* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អភិបាលស្រុកតាំងគោក ដឹកនាំក្រុមការងារ​ចុះរកប្រភពទឹក និងជួយបូមទឹកបញ្ជូលស្រែពលរដ្ឋ​នៅឃុំស្រឡៅ និងឃុំទ្រៀល ដែលប្រឈមនឹងការខ្វះខាតទឹកធ្ងន់ធ្ងរ

22-07-2026 16:20

(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ខេត្តកំពង់ធំ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរឃុំស្រឡៅ និងឃុំទ្រៀល ចុះពិនិត្យ និងចាត់ចែងនាំទឹកបញ្ចូលស្រែរបស់ប្រជាពលរដ្ឋជាបន្ទាន់ ដែលកំពុងប្រឈមនឹងការខ្វះខាតទឹកយ៉ាងធ្ងន់ធ្ងរ ដោយសារអាកាសធាតុរាំងស្ងួត និងគ្មានភ្លៀងធ្លាក់អស់រយៈពេលជាច្រើនថ្ងៃ។

កិច្ចអន្តរាគមន៍នេះធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានពីការរីងស្ងួតនៃប្រភពទឹក និងការព្រួយបារម្ភ​របស់ប្រជាពលរដ្ឋអំពីផលដំណាំស្រូវរបស់ពួកគាត់ ហើយសកម្មភាពនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលស្រុក ចំពោះទុក្ខលំបាក​របស់ប្រជាកសិករ ដែលពឹងផ្អែកលើវិស័យកសិកម្ម​ជាចម្បង។ ការខ្វះខាតទឹកអាចបង្កឱ្យ​ដំណាំស្រូវរងការខូចខាត និងប៉ះពាល់ដល់ជីវភាព​រស់នៅ​របស់ប្រជាពលរដ្ឋ, ដូច្នេះការអន្តរាគមន៍ទាន់ពេលវេលានេះ គឺមានសារៈសំខាន់ណាស់ក្នុងការជួយសង្គ្រោះផលដំណាំ និងធានាសន្តិសុខស្បៀងក្នុងតំបន់។

នាឱកាសនោះលោកអភិបាលស្រុក ហាក់ ម៉ុងហួត ក៏បានណែនាំឱ្យក្រុមការងារប្រើប្រាស់មធ្យោបាយដែលមានស្រាប់ ដើម្បីបូម និងបង្ហូរទឹកពីប្រភពទឹកដែលនៅជិតបំផុត ចូលទៅក្នុងស្រែរបស់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព។

លោក ហាក់ ម៉ុងហួត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមថែរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃ ដើម្បីធានានូវនិរន្តរភាពនៃការផ្គត់ផ្គង់ទឹកសម្រាប់រដូវដាំដុះបន្តបន្ទាប់។ តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ រំពឹងថាផលដំណាំស្រូវរបស់ប្រជាពលរដ្ឋនឹងអាចរួចផុតពីការខូចខាត និងធានាបាននូវទិន្នផលល្អប្រសើរ។

ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅក្នុងឃុំទាំងពីរ បានសម្តែងនូវក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយអន្តរាគមន៍ពីសំណាក់អាជ្ញាធរស្រុក និងឃុំ ដែលបានចុះមកដោះស្រាយបញ្ហាប្រឈមរបស់ពួកគាត់ទាន់ពេលវេលា។

សូមបញ្ជាក់ដែរថា តាមរយៈសកម្មភាពនេះ អាជ្ញាធរស្រុកតាំងគោក បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបម្រើប្រជាពលរដ្ឋ និងដោះស្រាយរាល់បញ្ហាប្រឈមនានា ដើម្បីលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់ប្រជាជនក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើងផងដែរ៕