* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

បង្កភាពងាយស្រួលដល់អ្នកជាប់ពន្ធ! និន្នាការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិក ដើម្បីដាក់លិខិតស្នើសុំនានា មកអគ្គនាយកដ្ឋានពន្ធដារមានការកើន

23-07-2026 08:27

(ភ្នំពេញ)៖ លោក កែ ឈុំបញ្ញា អនុប្រធាននាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ឱ្យដឹងថា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក៏ដូចជាការបន្តកំណែទម្រង់នៅក្នុងក្របខ័ណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមការដឹកនាំរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើបរិវត្តកម្មឌីជីថល ដើម្បីធ្វើយ៉ាងណាផ្តល់នូវភាពងាយស្រួល លឿនរហ័ស ចំណេញពេលវេលា និងផ្តល់ជំនឿទុកចិត្តលើការផ្តល់សេវា ជូនដល់អ្នកជាប់ពន្ធ។

ក្នុងន័យនេះ ដើម្បីផ្តល់ជម្រើសបន្ថែមពីការមកដាក់លិខិតស្នើសុំនានាដោយផ្ទាល់ អគ្គនាយកដ្ឋានពន្ធដារបានដាក់ឱ្យប្រើប្រាស់ កម្មវិធីរដ្ឋបាលអេឡិចត្រូនិកពន្ធដារ (GDT e-Administration) ដែលអនុញ្ញាតឱ្យអ្នកជាប់ពន្ធដាក់លិខិតស្នើសុំនានា មកអគ្គនាយកដ្ឋានពន្ធដារ ដោយមិនចាំបាច់ចំណាយពេលវេលា និងសោហ៊ុយធ្វើដំណើរមកអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌនោះឡើយ។

ជាមួយនឹងភាពងាយស្រួល រហ័ស និងអាចតាមដានបាន ក្នុងរយៈពេល ៦ខែឆ្នាំ២០២៦ និន្នាការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកនេះ ដើម្បីដាក់លិខិតស្នើសុំនានាមកអគ្គនាយកដ្ឋានពន្ធដារ មានការកើនឡើង ៣៤.៤១% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥ ពោលគឺមានចំនួន ១០ ១២០ឯកសារ។

តាមរយៈកម្មវិធីរដ្ឋបាលអេឡិចត្រូនិកពន្ធដារ (GDT e-Administration) អ្នកជាប់ពន្ធអាចដាក់ពាក្យស្នើសុំមួយចំនួនមកអគ្គនាយកដ្ឋានពន្ធដារ រួមមាន៖
* ការស្នើសុំធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស ដូចជា ការផ្លាស់ប្តូរអាសយដ្ឋាន នាមករណ៍ ដំឡើងដើមទុន ជាដើម។
* ការតវ៉ាលើការកំណត់ពន្ធឡើងវិញ ដូចជាតវ៉ាលើការគិតពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ...
* ការស្នើសុំទូទាត់ប្រាក់ពន្ធជាដំណាក់កាល
* ការស្នើសុំវិញ្ញាបនបត្រ អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតនានា ដូចជាការស្នើសុំវិញ្ញាបនបត្រភ្នាក់ងារសេវាកម្មពន្ធដារ ឬវិញ្ញាបនបត្របញ្ជាក់ អនុលោមភាពលិខិតរដ្ឋបាលទូទៅ និងឯកសារផ្សេងៗ។

បន្ថែមពីនេះ លោក កែ ឈុំបញ្ញា ក៏បានបញ្ជាក់ផងដែរថា នៅពេលដែលអ្នកជាប់ពន្ធបាន Upload ចូលក្នុងប្រព័ន្ធ GDT e-Administration បានជោគជ័យ ក្នុងប្រព័ន្ធផ្នែកបញ្ជីឯកសារ អ្នកជាប់ពន្ធនឹងទទួលបានលិខិតបញ្ជាក់ការទទួលឯកសារ ពីអគ្គនាយកដ្ឋានពន្ធដារដែលមាន QR Code សម្រាប់ការតាមដានឯកសារជាបន្តបន្ទាប់បានយ៉ាងងាយស្រួល។ ប្រសិនបើឯកសារដែលដាក់ចូលមានភាពមិនត្រឹមត្រូវ មន្ត្រីជំនាញ នឹងបញ្ជាក់ពីកំហុសតាមរយៈប្រព័ន្ធ និងតាមរយៈទូរស័ព្ទ៕