* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ក្រសួងបរិស្ថាន ចាត់វិធានការច្បាប់លើសិប្បកម្មកែច្នៃប្លាស្ទិកនៅខេត្តកណ្តាល ពាក់ព័ន្ធការបំពុលបរិស្ថាន

23-07-2026 13:46

(កណ្តាល)៖ ក្រសួងបរិស្ថាន បានចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់លើសិប្បកម្មកែច្នៃប្លាស្ទិកមួយកន្លែង ស្ថិតនៅភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល បន្ទាប់ពីរកឃើញថា សិប្បកម្មនេះមិនបានគោរពតាមបទដ្ឋានគតិយុត្តទាក់ទងនឹងវិស័យបរិស្ថានត្រឹមត្រូវ។

ប្រតិបត្តិការនេះត្រូវបានដឹកនាំដោយលោក ឡៅ គឹមឈី អនុប្រធាននាយកដ្ឋានអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន រួមជាមួយមន្រ្តីជំនាញ និងមន្ទីរបរិស្ថានខេត្តកណ្តាល។ ក្រុមការងារបានរកឃើញថា សិប្បកម្មបានបង្ហូរសំណល់រាវចេញពីការលាងសម្អាតប្លាស្ទិក និងទឹកស្អំសរសៃប្លាស្ទិកចូលទៅក្នុងប្រភពទឹកសាធារណៈ ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន។

ដើម្បីទប់ស្កាត់ការបំពុល និងធានាការអនុវត្តច្បាប់ ក្រុមការងារបានតម្រូវឱ្យសិប្បកម្មបញ្ឈប់ជាបន្ទាន់នូវការបង្ហូរសំណល់រាវចូលប្រភពទឹកសាធារណៈ។

លើសពីនេះ សិប្បកម្មត្រូវរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង រៀបចំអាងប្រព្រឹត្តិកម្មសម្អាតទឹកកខ្វក់សំណល់រាវ និងធ្វើការស្តារកំសំណល់ប្លាស្ទិកប្រមាណ ១០០ម៉ែត្រគូប ឱ្យក្រុមហ៊ុនដឹកជញ្ជូនដែលមានអាជ្ញាបណ្ណពីក្រសួងបរិស្ថាន ដឹកចេញ។ ជាមួយគ្នានេះ សិប្បកម្មក៏ត្រូវស្នើសុំលិខិតអនុញ្ញាតបញ្ចេញសំណល់នៅក្រសួងបរិស្ថានផងដែរ។

ក្រសួងបរិស្ថានក៏បានចាត់វិធានការពិន័យអន្តរការណ៍ចំពោះសិប្បកម្មនេះផងដែរ ដោយសារពុំមានរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង គ្មានអាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ និងគ្មានលិខិតអនុញ្ញាតបញ្ចេញសំណល់ ដែលជាការបំពានលើមាត្រា ៦៦៨ មាត្រា ២៨៧ និងមាត្រា ១៧៣ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។

លើសពីនេះ សិប្បកម្មត្រូវផ្តល់សំណងការខូចខាតដល់បរិស្ថាន និងសុខភាពសាធារណៈ ស្របតាមមាត្រា ១៦២ និងមាត្រា ១៦៣ នៃក្រមដដែល។ វិធានការទាំងនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារបរិស្ថាន និងធានាការអភិវឌ្ឍប្រកបដោយចីរភាព៕