* មេ CMAC កម្ពុជា ប្រាប់មន្ត្រីក្រសួងការបរទេសអាមេរិក អំពីផលប៉ះពាល់បង្កឡើងដោយគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបាញ់លើទឹកដីកម្ពុជា
* កម្ពុជាសហការជាមួយសហរដ្ឋអាមេរិក បង្ក្រាបការជួញដូរថ្នាំញៀនឆ្លងដែនជិត ១ តោន នៅខេត្តកោះកុង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាប្រឹក្សាយោបល់សិក្សាធិការ នៃវិទ្យាស្ថានសិក្សាអន្តរជាតិនៃក្រុងស៊ាងហៃ
* ទឹកចិត្ដអ្នកម្ដាយ! សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់តំណាងនាំយកអំណោយ និងនិមន្ដសម្ដេចព្រះឧត្ដមវង្សា បណ្ឌិត គូ សុភាព សម្ដែងធម៌ទេសនាបំភ្លឺផ្លូវចិត្ដ ដល់ជនមានពិការភាពនៃសមាគមតន្ដ្រីសំនៀងជនពិការ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រាបបង្គំទូលថ្វាយនូវសារលិខិតថ្វាយ ព្រះមហាក្សត្រនៃកម្ពុជា នៅក្នុងឱកាសនៃព្រះរាជពិធី ដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង មិនមែនជាការរារាំងការធ្វើធុរកិច្ចទេ តែវាជាការកសាងទីផ្សារដែលអាចទុកចិត្តបាន មានព្រំដែនច្បាស់លាស់ មានក្រមសីលធម៌ និងគោរពច្បាប់
* អត្ថបទសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសសម្ដេចបានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិន្ទេស A នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦រួមមាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចោទសួរក្រុមប្រឆាំងក្រៅប្រទេស៖ ហេតុអ្វីស្ងាត់ជ្រាបដូចចោរលួចសេះ ពេលព័ត៌មានថៃទម្លាយថាពលរដ្ឋថៃ ៦៦គ្រួសារ បាត់បង់ការចូលមកធ្វើចម្ការលើដីខ្មែរ ១៣៨ហិកតា?
* រដ្ឋាភិបាលកម្ពុជា ពិចារណាបន្ថែមម៉ោងសិក្សាសម្រាប់សាលារដ្ឋពី ៤ម៉ោង ទៅ៦ម៉ោងក្នុងមួយថ្ងៃ ដើម្បីធានាប្រសិទ្ធភាពការអប់រំ, អក្សរសាស្ត្រខ្មែរ និងគណិតវិទ្យា ជាមុខវិជ្ជាអាទិភាព
* ការវាយតម្លៃរបស់មន្ទីរបញ្ចកោណ៖ សហរដ្ឋអាមេរិកចំណាយអស់ ៤៧ពាន់លានដុល្លារក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំផ្ញើដល់សិស្សទើបជាប់បាក់ឌុប ត្រូវគិតលើរឿង៣ រួមមាន៖ សុខភាព ចំណេះដឹងបំណិន និងការងារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់ដំបូន្មានដល់សិស្សឱ្យជ្រើសរើសជំនាញសិក្សាមួយដែលមានភាពច្បាស់លាស់ កុំរៀនបានមួយឆ្នាំពីរ ក៏បោះបង់។ ជំនាញអ្វីក៏សំខាន់ដែរ តែត្រូវច្បាស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រំលឹកពីការលួចស្តាប់ឮការផ្តាំផ្ញើរបស់សម្តេចតេជោ ឱ្យគេជួយមើលថែ បើសម្តេចមានគ្រោះថ្នាក់ដល់ជីវិត។ សម្តេចបានរំលឹកថា ពេលនោះអាយុ ១២ឆ្នាំ អ្វីដែលគិតនោះ តើត្រូវរស់បែបណា បើអត់ពីឪពុកម្តាយ?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សាលារៀនរបស់រដ្ឋមានតែស្តង់ដារគុណភាពតែមួយ និងមានគំរូតែមួយ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ បើតាមសម្តេចមនាយករដ្ឋមន្ត្រី សម្តេចបានបែងចែកការសាងសង់អគារសិក្សាជា៣កម្រិត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពង្រឹងការអប់រំ គឺពង្រឹងពីកម្រិតមូលដ្ឋានមក ជាពិសេសការបណ្តុះបណ្តាលរក្សាពេល១២ឆ្នាំនៅកម្រិតចំណេះដឹងទូទៅ គឺសំខាន់ណាស់។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បន្តបណ្ដុះបណ្ដាលមូលដ្ឋាន និងបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជា

22-07-2026 16:14

(សៀមរាប)៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប សហការជាមួយអនុសាខាស្រុកពួក និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ បានបើកវគ្គបណ្ដុះបណ្ដាលមូលដ្ឋាន និងបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជា ចំនួន ៨៤នាក់ មកពីវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក វិទ្យាល័យអធិបតី និងវិទ្យាល័យរើល ក្រោមអវត្តមានរបស់លោក គុជ លីណា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា នៅសាលប្រជុំសាលាស្រុកពួក។

ក្នុងឱកាសនោះ លោក គុជ លីណា បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោក ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដោយក្តីនឹករលឹកជូនចំពោះបងប្អូនទាំងអស់។

លោកបន្តថា ក្មួយៗសមាជិកយុវជនកាកបាទក្រហម សុទ្ធតែបានចូលរួមដោយស្ម័គ្រចិត្តរាល់សកម្មភាពក្នុងគ្រឹះស្ថានសិក្សា សហគមន៍ ក៏ដូចជាសកម្មភាពមនុស្សធម៌ ទាំងការចូលរួមឆ្លើយតបគ្រោះមហន្តរាយ អប់រំសុខភាពការពារជំងឺឆ្លង គ្រោះថ្នាក់នៃគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ និងសម្អាតបរិស្ថានដែលជាប្រយោជន៍ដល់សង្គម។

លោកបានបន្តថា ដើម្បីត្រៀមខ្លួនអនុវត្តតួនាទីឱ្យបានល្អក្នុងនាមជាយុវជនកាកបាទក្រហមកម្ពុជា ត្រូវដឹងពីភារកិច្ចរបស់ខ្លួន ដោយប្អូនទាំងអស់ជាតំណាងឱ្យយុវជនកាកបាទក្រហមកម្ពុជាក្នុងស្រទាប់យុវវ័យ, ជាអ្នកបន្តវេនដ៏សកម្មក្នុងសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។

លោកបន្តទៀតថា ត្រូវគោរពវិន័យសាលា ខិតខំរៀនសូត្រឱ្យបានពូកែ និងធ្វើជាគំរូល្អក្នុងស្រទាប់យុវវ័យ, ផ្សព្វផ្សាយពីគោលការណ៍គ្រឹះនៃចលនាអន្តរជាតិ និងសកម្មភាពមនុស្សធម៌ទាំងក្នុងសាលានិងសហគមន៍, បន្តចូលរួមអប់រំសុខភាពអនាម័យ ការបង្ការជំងឺឆ្លង និងគ្រោះថ្នាក់នៃគ្រឿងញៀន, ជួយដល់មិត្តយុវសិស្សក្រីក្រ រៀនខ្សោយ និងលើកទឹកចិត្តមិត្តយុវសិស្សពិការ។

លោកបន្ថែមថា យុវជនត្រូវធ្វើជាគំរូល្អក្នុងការគោរពច្បាប់ចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ និងពិការភាព និងត្រូវមានទំនាក់ទំនងល្អស្មើភាព និងសហការចែករំលែកបទពិសោធន៍ជាមួយយុវកាយរិទ្ធិជាតិកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា ក៏ដូចជាយុវជនកាកបាទក្រហមនៃបណ្តាប្រទេសជាមិត្ត។ ជាពិសេសចូលរួមប្រជុំក្លឹបយុវជន និងរាយការណ៍សកម្មភាពទៀងទាត់ជូនលោកគ្រូ-អ្នកគ្រូទីប្រឹក្សា និងនាយក-នាយិកាសាលា។

លោក គុជ លីណា ក៏បានណែនាំដល់យុវជនស្ម័គ្រចិត្តទាំងអស់ ឱ្យខិតខំរៀនសូត្រឆ្ពោះទៅរកភាពជាសិស្សពូកែ ចេះប្រើប្រាស់ទូរស័ព្ទដៃប្រកបដោយការយល់ដឹង និងមានប្រយោជន៍ ព្រមទាំងប្រកាន់ខ្ជាប់នូវអាកប្បកិរិយាសមរម្យ។

ជាមួយនេះដែរ លោកក៏បានសំណូមពរដល់លោកនាយក លោកនាយករង និងលោកគ្រូ-អ្នកគ្រូតាមវិទ្យាល័យទាំងអស់ បន្តជួយអប់រំ និងបង្កលក្ខណៈងាយស្រួលដល់ប្អូនៗយុវជនទើបបំពាក់កន្សែងថ្មី ឱ្យបានចូលរួមបំពេញការងារមនុស្សធម៌ទាំងក្នុងសាលារៀន សហគមន៍ និងសង្គមជាតិឱ្យកាន់តែផុសផុលបន្ថែមទៀត៕