* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

រដ្ឋមន្ដ្រីសុខាភិបាល វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាង ៥៦ឆ្នាំ របស់អង្គការ World Vision International ក្នុងការចូលរួមអភិវឌ្ឍប្រព័ន្ធសុខាភិបាលជាតិ ពិសេសលើសុខភាពមាតា-កុមារ និងអាហារូបត្ថម្ភ

22-07-2026 21:38

(ភ្នំពេញ)៖ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយអង្គការ World Vision International, លោកសាស្ដ្រាចារ្យ ឈាង​ រ៉ា​ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាង ៥៦ ឆ្នាំ រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការ ក្នុងការចូលរួមអភិវឌ្ឍប្រព័ន្ធ សុខាភិបាលជាតិ ជាពិសេសលើសុខភាពមាតា-កុមារ និងអាហារូបត្ថម្ភ។

ជំនួបនេះបានធ្វើឡើងនៅទីស្ដីការក្រសួង នារសៀលថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦ ដែលគណៈប្រតិភូអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា (World Vision International) ដឹកនាំដោយ លោកស្រីបណ្ឌិត Than Thi Ha នាយិកាស្តីទីប្រចាំប្រទេស។

ក្នុងជំនួបចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនេះ ក៏ដើម្បីបន្តពង្រីកកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងភាគីទាំងពីរ ។លើសពីនោះគឺអង្គការ World Vision International បានរាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តការងារ និងស្វែងរកអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពី លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ដើម្បីតម្រង់ទិសក្នុងការរៀបចំផែនការយុទ្ធសាស្ត្ររបស់អង្គការ ឆ្នាំ២០២៨-២០៣២ ឱ្យឆ្លើយតបតាមអាទិភាពសុខាភិបាលជាតិ។

ជាការឆ្លើយតបលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ណែនាំគន្លឹះចំនួន ៥ចំណុច ដើម្បីតម្រង់ទិសការងារ៖
១៖ ប្រែក្លាយគំរូសហគមន៍ជោគជ័យ ឱ្យទៅជាគំរូស្តង់ដារសម្រាប់អនុវត្តនៅទូទាំងប្រទេស។
២៖ ពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាល ឆ្មប និងក្រុមទ្រទ្រង់សុខភាពភូមិ (VHSG)។
៣៖ ពង្រីកគំរូសេវាសុខភាពដែលមានភាពធន់ និងនិរន្តរភាព។
៤៖ ធ្វើបរិយាបន្នទិន្នន័យតាមដានអាហារូបត្ថម្ភ ទៅក្នុងប្រព័ន្ធទិន្នន័យឌីជីថលសុខាភិបាលជាតិ។
៥៖ រៀបចំផែនការយុទ្ធសាស្ត្រអង្គការ ឆ្នាំ២០២៨-២០៣២ ដោយពិគ្រោះយោបល់ និងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាល៕

ជាមួយគ្នានេះលោកស្រីបណ្ឌិត Than Thi Ha បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងបានរាយការណ៍ជូនអំពីសមិទ្ធផលនៃការអនុវត្តយុទ្ធសាស្ត្រជាតិ ឆ្នាំ២០២៣-២០២៧ ដែលបានគ្របដណ្តប់លើ ២០ រាជធានី-ខេត្ត (៨៤% នៃផ្ទៃប្រទេស) ជាមួយថវិកាវិនិយោគជាង ១៣លានដុល្លារអាមេរិក។ លោកស្រីបណ្ឌិត បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយក្រសួងសុខាភិបាល ដើម្បីលើកកម្ពស់សុខុមាលភាពមាតា ទារក និងកុមារនៅកម្ពុជា៕