* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន កោតសរសើរកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយរាល់បញ្ហាប្រឈម ធ្វើឱ្យបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា កាន់តែទាក់ទាញ

23-07-2026 11:45

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Brian D. McFeeters ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (US-ASEAN Business Council “US-ABC”)។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីតំណាងនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា និងតំណាងក្រុមហ៊ុនចំនួន ១៣ រួមមាន៖ SC Johnson, Ford Motor, ConocoPhillips, Target, Coca-Cola, IMSG, Mastercard, VISA, Roche, RMA Group, Phillip Morris International, Abbott, និង Vriens & Partners ព្រមទាំងថ្នាក់ដឹកនាំ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហការីពាក់ព័ន្ធ ។

ជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះលោក Brian D. McFeeters, អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ក្នុងការបន្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងការបន្តវិនិយោគរបស់ក្រុមហ៊ុនពហុជាតិអាម៉េរិកជាច្រើននៅកម្ពុជា។

ជាក់ស្ដែង, ក្នុងឆ្នាំ ២០២៥នេះ, ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក សម្រេចបានប្រមាណ ១៣ ប៊ីលានដុល្លារអាម៉េរិក ខណៈទុនវិនិយោគពីសហរដ្ឋអាម៉េរិកបានកើនដល់ប្រមាណ ១ ប៊ីលានដុល្លារអាម៉េរិក ដែលឆ្លុះបញ្ចាំពីភាពរឹងមាំនៃចំណងមិត្តភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម រួមចំណែកក្នុងកិច្ចគ្រប់គ្រងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការរក្សាបាននូវចីរភាពហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា សម្រាប់រយៈពេលមធ្យមទៅវែង។

ស្របជាមួយគ្នានេះ, អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានកត់សម្គាល់ពីការបើកទ្វារស្វាគមន៍រាល់កាលានុវត្តវិនិយោគ ដែលជាការវិនិយោគមានតម្លៃបន្ថែមខ្ពស់ ជាពិសេសចំពោះវិស័យអាទិភាព និងមានសក្ដានុពលខ្ពស់ រួមមានវិស័យកសិ-ឧស្សាហកម្ម, ថាមពលស្អាត, ឌីជីថល, ឡូជីស្ទីក, សុខាភិបាល, អប់រំ និង បច្ចេកវិទ្យាទំនើប ជាដើម។

លោក Brian D. McFeeters ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តដោះស្រាយរាល់បញ្ហាប្រឈមពាក់ព័ន្ធនានាកន្លងមក ដោយធ្វើការកត់សម្គាល់អំពីការរីកចម្រើនខ្លាំងគួរឱ្យកត់សម្គាល់នៃបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា ក្នុងរយៈពេល២ឆ្នាំ នៃការបំពេញការងាររបស់លោក, បើទោះបីកម្ពុជាបន្តទទួលរងនូវបញ្ហាប្រឈមជាបន្តបន្ទាប់យ៉ាងនេះក្តី។

ជាមួយគ្នានេះ, លោកក៏បានស្នើឱ្យក្រុមហ៊ុន ដែលកំពុងមានប្រតិបត្តិការនៅកម្ពុជាទាំងអស់ លើកឡើងអំពីបញ្ហាប្រឈមថ្មី ដែលកំពុងជួបប្រទះ និងស្នើឱ្យក្រុមហ៊ុន ដែលកំពុងស្វែងរកឱកាសវិនិយោគសាកសួរអំពីសក្កានុពលវិនិយោគ នៅកម្ពុជាផងដែរ។

ក្នុងឱកាសនោះ, អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានឆ្លើយតបទៅនឹងការស្នើសុំជាក់លាក់ និងបញ្ហាប្រឈមនានា ដែលលើកឡើងដោយតំណាងក្រុមហ៊ុនទាំង ១៣ ក៏ដូចជាបានជម្រាបពីដំណើរការកែទម្រង់ជារចនាសម្ព័ន្ធសំខាន់ៗ របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅកាត់បន្ថយនីតិវិធីរដ្ឋបាលដែលស្មុគស្មាញ ដើម្បីបង្កភាពងាយស្រួលដល់ការធ្វើធុរកិច្ច, ជំរុញការធ្វើឌីជីថលូបនីយកម្មសេវាសាធារណៈ, ពង្រឹងអនុលោមភាព ដើម្បីធានានូវការប្រកួតប្រជែងដោយយុត្តិធម៌ និងស្មើភាព និងជាពិសេសជំរុញការចូលរួមសហ-ការជាមួយរាជរដ្ឋាភិបាល តាមរយៈយន្តការ «ក្រុម “ឃ” ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច» នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន សំដៅដោះស្រាយនូវបញ្ហាប្រឈមពាក់ព័ន្ធ ប្រកបដោយប្រសិទ្ធភាព ភាពទាន់ពេល និងភាពព្យាករបាននៃការប្រែប្រួលគោលនយោបាយនានា។

បន្ថែមលើនេះ, អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ស្វាគមន៍ និងណែនាំឱ្យក្រុមហ៊ុនដែលកំពុងស្វែងរកឱកាសវិនិយោគតាមមុខសញ្ញាវិនិយោគរបស់ខ្លួន និងក្រុមហ៊ុនដែលកំពុងមានប្រតិបត្តិការ ធ្វើការសហការទាក់ទងជាមួយក្រសួងស្ថាប័ន ទទួលបន្ទុកតាមជំនាញពាក់ព័ន្ធដោយផ្ទាល់ផងដែរ។

ក្រោយកិច្ចពិភាក្សា, លោក Brian D. McFeeters សន្យាពាំនាំនូវព័ត៌មាន និងការមើលឃើញដោយផ្ទាល់អំពីស្ថានភាពសេដ្ឋកិច្ច ជាពិសេសអំពីបរិយាកាសធុរកិច្ចនៅកម្ពុជា ទៅបន្តផ្សព្វផ្សាយនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ដើម្បីឆ្លុះបញ្ចាំងពីការវិវឌ្ឍជាវិជ្ជមាន និងជវភាពជាក់ស្ដែងនៅកម្ពុជា សំដៅទាក់ទាញវិនិយោគ និងធុរកិច្ចពីសហរដ្ឋអាម៉េរិក ព្រមទាំងរឹតចំណងមិត្តភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន, ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា និងក្រុមហ៊ុនពហុ-ជាតិអាម៉េរិក ដែលបានចូលរួមជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការលើការធ្វើធុរកិច្ច ពាណិជ្ជកម្ម វិនិយោគ រវាងប្រទេសទាំងពីរ សំដៅគាំទ្រកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលមធ្យម និងវែងខាងមុខ៕