* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

គ្រូបង្គោលកម្ពុជា ទទួលបានការបណ្ដុះបណ្ដាលជំនាញ «រ៉ូបូតឧស្សាហកម្ម» នៅក្រុងប៉េកាំង

22-07-2026 17:45

(ប៉េកាំង)៖ SDF សហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) និងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មប៉េកាំង (BITC) បើកវគ្គបណ្ដុះបណ្ដាលជំនាញ «រ៉ូបូតឧស្សាហកម្ម» រយៈពេល ២ សប្តាហ៍ (១៩-៣១ កក្កដា ២០២៦) ជូនគ្រូបង្គោលកម្ពុជាចំនួន ២៦នាក់ (ស្ត្រី ៤នាក់) មកពីវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងសហគ្រាសឯកជន នៅទីក្រុងប៉េកាំង ប្រទេសចិន។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្រោម «កម្មវិធីភាពជាដៃគូ ILO/China លើការពង្រឹងការអភិវឌ្ឍជំនាញ» ក្នុងគោលបំណងពង្រឹងសមត្ថភាពដំឡើង កំណត់កម្មវិធី និងដោះស្រាយបញ្ហាបច្ចេកទេសប្រព័ន្ធរ៉ូបូត ដើម្បីយកចំណេះដឹងទាំងនេះទៅបណ្តុះបណ្តាលបន្តជូនសិស្ស-និស្សិត និងកម្មករនិយោជិតនៅកម្ពុជា។

ថ្លែងក្នុងពិធីបើក លោក គី សុខគីម នាយកប្រតិបត្តិ SDF បានថ្លែងថា «ពិភពលោកកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ហើយរ៉ូបូតឧស្សាហកម្ម (រ៉ូបូតសម្រាប់ប្រើក្នុងរោងចក្រ និងឧស្សាហកម្ម) បាននិងកំពុងក្លាយជាផ្នែកយ៉ាងសំខាន់នៃបម្រែបម្រួលនេះ»។

លោកបន្ដថា «បច្ចុប្បន្ន រោងចក្រជាច្រើននៅកម្ពុជាបាននិងកំពុងធ្វើទំនើបកម្មផលិតកម្ម ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ហើយវគ្គបណ្តុះបណ្តាលនេះ នឹងចូលរួមយ៉ាងសំខាន់ ក្នុងការគាំទ្រដល់ការប្រើប្រាស់ បច្ចេកវិទ្យាទំនើបទាំងនេះ ជាពិសេសទាក់ទងនឹងទំនើបកម្ម និងប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងខ្សែច្រវាក់ផលិតកម្ម»។

លើសពីនេះ វគ្គបណ្តុះបណ្តាល ក៏នឹងផ្តល់បទពិសោធអនុវត្តផ្ទាល់ ដើម្បីឱ្យគ្រូបង្គោលរបស់យើង អាចផ្ទេរចំណេះជំនាញទាំងនេះដល់សិស្ស និងកម្មករនិយោជិតនៅកម្ពុជា។ នេះជាការបញ្ជាក់បន្ថែម របស់លោក គី សុខគីម។

ទន្ទឹមនេះ លោកសង្ឃឹមយ៉ាងមុតមាំថា កម្មវិធីនេះមិនត្រឹមតែជួយអភិវឌ្ឍជំនាញប៉ុណ្ណោះទេ តែថែមទាំងជួយពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងចិន ព្រមទាំងបើកទ្វារសម្រាប់កិច្ចសហប្រតិបត្តិការបន្ថែមទៀត នាពេលអនាគត។

គួរជ្រាបថា កម្មវិធីនេះ គឺជាកិច្ចសហប្រតិបត្តិការលើកទី៣ហើយ រវាង SDF, ILO និង BITC បន្ទាប់ពីទទួលបានជោគជ័យលើវគ្គបណ្ដុះបណ្ដាលជំនាញ ថែទាំយានយន្តអគ្គិសនីកម្រិតខ្ពស់ (EV) នាពេលកន្លងមកទាំងនៅប្រទេសចិន និងកម្ពុជា។

តាមរយៈគំនិតផ្តួចផ្តើមនេះ គ្រូបង្គោល TVET នឹងជួយផ្ទេរចំណេះដឹងបន្តជូនសិស្ស-និស្សិតយ៉ាងហោចណាស់ ១ពាន់នាក់ ត្រឹមឆ្នាំ២០២៩ ហើយគ្រូបង្គោលបច្ចេកទេសវិញ នឹងចែករំលែកចំណេះដឹងបន្តជូនក្រុមការងារក្នុងសហគ្រាស និងគាំទ្រការចុះកម្មសិក្សារបស់សិស្ស-និស្សិត ។

គិតមកទល់ពេលនេះ មានគ្រូបង្គោលដែលទទួលបានការគាំទ្រពី SDF និង ILO សរុបចំនួន ៥៦រូបហើយ ដែលទទួលបានការអភិវឌ្ឍជំនាញដែលមានតម្រូវការទីផ្សារខ្ពស់ ដោយក្នុងនោះមាន ជំនាញ EV ៣០រូប និង រ៉ូបូតឧស្សាហកម្ម ២៦រូប។

ក្នុងបេសកកម្មខាងលើនេះ ក្រុមការងារ SDF ក៏បានចុះធ្វើទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌល Mechatronics World Championship Training Base, ក្រុមហ៊ុន UBTECH Robotics និង HollySys Technology Group, ព្រមទាំងមានជំនួបពិភាក្សាជាមួយអង្គការ ILO ប្រចាំក្រុងប៉េកាំងផងដែរ។

SDF នឹងបន្តវិនិយោគលើការអភិវឌ្ឍជំនាញដែលឆ្លើយតបតម្រូវការទីផ្សារ ដើម្បីទាក់ទាញឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងបង្កើតការងារប្រាក់ចំណូលខ្ពស់ជូនប្រជាពលរដ្ឋ សំដៅជំរុញសេដ្ឋកិច្ចជាតិឱ្យកាន់តែមានភាពប្រកួតប្រជែង៕