* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

បុគ្គលិក និងគ្រូពេទ្យប្រចាំសហគ្រាស ក្រុមហ៊ុន និងរោងចក្រ ពង្រឹងសមត្ថភាពបន្ថែមអំពី «មូលដ្ឋានគ្រឹះសុវត្ថិភាព និងសុខភាពការងារ»

23-07-2026 10:14

(ភ្នំពេញ)៖ នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំវគ្គបណ្តុះបណ្តាលលើកទី១០ ស្តីពី «មូលដ្ឋានគ្រឹះសុវត្ថិភាពនិងសុខភាពការងារ» សម្រាប់គ្រូពេទ្យសហគ្រាស និងបុគ្គលិកទទួលបន្ទុកផ្នែកសុវត្ថិភាព និងសុខភាពការងារប្រចាំសហគ្រាស ក្រុមហ៊ុន និងរោងចក្រ សរុបចំនួន ៤០ នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ (OSHTC)។

នៅក្នុងវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ គ្រូបង្គោលនៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារ នៃនាយកដ្ឋានពេទ្យការងារ បានធ្វើបទបង្ហាញជូនដល់សិក្ខាកាម អំពីឧបករណ៍សុវត្ថិភាពគ្រឿងម៉ាស៊ីនដែលមានហានិភ័យខ្ពស់ ប្រព័ន្ធសុវត្ថិភាពឡចំហាយ និងការប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យជាដើម។

លើសពីនេះ សិក្ខាកាមបានពិនិត្យមើលជាក់ស្ដែងអំពីប្រសិទ្ធភាពនៃការប្រើប្រាស់សម្ភារៈការពារបុគ្គល(PPE) ខ្សែក្រវាត់សុវត្ថិភាព មួកសុវត្ថិភាព ស្បែកជើងសុវត្ថិភាព ជាពិសេសបានពិសោធដោយផ្ទាល់ពីការធ្លាក់ពីទីខ្ពស់ និងការប្រើខ្សែក្រវាត់សុវត្ថិភាពពេញដងខ្លួន (Full Body Harness) សម្រាប់សុវត្ថិភាពការងារទីខ្ពស់ និងអនុវត្តការពិសោធអំពីការសង្គ្រោះផ្លូវដង្ហើម (CPR) ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការសង្គ្រោះកម្មករនិយោជិត និងលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ។ វគ្គបណ្តុះបណ្តាលនេះក៏បានផ្សារភ្ជាប់សិក្ខាកាម ជាមួយនឹងការវិវត្តនៃឌីជីថលភាវូបនីយកម្មលើការបណ្ដុះបណ្ដាលស្ដីពីសុវត្ថិភាព និងសុខភាពការងារនៅកម្ពុជាផងដែរ។

មជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ តែងតែបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងសមត្ថភាពដល់ភាគីពាក់ព័ន្ធលើផ្នែកសុវត្ថិភាព និងសុខភាពការងារ (OSH) តាមរយៈការបណ្ដុះបណ្ដាលប្រកបដោយគុណភាព និងប្រសិទ្ធភាពដោយរួមបញ្ជូលទាំងការសិក្សាផ្នែកទ្រឹស្ដី និងការអនុវត្តដោយផ្ទាល់ជាមួយបរិក្ខារបណ្ដុះបណ្ដាលទំនើបៗស្របតាមការវិវត្តនៃពិភពការងារ៕