* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ភាពក្រីក្រមិនមែនជាឧបសគ្គ សម្រាប់និស្សិតមកពីជនបទនោះឡើយ

22-07-2026 16:24

(ភ្នំពេញ)៖ ភាពក្រីក្រមិន​មែនជាឧបសគ្គក្នុងការសម្រេចក្ដីស្រមៃរបស់ខ្លួនឡើយ។ នេះបើយោងតាមលោក សួន សុកជា ជានិស្សិតឆ្នាំទី២ ជំនាញ Media នៃសាកលវិទ្យាល័យកម្ពុជា បាននិយាយថា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦កន្លងទៅ។

លោក សួន សុកជា ថ្លែងថា សេដ្ឋកិច្ចគ្រួសារជារឿងសំខាន់ បើសិនជាគេជាកូនដែលកើតក្នុងគ្រួសារដែលមានជីវភាពធូរធាស្រាប់វាពុំសូវមានភាពលំបាកទេ ក៏ប៉ុន្តែសម្រាប់យើងដែលកើតក្នុងគ្រួសារដែលលំបាកក្ដី ក៏មិនស្រូវតូចចិត្តនិងទីកន្លែងដែលយើងកើតនោះដែរ ឬយកភាពលំបាកទាំងនោះជាឧបសគ្គក្នុងការបន្តការសិក្សានៅមហាវិទ្យាល័យ ដើម្បីសម្រេចក្ដីរបស់របស់ខ្លួននោះទេ។

និស្សិតជំនាញ Media បានលើកឡើងថា «ខ្ញុំកើតមកជាកូនពៅក្នុងគ្រួសារក៏ពិតមែន ប៉ុន្តែខ្ញុំពុំមានបងៗណាម្នាក់ នៅក្នុងគ្រួសារដែលចាំជួយទំនុកបម្រុងដល់ខ្ញុំឡើយ ហើយខ្ញុំក៏មិនបានយកចំណុចទាំងនេះជាការរាំងស្ទះ ដល់ការសិក្សា នៅមហាវិទ្យារបស់ខ្ញុំដែរ ទោះខ្ញុំពុំមាននាក់ចាំជួយជ្រោមជ្រែងផ្នែកថវិកាដូចគេក៏ពិតមែន ក៏ប៉ុន្តែគ្រួសាររបស់ខ្ញុំតែងតែលើកទឹកចិត្ត និងជួយជំរុញខ្ញុំក្នុងការបន្តការសិក្សាជានិច្ច»

ចំណែក កញ្ញា សន កាណាន់ ជានិស្សិតផ្នែក Media នៅសាកលវិទ្យាល័យកម្ពុជា បានថ្លែងថា ការខ្វះខាតផ្នែកសេដ្ឋកិច្ចគ្រួសារមិនមែនជាបញ្ហាចម្បងដែលរារាំងដល់ការបន្តការសិក្សានៅសាកលវិទ្យាល័យរបស់យើងទេ​ ឲ្យតែយើងមានការតាំងចិត្ត តស៊ូព្យាយាម ជឿជាក់លើខ្លួនឯងជានិច្ច និងសម្លឹងទៅមើលគោលដៅដោយក្ដីសង្ឃឹម នោះមិនថាជួបឧបសគ្គប៉ុណ្ណាក៏យើងនៅតែអាចជម្នះវាបានគ្រប់យ៉ាង។

លោកស្រី ថា «ខ្ញុំបច្ចុប្បន្ននេះក៏មិនបានពឹងផ្អែកទាំងស្រុងទៅលើគ្រួសារដែរ ខ្ញុំបានឆ្លៀតពេលវេលាពីការសិក្សារៀនសូត្រដើម្បីធ្វើការងាររកប្រាក់ចំណូលបន្ថែមសម្រាប់ចាយវាយប្រចាំថ្ងៃដោយខ្លួនឯង បើទោះបីជាត្រូវលំបាក និងនឿយហត់បន្តិចក៏ដោយតែរាល់ពេលខ្ញុំសម្លឹងមើលទៅកាន់គោលដៅរបស់ខ្ញុំ វាធ្វើឲ្យខ្ញុំមានកម្លាំងចិត្តក្នុងការបន្តដំណើរបន្តទៀត»

សម្រាប់និស្សិត សួន សុកជា, មូលហេតុដែលលោក តស៊ូព្យាយាមរស់នៅទីក្រុងភ្នំពេញ ដើម្បីបន្តការសិក្សាលើមុខជំនាញ Media​ ទាំងត្រូវជូបការលំបាកផ្នែកថវិកា គឺដោយសារតែតាំងពីក្មេងវ័យមក លោកមានចំណង់ចំណូល ចិត្តលើ ការថតរូប​ ថតវិដេអូ កាត់តវីដេអូ និងការសរសេរព័ត៌មាន ដូច្នេះលោកតែងតែមានក្ដីស្រមៃថា ថ្ងៃមួយលោកនឹងអាចធ្វើវាបានជោគជ័យ និងសម្រេចក្ដីប្រាថ្នារបស់ខ្លួន ស្រពពេលដែលបច្ចុប្បន្នបច្ចេកវិទ្យាឌីជីថល បានអភិវឌ្ឍយ៉ាងឆាប់រហ័សដែលធ្វើឱ្យការទទួលព័ត៌មានរបស់មនុស្សមានការផ្លាស់ប្តូរយ៉ាងខ្លាំង។

ជាចុងក្រោយលោកបានបន្ថែថា តាមបទពិសោធន៍របស់ខ្លួនផ្ទាល់ សូមលើកទឹកចិត្តដល់ប្អូនៗដែលរស់នៅជនបទ ដែលចង់មកបន្តការសិក្សានៅទីក្រុងភ្នំពេញ។ លោកថ្លែងថា «ខ្ញុំសូមលើកទឹកចិត្តដល់ប្អូនៗ កុំដោយសារតែភាពខ្វះខាត ធ្វើឲ្យយើងបោះបង់ចោលការសិក្សានៅថ្នាក់មហាវិទ្យាល័យ។ ប្អូនៗនៅមានជម្រើសច្រើន​ដូចជាការរៀនបណ្ដើរធ្វើការងារបណ្ដើរដើម្បីបានជាចំណូលសម្រាប់ចំណាយប្រចាំថ្ងៃផង និងបានជាបទពិសោធន៍សម្រាប់ខ្លួនផងដែរក្រោយពេលយើងរៀនចប់បរិញ្ញាប័ត្រយើងមានបទពិសោធន៍ការងារស្រាប់ងាយស្រួលក្នុងការរកការងារធ្វើ និងទទួលបានប្រាក់ចំណូលខ្ពស់ជាងអ្នកគ្មានបទពិសោធន៍ការងារ»

អត្ថបទដោយ Sroeuy Khanoeng និស្សិត មកសាកលវិទ្យាល័យកម្ពុជា!