* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

មន្ត្រីជាន់ខ្ពស់សិទ្ធិមនុស្សកម្ពុជា រាយការណ៍ជូនអនុប្រធានបេសកកម្មអង់គ្លេស អំពីបញ្ហាសិទ្ធិមនុស្ស ដែលបង្កឡើងពីការឈ្លានពានរបស់យោធាថៃ មកលើទឹកដីកម្ពុជា

23-07-2026 10:09

(ភ្នំពេញ)៖ លោក កែវ សុទ្ធិ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) តំណាងលោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធាន គ.ស.ម.ក. នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Abigail Fryer អនុប្រធានបេសកកម្មនៃស្ថានទូតអង់គ្លេស ប្រចាំកម្ពុជា ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យសិទ្ធិមនុស្សរវាងស្ថាប័នទាំងពីរ។

ក្នុងឱកាសនោះ លោក កែវ សុទ្ធិ បានជម្រាបលោកស្រី Abigail Fryer អំពីសកម្មភាពឈ្លានពានរបស់ប្រទេសថៃ ការបន្តកាន់កាប់ និងការអះអាងថាជារបស់ខ្លួននូវប្រាសាទ និងដែនដីមួយចំនួនរបស់កម្ពុជា ព្រមទាំងបញ្ហាសិទ្ធិមនុស្សដែលកើតឡើងពីការឈ្លានពាននេះ។ លោកក៏បានរំលឹកពីតួនាទីដ៏សំខាន់របស់ចក្រភពអង់គ្លេសក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍប្រទេសកម្ពុជា។

ពាក់ព័ន្ធនឹងបញ្ហាព្រំដែននេះ គ.ស.ម.ក. បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី និងសិទ្ធិសេរីភាពរបស់ប្រជាជនកម្ពុជា តាមរយៈការចេញញត្តិថ្កោលទោស និងការដាក់ពាក្យបណ្តឹងទៅយន្តការសិទ្ធិមនុស្សអន្តរជាតិ និងតំបន់ចំនួន ៦០ច្បាប់ រួមទាំងការចុះជួយផ្ទាល់ដល់កងទ័ព និងជនភៀសសឹក។ លើសពីនេះ តាមការចាត់តាំងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គ.ស.ម.ក. បានដឹកនាំគណៈប្រតិភូអន្តរក្រសួង/ស្ថាប័នទៅបំពេញបេសកកម្មសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីបង្ហាញការពិតពីការឈ្លានពានរបស់ថៃមកលើកម្ពុជា។

ជាការឆ្លើយតប លោកស្រី Abigail Fryer បានថ្លែងអំណរគុណចំពោះព័ត៌មានដ៏មានសារៈសំខាន់ទាំងនេះ និងបានសម្តែងការសោកស្តាយចំពោះផលប៉ះពាល់ផ្សេងៗ។

លោកស្រីសង្ឃឹមថា ប្រទេសទាំងពីរនឹងអាចស្វែងរកដំណោះស្រាយបញ្ហាបានឆាប់រហ័ស និងកសាងបាននូវសន្តិភាពយូរអង្វែង។

ភាគីទាំងពីរបានយល់ឃើញជារួមថា មានវិស័យអាទិភាពជាច្រើនដែលអាចសហការជាមួយគ្នា និងបានបង្ហាញសុទិដ្ឋិនិយមលើវឌ្ឍនភាពនៃចំណងទាក់ទងកាន់តែល្អប្រសើរក្នុងវិស័យសិទ្ធិមនុស្សរវាង គ.ស.ម.ក. និងចក្រភពអង់គ្លេស៕