ទុកការសម្អាតបរិស្ថាន និងការលុបបំបាត់វត្ថុដក់ទឹកជាទម្លាប់ប្រចាំថ្ងៃ ដើម្បីការពារសុខភាពខ្លួនឯង ក្រុមគ្រួសារ និងសហគមន៍ទាំងមូល។

បន្ទាប់ពីបញ្ចប់កម្មវិធីអប់រំផ្សព្វផ្សាយ ក្រុមការងារមន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចុះអនុវត្តសកម្មភាពលុបបំបាត់វត្ថុដែលអាចដក់ទឹក និងដាក់ថ្នាំប៉ែតក្នុងប្រភពទឹកដែលមិនអាចលុបបំបាត់បាន នៅតាមលំនៅឋានប្រជាពលរដ្ឋ។

សកម្មភាពនេះមានគោលបំណងសំខាន់ពីរ គឺទី១ .កាត់បន្ថយ និងបំបាត់ប្រភពបង្កកំណើតមូសខ្លា និងទី២ .បង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋឱ្យយល់ពីហានិភ័យនៃជំងឺគ្រុនឈាម ដែលកំពុងរាតត្បាតនៅតាមភូមិ ឃុំ និងស្រុកនានាក្នុងខេត្តព្រះវិហារ ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ឱ្យមានប្រសិទ្ធភាពខ្ពស់៕