* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

បណ្ឌិត កៅ ថាច លើកទឹកចិត្តដល់កសិករនៅស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ប្តូរផ្នត់គំនិតមកចិញ្ចឹមគោបែបពាណិជ្ជកម្ម និងតាមបច្ចេកវិទ្យាទំនើបវិញ ដើម្បីបង្កើនចំណូលកាន់តែច្រើន

22-07-2026 19:09

(កំពង់ឆ្នាំង)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្ដាញកសិករតេជោបានលើកទឹកចិត្តដល់ប្រជាកសិករនៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ឲ្យពិចារណាលើការចិញ្ចឹមសត្វក្នុងបរិបទថ្មីជាពិសេសគួរផ្លាស់ប្តូរពីការចិញ្ចឹមគោតាមបែបប្រពៃណីងាកមកចិញ្ចឹមតាមបែបពាណិជ្ជកម្មវិញ បូករួមទាំងបច្ចេកវិទ្យាទំនើបនិងទីផ្សារ ដែលនឹងបង្កើនប្រាក់ចំណូលកាន់តែច្រើន។

ការលើកទឹកចិត្តរបស់ បណ្ឌិត កៅ ថាច ដូច្នោះ ក្នុងឱកាស អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ ស្ថិតនៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ដែលមានការចូលរួមពី លោក ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត លោក ពេជ្រ កែវមុនី អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងដ៏លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ ថ្នាក់ដឹកនាំ មន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាកសិករសរុបជាង ៦០០នាក់។

លោកបណ្ឌិត កៅ ថាច បានប្រាប់ដល់កសិករពីគន្លឹះសំខាន់ៗថា ការចិញ្ចឹមគោនាពេលបច្ចុប្បន្នបានឈានចូលដល់ដំណាក់កាលមួយដែលគេប្រើប្រាស់បច្ចេកវិទ្យាទំនើប ជាពិសេស ការបង្កាត់ពូជបែបសិប្បនិម្មិត អាចជួយឱ្យកសិករទទួលបានពូជគោសុទ្ធ មានគុណភាពល្អ បង្កើនអត្រាបង្កកំណើត ឈានដល់ការកាត់បន្ថយការចំណាយ បើធៀបនឹងការបង្កាត់ពូជតាមបែបប្រពៃណី។

លោកបណ្ឌិតប្រតិភូបានលើកឡើងទៀតថា សម័យនេះ ការចិញ្ចឹមគោត្រូវងាកមកប្រើបច្ចេកវិទ្យាទំនើប ការបង្កាត់ពូជសិប្បនិម្មិតអាចជួយឱ្យទទួលបានពូជល្អ ចំណាយតិច និងមិនចាំបាច់ដឹកគោទៅរកគោឈ្មោលដូចពីមុនទៀតឡើយ មានន័យថា គេយកស្ពើមគោឈ្មោលតែមួយម្ជុលតូចយកទៅចាក់មេគោគឺអាចបង្កើតកូនបានហើយ។

លើសពីនេះ លោកបណ្ឌិតប្រតិភូបានរំលឹកថា ការចិញ្ចឹមគោយកកូនលក់ គឺជាមុខរបរដែលមានសក្តានុពលសម្រាប់កសិករ ដូច្នោះហើយ ប្រសិនបើអនុវត្តតាមបច្ចេកទេសត្រឹមត្រូវកូនគោអាចលក់បាន ក្រោយរយៈពេលប្រមាណ៦ខែ ក្នុងតម្លៃចន្លោះពី ៤ ទៅ ៦លានរៀល ក្នុងមួយក្បាល ជាពិសេស កូនគោញីមានតម្លៃទីផ្សារខ្ពស់ ព្រោះអាចយកទៅបន្តពូជ និងបង្កើនប្រាក់ចំណូលបានជាបន្តបន្ទាប់។

លើសពីនេះ លោកបណ្ឌិតប្រតិភូក៏បានលើកទឹកចិត្តឱ្យកសិករបន្តសិក្សាបច្ចេកទេសថ្មីៗតាមរយៈមន្ត្រីជំនាញ បណ្តាញសង្គម យូធូប និងប្រភពព័ត៌មានអាចទុកចិត្តបាន ដើម្បីអភិវឌ្ឍការចិញ្ចឹមគោឱ្យក្លាយជាអាជីវកម្មមានប្រសិទ្ធភាព និងមានការប្រកួតប្រជែងពោល ជាពិសេស ត្រូវដឹងពីថ្លៃដើមនៃការផលិត ក្នុងគោ១ក្បាលរកឲ្យឃើញ ទើបអាចដឹងពីភាពចំណេញឬខាត មុនសម្រេចចិត្តលក់នៅលើទៅផ្សារ៕