* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

មន្ទីរព័ត៌មានខេត្តកែប បន្តយុទ្ធនាការអប់រំ ទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដល់សិស្សានុសិស្សអនុវិទ្យាល័យ ហ៊ុន សែន ក្រុងកែប

22-07-2026 16:11

(កែប)៖ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីអក្ខរកម្មព័ត៌មាន អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយការទទួលខុសត្រូវ មន្ទីរព័ត៌មានខេត្តកែប បានបន្តរៀបចំយុទ្ធនាការផ្សព្វផ្សាយអប់រំ ការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសុវត្ថិភាពព័ត៌មាន» ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាអនុវិទ្យាល័យ ហ៊ុន សែន ក្រុងកែប ស្ថិតក្នុងក្រុងកែប ខេត្តកែប នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោក ប៊ុន យោង អភិបាលរងខេត្ត តំណាងលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ដោយចូលរួម ពីលោក​ រស់​ ឧត្ដុង្គ​ ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​កែប​ លោក​ ងួន​ ច័ន្ទ​សុជាតា​ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកែប​ លោកអភិបាលរងក្រុងកែប មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស​ នៃអនុវិទ្យាល័យ ហ៊ុន សែនក្រុងកែប ជាច្រើននាក់។

លោក រស់ ឧត្តុង្គ ប្រធានមន្ទីរព័ត៌មានខេត្តកែប បានលើកឡើងថា ដើម្បីឆ្លើយតបទៅនឹងបញ្ហាព័ត៌មានក្លែងក្លាយ ក្នុងនាមជាយុវជនសម័យថ្មី សិស្សានុសិស្ស ត្រូវរៀបចំខ្លួនឱ្យក្លាយជា ពលរដ្ឋឌីជីថលល្អ និងជាភ្នាក់ងារសុវត្ថិភាពព័ត៌មានដ៏សកម្ម ដោយចេះប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយការទទួលខុសត្រូវ។

លោកប្រធានមន្ទីរ បានបន្តថា ប្អូនៗសិស្សានុសិស្ស ត្រូវមានទម្លាប់ ផ្ទៀងផ្ទាត់ព័ត៌មានមុននឹងជឿ និងមុននឹងចែករំលែក សូមប្រើប្រាស់ការគិតពិចារណា និងការពង្រឹងអក្ខរកម្មព័ត៌មាន ដើម្បីធ្វើជាខែលការពារខ្លួន ការពារសិទ្ធិរបស់ខ្លួន និងចូលរួមថែរក្សាសន្តិភាពក្នុងសង្គម។

លោកប្រធានមន្ទីរព័ត៌មានខេត្ត បានអំពាវនាវដល់សិស្សានុសិស្ស ឱ្យយកចំណេះដឹង ដែលទទួលបានពីយុទ្ធនាការនេះ ទៅផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ មិត្តភក្តិ និងសហគមន៍ ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាល នៃព័ត៌មានក្លែងក្លាយ និងកសាងសង្គមព័ត៌មានដែលមានគុណភាព អាចជឿទុកចិត្តបាន។

ក្នុងឱកាសនោះ លោក ប៊ុន យោង អភិបាលរងខេត្តកែប បានថ្លែងថា ការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល និងបណ្ដាញសង្គម បានធ្វើឱ្យការទទួលបាន និងការចែករំលែកព័ត៌មានកាន់តែងាយស្រួល ប៉ុន្តែក៏បានបង្កឱ្យមានការរីករាលដាលនៃព័ត៌មានក្លែងក្លាយ ដែលអាចបង្កផលប៉ះពាល់ដល់បុគ្គល និងសង្គមផងដែរ។

លោកបន្តថា ក្នុងនាមជាយុវជនជំនាន់ថ្មី សិស្សានុសិស្ស ត្រូវចេះប្រើប្រាស់បណ្ដាញសង្គមប្រកបដោយការយល់ដឹង និងការទទួលខុសត្រូវ មុននឹងធ្វើការបញ្ចេញមតិ ឬចូលរួមជាមួយព័ត៌មានណាមួយ តាមរយៈ Like, Share ឬ Comment ត្រូវពិនិត្យ និងផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់លាស់ជាមុនសិន ដើម្បីជៀសវាងការចូលរួមផ្សព្វផ្សាយព័ត៌មានក្លែងក្លាយដោយអចេតនា។

លោកអភិបាលរង បានបន្ថែមថា ការចែករំលែកព័ត៌មាន ដោយមិនបានពិនិត្យប្រភពច្បាស់លាស់ អាចបង្កឱ្យមានការភាន់ច្រឡំ បង្កភាពភ័យខ្លាច ប៉ះពាល់ដល់សាមគ្គីភាពក្នុងសង្គម និងធ្វើឱ្យព័ត៌មានមិនពិតរីករាលដាលកាន់តែខ្លាំង ដូច្នេះ សិស្សានុសិស្ស ត្រូវមានទម្លាប់គិត វិភាគ និងផ្ទៀងផ្ទាត់ព័ត៌មានមុននឹងជឿ ឬចែករំលែកបន្ត។

សូមរំលឹកថា យុទ្ធនាការផ្សព្វផ្សាយអប់រំការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ជំហានទី២ នៅសាលាអនុវិទ្យាល័យ ហ៊ុន សែន ក្រុងកែប នេះ គឺជាលើកទី៣ ហើយដែលមន្ទីរព័ត៌មានខេត្តកែប បានបន្តអនុវត្តនៅតាមគ្រឹះស្ថានសិក្សាក្នុងភូមិសាស្ត្រខេត្តកែប កន្លងមក មន្ទីរព័ត៌មានខេត្តកែប បានរៀបចំយុទ្ធនាការនេះ នៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន ចរិយាវង្ស ក្រុងកែប​ និងវិទ្យាល័យ ហ៊ុន សែន ចំការដូង ស្រុក​ដំណាក់​ចង្អើរ​ រួចមកហើយដែរ៕