* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង
* លោក ម៉ាក្រុង ចោទក្រុមស្តាំនិយមជ្រុលថាបង្ក «បរិយាកាសរើសអើងពូជសាសន៍» ក្រោយឃាតកម្មនៅជាយក្រុងប៉ារីស
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងជួបគ្នានៅ APEC?
* ដ្រូនរុស្ស៊ីវាយប្រហារស្ថានីយរថភ្លើងនៅទីក្រុង Dnipro ប្រទេសអ៊ុយក្រែន សម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់
* មេដឹកនាំទីក្រុងហុងកុង ឱនមុខសុំទោសជាសាធារណៈ ជុំវិញហេតុការណ៍ឆេះអគារដ៏ប្រល័យ កាលពីឆ្នាំ២០២៥
* ទេសចរអន្ដរជាតិ១៥សញ្ជាតិ នៅលើនាវាក្ស័យធន ដែលចូលចតនៅខេត្តព្រះសីហនុ ថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ និងយកចិត្តទុកដាក់ខ្ពស់
* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្ត្រី កែវ រតនៈ៖ គម្រោងវារីអគ្គិសនីកំចាយ! សុបិនព្រះបរមរតនកោដ្ឋក្លាយជាការពិត ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងបន្តថែទាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត (Video inside)

22-07-2026 21:25

(ភ្នំពេញ)៖ គម្រោងវារីអគ្គិសនីកំចាយ ដែលស្ថិតនៅក្នុងខេត្តកំពត គឺជាសុបិនរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ តាំងពីឆ្នាំ១៩៦៥ ដែលត្រូវបានធ្វើឱ្យក្លាយជាការពិតដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយបច្ចុប្បន្នកំពុងបន្តការពារ និងថែទាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ។

ក្នុងឱកាសចុះពិនិត្យទំបន់វារីអគ្គិសនី កំចាយ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា គម្រោងវារីអគ្គិសនីកំចាយ គឺជាប្រវត្តិសាស្ត្រមួយដែលបានឆ្លងកាត់ការសិក្សាជាច្រើនលើកច្រើនសារ តាំងពីសម័យសង្គមរាស្ត្រនិយម ដោយមានការចូលរួមពីអ្នកជំនាញជប៉ុន (OTCA/JICA) គណៈកម្មការទន្លេមេគង្គ និងអតីតសហភាពសូវៀត។ ទោះជាយ៉ាងណា គម្រោងនេះបានអាក់ខានដោយសារសង្គ្រាម និងវិបត្តិហិរញ្ញវត្ថុពិភពលោកនៅឆ្នាំ១៩៩៧។

ក្រោយមក សម្ដេចតេជោ ហ៊ុន សែន បានចាប់ផ្ដើមគម្រោងនេះឡើងវិញ តាមរយៈក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល សហការជាមួយក្រុមហ៊ុន Sinohydro Corporation របស់ចិន រហូតសម្រេចបានការសាងសង់ និងដាក់ឱ្យដំណើរការនៅឆ្នាំ២០១២ ដោយមានអនុភាពដំឡើងដល់ ១៩៤.១ មេហ្គាវ៉ាត់។ គម្រោងនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់អគ្គិសនីស្អាតជាង ៦៣% នៃថាមពលអគ្គិសនីសរុបរបស់កម្ពុជា។ ក្រៅពីនេះ វារីអគ្គិសនីកំចាយក៏បានជួយកាត់បន្ថយហានិភ័យទឹកជំនន់នៅក្រុងកំពត និងរក្សាបានលំហូរទឹកធម្មជាតិល្អសម្រាប់ទន្លេទឹកឈូសក្នុងរដូវប្រាំង ព្រមទាំងជាប្រភពស្តុកទឹកស្អាតសម្រាប់ខេត្តកំពតផងដែរ។

បច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត គម្រោងនេះនៅតែបន្តទទួលបានការយកចិត្តទុកដាក់ខ្ពស់។ ទោះបីជាមានការវិវត្តន៍នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមមាត់ព្រែកក្រោយឆ្នាំ២០១២ ដែលអាចបង្កហានិភ័យខ្លះៗក៏ដោយ ក៏ក្រុមការងារនៅតែបន្តសហការជាមួយអគ្គិសនីកម្ពុជា និងអាជ្ញាធរខេត្តកំពត ដើម្បីដាក់ចេញនូវវិធានការពិសេស ដូចជាការជូនដំណឹងជាមុនមុននឹងបើកទ្វារទឹក ដើម្បីធានាបាននូវសុវត្ថិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រជាពលរដ្ឋខេត្តកំពត៕