* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អង្គការសង្គមស៊ីវិល​ក្នុង​ខេត្តរតនគិរី បេជ្ញាបន្តពង្រឹងកិច្ចសហការជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន​ក្នុងការលើកកម្ពស់​​ការ​​​អភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងការកសាងសង្គមឌីជីថលនៅកម្ពុជា

22-07-2026 16:17

(រតនគិរី)៖ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារ រតនៈលីណា ក្រុងបានលុង វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) នៃទីស្តីការគណៈរដ្ឋមន្ត្រី បានសហការជាមួយ​រដ្ឋបាលខេត្តរតនគិរី រៀបចំ​វេទិកា​សន្ទនា​ក្រោមប្រធានបទ «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យឌីជីថល» ដែលបានប្រព្រឹត្តទៅ​ក្រោមអធិបតីភាពលោក ប៉ៃ សំបូរ អគ្គលេខាធិការ វ.ស.ស. តំណាងលោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. និងលោក វ៉ាន់ សោភា អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី តំណាងលោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ដោយ​មានតំណាងមកពីអង្គការសង្គមស៊ីវិល​ រួមទាំងអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញ​ក្នុងខេត្តរតនគិរី បានចូលរួមយ៉ាងច្រើនកុះករ។

ថ្លែងក្នុងអង្គវេទិកានាព្រឹកនេះលោក ប៉ៃ សំបូរ អគ្គលេខាធិការ វ.ស.ស. បានថ្លែងថា វ.ស.ស. នៅតែបន្តលើកកម្ពស់វប្បធម៌​សន្ទនាក្នុងគ្រួសារនៃអង្គការសង្គមស៊ីវិល​ តាមរយៈការរៀបចំវេទិកាសន្ទនា​ដូចដែលបានរៀបចំឡើងនាពេលនេះ ក្នុងគោលបំណង​ថែរក្សាសុខសន្តិភាព​និងសុខដុមនីយកម្ម​សង្គមស៊ីវិល​ ព្រមទាំង​​ពង្រឹង​កិច្ចសហប្រតិបត្តិការល្អ​រវាងគ្រប់តួអង្គពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍលើគ្រប់វិស័យ ស្របតាមយុទ្ធសាស្រ្ត​អភិវឌ្ឍន៍​និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត​របស់សម្តេចមហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

លោកបានលើកទឹកចិត្ត​ឱ្យអង្គការសង្គមស៊ីវិល​បន្តចាប់យកបច្ចេកវិទ្យាថ្មីៗ សម្រាប់ការអនុវត្តការងាររបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹង​ការវិវត្តយ៉ាងលឿននៃបច្ចេកវិទ្យាក្នុងយុគសម័យឌីជីថល និងកិច្ចខិតខំប្រឹងប្រែង​របស់រាជរដ្ឋាភិបាលក្នុងការជំរុញបរិវត្តកម្មឌីជីថល។

ក្នុងឱកាសនេះដែរលោក វ៉ាន់ សោភា បានវាយតម្លៃខ្ពស់​ចំពោះ​កិច្ចសហការយ៉ាងល្អនិងជិតស្និទ្ធរវាងអាជ្ញាធរមូលដ្ឋាន​និងអង្គការសង្គមស៊ីវិលទាំងអស់​ក្នុងខេត្តរតនគិរី ដែលបាន​​ចូលរួមចំណែកយ៉ាងសកម្ម​ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ក៏ដូចជាលើកកម្ពស់ជីវភាពនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅទូទាំងខេត្ត។

លោកក៏បានថ្លែងអំណរគុណចំពោះ​ វ.ស.ស. ដែលតែងតែបានរៀបចំ​វេទិកាសន្ទនាយ៉ាងទៀងទាត់ សម្រាប់ការផ្លាស់ប្តូរបទពិសោធ​ ចែករំលែក​ចំណេះដឹង និងជជែកពិភាក្សា​ដោយត្រង់ទៅត្រង់មកក្នុងក្រុមគ្រួសារសង្គមស៊ីវិល ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានក្នុងមូលដ្ឋាន។ លោក​ក៏បាន​លើកទឹកចិត្ត​ឱ្យ​​អង្គការសង្គមស៊ីវិល​បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍក្នុងថ្នាក់មូលដ្ឋាន​ ជាពិសេស​​ជំរុញការអភិវឌ្ឍវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ ដែលជាវិស័យអាទិភាពសម្រាប់ខេត្តភូមិភាគឦសាននេះ។

ក្នុងអង្គវេទិកាសន្ទនានេះដែរ វ.ស.ស. បានរៀបចំឱ្យមាននូវ​បទបង្ហាញសម្រាប់​ចែករំលែកចំណេះដឹង​ដល់អង្គការ​សង្គមស៊ីវិល​​និង​អាជ្ញាធរមូលដ្ឋានក្នុងខេត្តរតនគិរី លើប្រធានបទ «ការយល់ដឹងអំពីអក្ខរកម្មឌីជីថល និង​សុវត្ថិភាពតាម​​ប្រព័ន្ធបច្ចេកវិទ្យា» ក្នុង​គោលបំណងផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីគោលនយោបាយ​សេដ្ឋកិច្ចនិង​សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដោយមានលោក ទ្រី វិទូ ប្រធានដេប៉ាតឺម៉ង់ពាណិជ្ជកម្មអេឡិចត្រូនិក នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានចូលរួមជាវាគ្មិន។

តំណាង​អង្គការសង្គមស៊ីវិលក្នុងខេត្តរតនគិរីដែលបានចូលរួមក្នុងអង្គវេទិកាសន្ទនានាព្រឹកនេះ បាន​បង្ហាញនូវការ​ ប្ដេជ្ញាចិត្តខ្ពស់​ក្នុងការពង្រឹងកិច្ចសហការជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន​និងគ្រប់តួអង្គពាក់ព័ន្ធ ដើម្បីរួមគ្នា​​​​​​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គមមូលដ្ឋាន​ឱ្យកាន់តែល្អប្រសើរថែមទៀត និងចូលរួមលើកកម្ពស់ការកសាងសង្គមឌីជីថល​​នៅកម្ពុជា តាមរយៈការចូលរួមជំរុញបរិវត្តកម្មឌីជីថលក្នុងសហគមន៍៕