* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល រដូវកាលទី៥ រកធុរកិច្ចថ្មីឆ្នើម ៥ក្រុម ដែលមានសក្តានុពលខ្ពស់​ក្នុងការលូតលាស់ និងទទួលថវិកាគាំទ្រជាទុន​ឧបត្ថម្ភសរុប ១២០លានរៀល

22-07-2026 20:13

(ភ្នំពេញ)៖ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ (...) នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ បានរៀបចំ «ថ្ងៃបទបង្ហាញជាសាធារណៈ» នៃកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល រដូវកាលទី៥ និងដោយផ្អែកលើលទ្ធផលនៃការវាយតម្លៃយ៉ាងយកចិត្តទុកដាក់ និងប្រកួតប្រជែងខ្ពស់ បានរកឃើញក្រុមធុរកិច្ចថ្មីឆ្នើមចំនួន៥ ត្រូវបានជ្រើសរើសដោយផ្អែកលើវឌ្ឍនភាព ការអនុវត្តផែនការទីផ្សារ និងមានសក្តានុពលខ្ពស់ក្នុងការលូតលាស់ ដែលទទួលបានថវិកាគាំទ្រជាទុនឧបត្ថម្ភដែលមិនយកភាគហ៊ុន (Equity-free Investment) សរុបចំនួន ១២០លានរៀល។

កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌល​បណ្ដុះធុរកិច្ចថ្មី "តេជោនិងមានការចូលរួមពី តំណាងដៃគូ ឧបត្ថម្ភធំពី ធនាគារវឌ្ឍនៈ អាស៊ី ចំកាត់ (ហៅកាត់ថា ធនាគារ ABA) ព្រមទាំងដៃគូអភិវឌ្ឍន៍, វិនិយោគិន, ធុរកិច្ចថ្មី និងតួអង្គពាក់ព័ន្ធក្នុងប្រព័ន្ធ​អេកូឡូស៊ីធុរកិច្ចថ្មីកម្ពុជា ប្រមាណ ១០០នាក់។

កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល រដូវកាលទី៥ ត្រូវបានបញ្ចប់ជាផ្លូវការ ដោយបានអបអរសាទរនូវ​លទ្ធិផលខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនខែរបស់ធុរកិច្ចថ្មីដែលចូលរួម និងបានស្វែងរកឃើញ​ក្រុមធុរកិច្ចថ្មីឆ្នើមចំនួន ដែលទទួលបានថវិកាគាំទ្រ​ជាទុនឧបត្ថម្ភដែលមិនយក ភាគហ៊ុន (Equity-free Investment) សរុបចំនួន ១២០ លានរៀល។

ក្នុងចំណោមបេក្ខជនដាក់ពាក្យសរុបចំនួន ៦៦ធុរកិច្ចថ្មី មានធុរកិច្ចថ្មីចំនួន ១២ប៉ុណ្ណោះត្រូវបានជ្រើសរើស​ឱ្យចូលរួមក្នុងកម្មវិធីដែល មានភាពប្រកួតប្រជែង​រយៈពេល ១៨សប្តាហ៍ ដោយរាប់បញ្ចូលទាំង វគ្គទទួលពាក្យ និងជម្រុះជ្រើសរើស រយៈពេល សប្តាហ៍, វគ្គជំរុំចាប់ផ្តើម (Bootcamp) រយៈពេល សប្តាហ៍ និងវគ្គពន្លឿនអាជីវកម្ម (Acceleration Phase) រយៈពេល ១១សប្តាហ៍។

នារដូវកាលទី៥ នេះ កម្មវិធីត្រូវបានរចនាឡើងដោយ ផ្ដោតលើ«ការគាំទ្រតាមដំណាក់កាល» ដល់ធុរកិច្ចថ្មីនៅក្នុង ៣ផ្នែកសំខាន់ៗគឺ៖ () ដំណាក់កាល ស្វែងយល់, () ដំណាក់កាលវាស់ស្ទង់ទីផ្សារ, និង () ដំណាក់កាលពង្រីកអាជីវកម្ម។

ឆ្លងកាត់វគ្គ ជម្រុះកម្មវិធីសម្រិតសម្រាំង​បានធុរកិច្ចថ្មី​ឆ្នើមចំនួន៩ ដែលអាចឈានចូលដល់វគ្គ​ពន្លឿនអាជីវកម្ម ដែលក្នុងវគ្គនេះ ធុរកិច្ចថ្មីទទួលបានការតម្រង់ទិស ការណែនាំជាយុទ្ធសាស្ត្រពីអ្នកជំនាញ និង ការគាំទ្រដើម្បីត្រៀមខ្លួនសម្រាប់ការវិនិយោគ។

ផ្អែកលើលទ្ធផលនៃការវាយតម្លៃយ៉ាងយកចិត្តទុកដាក់ និង ប្រកួតប្រជែងខ្ពស់ធុរកិច្ចថ្មីឆ្នើមចំនួន៥ ត្រូវបានជ្រើសរើសដោយផ្អែកលើវឌ្ឍនភាព ការអនុវត្តផែនការទីផ្សារ និង មានសក្តានុពលខ្ពស់ក្នុងការលូតលាស់មានដូចជា៖ (១) ម្ចាស់ពាន "Top Performance” ធុរកិច្ចថ្មី SMEAN AI ទទួលបានថវិកាគាំទ្រចំនួន ៤០ លានរៀល, (២) ម្ចាស់ពាន "Excellence” ធុរកិច្ចថ្មីចំនួន២ ក្រុមគឺក្រុម AVA Hospitality និងក្រុម UMAMI ទទួលបានថវិកាគាំទ្រចំនួន ២៥លានរៀលក្នុងមួយក្រុម, និង (៣) ម្ចាស់ពាន "Merit” ធុរកិច្ចថ្មីចំនួន២ ក្រុមគឺក្រុម HORPAO និង ក្រុម EZEPOS ទទួលបានថវិកាគាំទ្រចំនួន ១៥លានរៀលក្នុងមួយក្រុម។

នាឱកាសដ៏ពិសេសនេះលោកបណ្ឌិត តាំង ងួនលី បានបញ្ជាក់ឱ្យដឹងថា កម្មវិធី Demo Day មិនមែនត្រឹមតែជាអ្វីដែលបង្ហាញនៅលើអេក្រង់ ឬ ភាពស្ទាត់ជំនាញនៃការធ្វើបទបង្ហាញ របស់ក្រុមនីមួយៗនោះទេ ប៉ុន្តែវាគឺជាការឆ្លុះបញ្ចាំងថា តើស្ថាបនិកពិតជាយល់ច្បាស់ពីបញ្ហាស្តាប់តម្រូវការ ទីផ្សារ និង ប្រែក្លាយមតិត្រឡប់ទៅជា​សកម្មភាពជាក់ស្ដែងដែរឬទេ។

លោកបណ្ឌិត ក៏បានចែករំលែកនូវអនុសាសន៍​គន្លឹះជាយុទ្ធសាស្ត្រចំនួន ៣ ចំណុច ជូនដល់ក្រុមធុរកិច្ចថ្មីនារដូវកាលទី៥ មានដូចជា៖ ទី១. ត្រូវពង្រឹងទំនាក់ទំនងជាមួយអតិថិជន ទី២. ត្រូវចាត់ទុកទុនវិនិយោគជាទំនួលខុសត្រូវ, និងទី៣. ត្រូវរក្សាឆន្ទៈក្នុងការរៀនសូត្រជានិច្ច។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងបន្តដឹកនាំ​បេសកកម្ម យ៉ាងមុតមាំក្នុងការចូលរួមសម្រេច​ឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញសេដ្ឋកិច្ចឌីជីថល និង លើកកម្ពស់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីកម្ពុជាប្រកបដោយបរិយាបន្ន៕