* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អង្គការសង្គមស៊ីវិលនៅ​ភូមិភាគឦសានប្រទេស ប្តេជ្ញាចូលរួមជាមួយរាជរដ្ឋាភិបាល​ក្នុងការលើកកម្ពស់បរិវត្តកម្ម​ឌីជីថល​និងជំរុញការអភិវឌ្ឍមូលដ្ឋានក្នុងយុគសម័យឌីជីថល

23-07-2026 13:12

(មណ្ឌលគិរី)៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) នៃទីស្តីការគណៈរដ្ឋមន្ត្រី និងរដ្ឋបាលខេត្តមណ្ឌលគិរី បានសហការរៀបចំ​វេទិកា​សន្ទនា​ក្រោមប្រធានបទ «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យ​ឌីជីថល» ដែលបានប្រព្រឹត្តទៅ​នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព​លោក ប៉ៃ សំបូរ អគ្គលេខាធិការ វ.ស.ស. តំណាងលោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និង​ជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. និងលោក ចាន់ រតនា អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី តំណាងលោក គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី។ វេទិកាសន្ទនានាព្រឹកនេះ មានការចូលរួម​​ពីសំណាក់​អាជ្ញាធរមូលដ្ឋាន តំណាងមន្ទីរជំនាញ​ និងតំណាងអង្គការសង្គមស៊ីវិល រួមទាំងសហគមន៍ជនជាតិភាគតិច​ក្នុងខេត្តមណ្ឌលគិរីជាច្រើននាក់។​

ថ្លែងក្នុងពិធីបើកអង្គវេទិកាសន្ទនា លោក ចាន់ រតនា អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ស្វាគមន៍ចំពោះការរៀបចំ​ឱ្យមានវេទិកាសន្ទនានាព្រឹកនេះ ដែលបានឆ្លើយតបទៅនឹងតម្រូវការ​ជាក់ស្តែងរបស់​អង្គការសង្គមស៊ីវិលក្នុងមូលដ្ឋាន​ ក្នុងការពង្រឹងសមត្ថភាពផ្នែកឌីជីថល ដើម្បីឈ្វេងយល់អំពី​បច្ចេកវិទ្យាឌីជីថល​និងសុវត្ថិភាពតាមប្រព័ន្ធបច្ចេកវិទ្យា ក៏ដូចជាសម្រួលដល់ទំនាក់ទំនងការងារជាមួយ​សហគមន៍​​​​និងរដ្ឋបាលថ្នាក់ក្រោម​ជាតិឱ្យកាន់តែមានប្រសិទ្ធភាព។ លោក​ក៏បានកោតសរសើរ​និងវាយតម្លៃខ្ពស់​ចំពោះការ​​ចូលរួមយ៉ាងសកម្ម​ពីសំណាក់អង្គការសង្គមស៊ីវិល​ក្នុងខេត្ត​មណ្ឌល​គិរី ក្នុងការជំរុញការអភិវឌ្ឍឧស្សាហកម្មបៃតង​ រួមទាំងការអភិរក្សព្រៃឈើដើម្បីទាញយកនូវអត្ថប្រយោជន៍ពីគម្រោង REDD+ ក៏ដូចជាការបង្កើតការងារ​​និង​ប្រាក់ចំណូលសមរម្យសម្រាប់ប្រជាសហគមន៍មូលដ្ឋាននិងជនជាតិដើមភាគតិច សំដៅពង្រឹងកំណើនសេដ្ឋកិច្ច​​​និងការអភិវឌ្ឍដោយចីរភាពសម្រាប់ខេត្តមណ្ឌលគិរី ដែលជាតំបន់ទេសចរណ៍ធម្មជាតិនិងប៉ូល​សេដ្ឋកិច្ច​មួយនៅភូមិភាគឦសានប្រទេស។

ជាមួយគ្នានេះ លោក​ ប៉ៃ សំបូរ អគ្គលេខាធិការ វ.ស.ស. បានវាយតម្លៃខ្ពស់និងកោតសរសើរ​ចំពោះ​កិច្ចសហការយ៉ាងជិតស្និទ្ធ​រវាងអង្គការសង្គមស៊ីវិល​និងអាជ្ញាធរមូលដ្ឋាន ដែលតែងតែរួមគ្នាជំរុញការអភិវឌ្ឍមូលដ្ឋាន​និងលើកកម្ពស់​សុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេស​បងប្អូនជនជាតិដើមភាគតិចក្នុងខេត្តនៃ​ភូមិភាគឦសាន​ប្រទេស។ ឆ្លៀតក្នុងឱកាសនេះដែរ លោកក៏បានលើកទឹកចិត្ត​ឱ្យអង្គការសង្គមស៊ីវិល​បន្តសិក្សាឈ្វេងយល់អំពីបច្ចេកវិទ្យាថ្មីៗ ដែលអាចយកមកប្រើប្រាស់ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ក៏ដូចជាឆ្លើយតបទៅនឹង​ការវិវត្ត​យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាក្នុងយុគសម័យឌីជីថល និងកិច្ចខិតខំប្រឹងប្រែង​របស់រាជរដ្ឋាភិបាលក្នុងការកសាង​​​សង្គមឌីជីថល​ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដោយចីរភាព ស្របតាមគោលនយោបាយនិងយុទ្ធសាស្រ្ត​អភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ​របស់សម្តេចមហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ លោកបានបន្ថែមថា វ.ស.ស. នឹងបន្តពង្រឹងលើកកម្ពស់វប្បធម៌សន្ទនាក្នុងគ្រួសារនៃអង្គការសង្គមស៊ីវិល​ ​ក្នុងស្មារតី​ថែរក្សាសុខសន្តិភាព​​និងសុខដុមនីយកម្ម​សង្គម​ស៊ីវិល​និង​ពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ​រវាងគ្រប់តួអង្គពាក់ព័ន្ធ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍ​ប្រទេសជាតិ​លើគ្រប់វិស័យ។

ក្នុងឱកាសនេះដែរ បណ្ឌិត កាន់ បុណ្ណបញ្ញា អ្នកសម្របសម្រួលកម្មវិធីស្រាវជ្រាវនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានចូលរួមជាវាគ្មិន​ធ្វើបទបង្ហាញ​​ចែករំលែកចំណេះដឹង​ដល់អង្គការ​សង្គមស៊ីវិល​​និង​អាជ្ញាធរ​មូលដ្ឋានក្នុងខេត្តមណ្ឌលគិរី លើប្រធានបទ «ការយល់ដឹងអំពីអក្ខរកម្មឌីជីថល និង​សុវត្ថិភាពតាម​​ប្រព័ន្ធបច្ចេកវិទ្យា» ដែលជាផ្នែកមួយនៃការចូលរួមចំណែករបស់ វ.ស.ស. ក្នុងការពង្រឹងសមត្ថភាពរបស់អង្គការ​សង្គមស៊ីវិលនៅថ្នាក់មូលដ្ឋាន​ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីគោលនយោបាយ​សេដ្ឋកិច្ចនិង​សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥៕