* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោះស្រាយករណីបន្ទាន់ ៩០១ តាមរយៈលេខ ១២៩១ ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៦

23-07-2026 08:13

(ភ្នំពេញ)៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្ហាញពីប្រសិទ្ធភាពខ្ពស់ក្នុងការបម្រើសេវាសាធារណៈ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដោយបានសម្របសម្រួល និងដោះស្រាយករណីសរុបចំនួន ៩០១ ករណី ក្នុងរយៈពេល ០៦ ខែ ដើមឆ្នាំ២០២៦ នេះ។

លេខទូរស័ព្ទបន្ទាន់ ១២៩១ នេះ ត្រូវបានផ្តួចផ្តើមបំពាក់ឡើងដោយលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងទទួលបានការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។

គោលបំណងសំខាន់គឺដើម្បីបម្រើជូនប្រជាពលរដ្ឋក្នុងការផ្តល់ព័ត៌មានអំពីហេតុការណ៍បន្ទាន់ ឬបទល្មើសគ្រប់ប្រភេទ ក៏ដូចជាបណ្តឹងបន្ទាន់ចំពោះបញ្ហាប្រឈមក្នុងជីវភាពប្រចាំថ្ងៃ។ ក្នុងរយៈពេលកន្លងមក កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចុះជួយដោះស្រាយជូនប្រជាពលរដ្ឋភ្លាមៗ ប្រកបដោយភាពកក់ក្តៅ។

ក្នុងចំណោម ៩០១ ករណី ដែលបានដោះស្រាយ មានដូចជា ករណីហិង្សា ករណីបែកថ្នាំអុកឡុកគ្រួសារ ករណីក្មេងទំនើង ករណីគ្រោះថ្នាក់ចរាចរណ៍ ករណីអគ្គិភ័យ ករណីចាក់ធុងបាសរំខានអ្នកជិតខាង ករណីទំនាស់អ្នកជិតខាង ករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន ករណីដេញកាប់ប្លន់យកម៉ូតូ និងករណីលួច ឆក់ រួមទាំងករណីជាច្រើនទៀត ដែលជាកង្វល់របស់ប្រជាពលរដ្ឋ។

ដើម្បីទទួលបានជំនួយបន្ទាន់ពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រជាពលរដ្ឋអាចហៅទូរស័ព្ទទៅកាន់លេខ ១២៩១ ឬទំនាក់ទំនងតាមបណ្តាញ Telegram, WhatsApp, CoolApp លេខ 031 5555 669 ឬឆាតទៅកាន់ផេកហ្វេសប៊ុក Phnom Penh Gendarmerie។

កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏សូមអភ័យទោស និងសំណូមពរដល់បងប្អូនប្រជាពលរដ្ឋមេត្តាកុំហៅទូរស័ព្ទទៅរំខានក្រុមការងារ ប្រសិនបើពុំមានការចាំបាច់ជាក់ស្តែង ដើម្បីទុកពេលវេលាឲ្យក្រុមការងារបម្រើពលរដ្ឋផ្សេងទៀតដែលត្រូវការជំនួយបន្ទាន់ពិតប្រាកដ។