* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំសិក្ខាសាលាពង្រឹងប្រតិបត្តិការមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅខេត្តតាកែវ

22-07-2026 20:56

(តាកែវ)៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានរៀបចំសិក្ខាសាលាស្តីពី «ការពង្រឹងប្រតិបត្តិការសម្រាប់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស)» នៅសាលប្រជុំសាលាខេត្តតាកែវ ដើម្បីជំរុញការរៀបចំផែនការពង្រឹងប្រសិទ្ធភាពប្រតិបត្តិការ ម.ប.ស. ជាប្រយោជន៍យូរអង្វែងដល់សិស្ស និងសហគមន៍មូលដ្ឋាន។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ម៉ៅ សិលា អនុរដ្ឋលេខាធិការ ក.ប.ទ. និងជាប្រធានក្រុមការងារ ម.ប.ស. រួមជាមួយ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ក.ប.ទ. តំណាងក្រសួងអប់រំ យុវជន និងកីឡា នាយកវិទ្យាល័យ ប្រធាន ម.ប.ស. និងអង្គភាពពាក់ព័ន្ធសរុបប្រមាណ ១៨០នាក់។

សិក្ខាសាលានេះមានគោលបំណងសំខាន់ៗចំនួនបី រួមមាន៖ ទី១ ពិនិត្យលើគំរូប្រតិបត្តិការ និងការគ្រប់គ្រង ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងរៀបចំដំណោះស្រាយសមស្រប ធានាភាពម្ចាស់ការ និងនិរន្តរភាពនៃប្រតិបត្តិការ ម.ប.ស.។ ទី២ ចែករំលែកឧត្តមានុវត្តន៍ បទពិសោធជោគជ័យ និងយុទ្ធសាស្ត្រគន្លឹះក្នុងការដឹកនាំ និងគ្រប់គ្រងសាលារៀន ឱ្យស្របតាមបរិបទការអប់រំសតវត្សទី២១ និងការអប់រំឌីជីថល។ ទី៣ ជំរុញការរៀបចំផែនការពង្រឹងប្រសិទ្ធភាពប្រតិបត្តិការ ម.ប.ស. ដើម្បីជាប្រយោជន៍យូរអង្វែងដល់សិស្ស និងសហគមន៍មូលដ្ឋាន។

ក្នុងឱកាសនោះ សម្តេចព្រះឧត្តមវង្សា បណ្ឌិត គូ សុភាព ក៏បាននិមន្តសម្តែងធម្មទេសនាអំពី «បរិស្ថាន និងការអប់រំ» ដោយផ្តោតលើការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយចរិយាសម្បត្តិ វិន័យ សីលធម៌ និងការថែរក្សាបរិស្ថាន ចាប់ផ្ដើមពីសាលារៀន។ ព្រះអង្គក៏បានលើកឡើងពីទំនាក់ទំនងរវាងបរិស្ថានជាមួយគុណភាពអប់រំ សុខុមាលភាព និងអាកប្បកិរិយារបស់សិស្ស ព្រមទាំងយុទ្ធសាស្ត្រសំខាន់ៗក្នុងការកៀរគរសិស្ស និងសហគមន៍ឱ្យចូលរួមរៀបចំសម្អាតបរិស្ថាន និងថែរក្សាសមិទ្ធផលក្នុងសាលារៀន។

ភាគីពាក់ព័ន្ធទាំងអស់បានឯកភាពគ្នាលើស្មារតី «រួមគ្នាគិត រួមគ្នាដោះស្រាយ ដើម្បីធានានិរន្តរភាព» ដោយជំរុញឱ្យវិទ្យាល័យនានាពង្រឹងភាពម្ចាស់ការ និងបញ្ចូលសកម្មភាព ម.ប.ស. ទៅក្នុងផែនការសកម្មភាពរបស់សាលា។ ការប្តេជ្ញាចិត្តនេះមានគោលដៅបន្តបណ្តុះបណ្តាលធនធានមនុស្សឌីជីថលជំនាន់ក្រោយ ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ប្រកបដោយភាពរីកចម្រើន៕