* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រមុខការទូតកម្ពុជា ស្នើអាស៊ានពន្លឿនដំណើរការកិច្ចព្រមព្រៀងសន្ដិសុខប្រេង អគ្គសនី ថាមពលកកើតឡើងវិញ ដើម្បីធានាបាននូវតម្លៃសមរម្យ មានសុវត្ថិភាព និងចីរភាពក្នុងតំបន់

22-07-2026 17:04

(ហ្វីលីពីន)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានស្នើអាស៊ានពន្លឿនដំណើរការកិច្ចព្រមព្រៀងសន្ដិសុខប្រេង អគ្គសនី ថាមពលកកើតឡើងវិញ ដើម្បីធានាបាននូវតម្លៃសមរម្យ មានសុវត្ថិភាព និងចីរភាពក្នុងតំបន់។

ការណ៍នេះ បានធ្វើឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៩ និងកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការក្នុងទម្រង់ពង្រីកសក្ដីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការវិវត្តនៃបរិបទភូមិសាស្ត្រ នយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច តម្រូវឱ្យអាស៊ានពង្រឹងសមាហរណកម្មតំបន់ឱ្យកាន់តែស៊ីជម្រៅ ពង្រឹងការសម្របសម្រួលជាយុទ្ធសាស្ត្រ និងពង្រឹងការកសាងសហគមន៍អាស៊ាននៅគ្រប់សសរស្តម្ភទាំងបី។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះប្រកបដោយយុត្តិធម៌ សន្តិភាព និងយូរអង្វែង ផ្អែកលើច្បាប់អន្តរជាតិ ដោយសង្កត់ធ្ងន់ថា ការគោរពអធិបតេយ្យ និងបូរណភាពទឹកដី ការបោះបង់ចោលការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង និងការដោះស្រាយជម្លោះដោយសន្តិវិធី នៅតែជាគោលការណ៍ជាមូលដ្ឋាន សម្រាប់ការរក្សាសន្ដិភាពតំបន់ ស្ថិរភាព និងសណ្តាប់ធ្នាប់តំបន់ផ្អែកលើវិធានច្បាប់។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីសន្តិសុខថាមពលដែលជាអាទិភាពយុទ្ធសាស្ត្រ ការបន្តអភិវឌ្ឍបណ្តាញអគ្គិសនីអាស៊ាន ការវិនិយោគកាន់តែច្រើនលើថាមពលកកើតឡើងវិញ និងកិច្ច សហប្រតិបត្តិការតំបន់ឱ្យកាន់តែរឹងមាំ ដើម្បីធានាបាននូវថាមពលដែលមានតម្លៃសមរម្យ មានសុវត្ថិភាព និងប្រកបដោយចីរភាព សម្រាប់តំបន់។

ស្តីពីទំនាក់ទំនងខាងក្រៅរបស់អាស៊ាន លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងការគាំទ្រដល់ការ អនុម័តលើការកែសម្រួលគោលការណ៍ណែនាំស្តីពីទំនាក់ទំនងខាងក្រៅរបស់អាស៊ាន ដោយកត់សម្គាល់ថា គោលការណ៍ណែនាំនេះផ្តល់នូវក្របខ័ណ្ឌច្បាស់លាស់ជាងមុន និងផ្អែកលើលក្ខណៈវិនិច្ឆ័យ សម្រាប់ទំនាក់ទំនងជាមួយដៃគូដែលមានស្រាប់និងនាពេលអនាគត។

ប្រមុខការទូតកម្ពុជារូបនេះ ក៏បានសង្កត់ ធ្ងន់ថា អាស៊ានគួរប្រកាន់យកវិធីសាស្ត្រកាន់តែបុរេសកម្ម និងមានលក្ខណៈជាយុទ្ធសាស្ត្រ ក្នុងការពង្រីកនិងពង្រឹងភាពជាដៃគូខាងក្រៅរបស់ខ្លួន។

ក្នុងស្មារតីនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានស្វាគមន៍តួកគីយ៉េ ជាដៃគូសន្ទនាថ្មីបំផុតរបស់អាស៊ាន និងបានសម្តែងនូវការជឿជាក់ថា តួកគីយ៉េនឹងរួមចំណែកដ៏មានអត្ថន័យ ដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការលើកកម្ពស់ ស្ថិរភាព និងវិបុលភាព ក្នុងតំបន់៕