* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ក្រសួងសុខាភិបាលកម្ពុជា និងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន បញ្ជាក់ពីជំហរបង្កើនកិច្ចសហប្រតិបត្តិការ និងពង្រឹងភាពជាដៃគូយូរអង្វែង

22-07-2026 21:33

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ASEAN Business Council - US-ABC) ដឹកនាំដោយលោក Brian McFeeters ប្រធានគណៈប្រតិភូ និងជាប្រធាននាយកប្រតិបត្តិ (President & CEO) នៃ US-ABC អមដំណើរដោយ លោកស្រី Aleks Zittle ភារៈធារីស្តីទី នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ព្រមទាំងតំណាងក្រុមហ៊ុនឯកជនអាមេរិកសំខាន់ៗជាច្រើន ដែលក្នុងជំនួបនេះភាគីទាំងពីរ បញ្ជាក់ពីជំហរបង្កើនកិច្ចសហប្រតិបត្តិការ និងពង្រឹងភាពជាដៃគូដ៏យូរអង្វែង។

ជំនួបរវាងក្រសួងសុខាភិបាលកម្ពុជា និងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន គឺបានប្រព្រឹត្ដទៅនារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល។

ក្នុងឱកាសនោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយសហរដ្ឋអាមេរិក និងវិស័យឯកជនអាមេរិក ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់អំពីទិសដៅអាទិភាពរបស់ក្រសួង ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រសុខាភិបាល ឆ្នាំ២០២៥–២០៣៤ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដោយផ្តោតលើការពង្រឹងប្រព័ន្ធសុខាភិបាលឱ្យមានភាពធន់ ការលើកកម្ពស់គុណភាពសេវា ការអភិវឌ្ឍធនធានមនុស្ស ការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីឆ្ពោះទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល (UHC)។

ជាការឆ្លើយតប គណៈប្រតិភូ US-ASEAN Business Council បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី និងបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល តាមរយៈការវិនិយោគ ការផ្ទេរបច្ចេកវិទ្យា ការស្រាវជ្រាវ ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស និងការលើកកម្ពស់នវានុវត្តន៍ក្នុងវិស័យថែទាំសុខភាព។

ក្នុងជំនួបពិភាក្សាដ៏មានសារៈសំខាន់នេះផងដែរ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើប្រធានបទអាទិភាពមួយចំនួន រួមមាន៖ ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងសុខាភិបាល និងវិស័យឯកជន, ការលើកកម្ពស់អាហារូបត្ថម្ភ និងការអនុវត្ត Nutrition Care Process (NCP) ការបង្ការ និងគ្រប់គ្រងជំងឺគ្រុនឈាមតាមរយៈបច្ចេកវិទ្យាថ្មីៗ ការលើកកម្ពស់ផលិតផលដែលមានជាតិស្ករទាប និងការអប់រំសុខភាពដើម្បីបង្ការជំងឺមិនឆ្លង (NCDs) ការពង្រឹងការបង្ការ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺមហារីក ព្រមទាំងការលើកកម្ពស់គោលនយោបាយសុខភាពសាធារណៈពាក់ព័ន្ធនឹងការកាត់បន្ថយផលប៉ះពាល់ពីការប្រើប្រាស់គ្រឿងស្រវឹង។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ក្រសួងសុខាភិបាលរីករាយស្វាគមន៍រាល់ការវិនិយោគ និងកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន ដែលផ្អែកលើគោលការណ៍តម្លាភាព និរន្តរភាព ភស្តុតាងវិទ្យាសាស្ត្រ និងផលប្រយោជន៍សុខភាពសាធារណៈជាធំ។ ក្រសួងនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីបង្កើតប្រព័ន្ធសុខាភិបាលមួយកាន់តែរឹងមាំ មានភាពធន់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ជូនដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប៕