* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

រដ្ឋមន្ត្រី ថោ ជេដ្ឋា ជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន IMSG អាមេរិក ដឹកនាំដោយលោកស្រី Imelda Martin-Hum

23-07-2026 12:03

(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន I.M. Systems Group (IMSG) អាមេរិក ដឹកនាំដោយលោកស្រី Imelda Martin-Hum ម្ចាស់ក្រុមហ៊ុន និងជានាយកប្រតិបត្តិ ព្រមទាំងសហការី ដើម្បីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង។

ក្នុងកិច្ចជំនួបលោករដ្ឋមន្ត្រី បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រី Imelda Martin-Hum និងសមាជិកទាំងអស់នៃក្រុមហ៊ុន IMSG និងបានជម្រាបជូនគណៈប្រតិភូពីអាទិភាពចម្បងរបស់ក្រសួង ក្នុងការបន្តពង្រឹងសេវាកម្មឧតុនិយម និងជលសាស្ត្រ ការអភិវឌ្ឍធនធានមនុស្ស និងការធ្វើទំនើបកម្មប្រព័ន្ធព្យាករណ៍អាកាសធាតុជាតិ ដើម្បីផ្ដល់ជូននូវព័ត៌មានអាកាសធាតុដែលអាចទុកចិត្តបាន និងទាន់ពេលវេលា ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិ គាំទ្រដល់ផលិតកម្មកសិកម្ម កែលម្អការគ្រប់គ្រងធនធានទឹក កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងបង្កើនភាពធន់ចំពោះការប្រែប្រួលអាកាសធាតុ សំដៅរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព។

លោករដ្ឋមន្ត្រី បានបង្ហាញនូវការស្វាគមន៍ចំពោះឱកាសសហការជាមួយក្រុមហ៊ុន IMSG ដើម្បីគាំទ្រចក្ខុវិស័យរបស់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងធនធានទឹក និងឧតុនិយមទំនើប ដែលធន់នឹងអាកាសធាតុ ដោយផ្តោតលើការពង្រឹងការផ្លាស់ប្តូរឌីជីថល ការកែលម្អការសម្រេចចិត្តដែលផ្អែកលើទិន្នន័យ ការបង្កើនសមត្ថភាពព្យាករណ៍ និងការព្រមានជាមុន និងការកសាងសមត្ថភាពស្ថាប័ន និងបច្ចេកទេសតាមរយៈការផ្ទេរចំណេះដឹង ការបណ្តុះបណ្តាល និងការផ្លាស់ប្តូរអ្នកជំនាញ។

សូមជម្រាបថា ក្រុមហ៊ុន I.M. Systems Group (IMSG) សហរដ្ឋអាមេរិក គឺជាក្រុមហ៊ុនវិទ្យាសាស្ត្រ និងវិស្វកម្ម ដែលមានជំនាញខាងឧតុនិយមប្រតិបត្តិការ ឧតុនិយមជលសាស្ត្រ ការសង្កេតផែនដី បច្ចេកវិទ្យាភូមិសាស្ត្រ ប្រព័ន្ធព័ត៌មានបរិស្ថាន និងដំណោះស្រាយគាំទ្រការសម្រេចចិត្ត។ ក្រុមហ៊ុនមានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការគាំទ្រដល់ភ្នាក់ងាររដ្ឋាភិបាលក្នុងការអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដើម្បីកែលម្អសេវាកម្មអាកាសធាតុ ការត្រួតពិនិត្យបរិស្ថាន និងភាពធន់នឹងអាកាសធាតុ៕