* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

កាស៉ីណូមួយកន្លែងទៀត នៅខេត្តកំពត ដែលពាក់ព័ន្ធបទល្មើស Online Scams ត្រូវបានដកហូតអាជ្ញាបណ្ណ !

23-07-2026 13:51

(កំពត)៖ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ «កាស៊ីណូ ខ្ញុំ» របស់ក្រុមហ៊ុន ហ្សូ ចេង ខេ.ភី ហូលថល ឯ.ក (ZHOU CHENG K.P HOTEL CO., LTD.) ដែលមានទីតាំងស្ថិតនៅឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។

ការដកហូតនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាបណ្ណកាស៊ីណូនេះ ត្រូវបានព្យួរអស់រយៈពេលជាង៤ខែ។

ការសម្រេចដកហូតអាជ្ញាបណ្ណនេះ គឺផ្អែកលើភស្តុតាង និងមូលដ្ឋានរឹងមាំដែលបានរកឃើញថា ទីតាំងកាស៊ីណូ «កាស៊ីណូ ខ្ញុំ» បានប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និងបទល្មើសដទៃទៀត។

កាលពីអំឡុងឆ្នាំ២០២៥ ស្ថាប័នមានសមត្ថកិច្ចបានបើកការស៊ើបអង្កេតតាមព័ត៌មាន ដែលរាយការណ៍ថា មានឧក្រិដ្ឋជនបានធ្វើសកម្មភាពឆបោក ក្រោមរូបភាពវិនិយោគក្លែងបន្លំចេញពីទីតាំងនេះ។

លទ្ធផលនៃការស៊ើបអង្កេតបានបង្ហាញថា នៅក្នុងអគារ «កាស៊ីណូ ខ្ញុំ» មានការជ្រើសរើសដោយមិនស្របច្បាប់ សម្រាប់កេងប្រវ័ញ្ចន៍ តាមរយៈការបោកបញ្ឆោត និងបង្ខំឱ្យធ្វើការងារខុសច្បាប់ដែលជាអំពើ ONLINE SCAMS និងអំពើល្មើសដទៃទៀត។

ឈរលើមូលដ្ឋាននេះ ស្ថាប័នអយ្យការអមសាលាដំបូង បានសម្រេចចោទប្រកាន់លើម្ចាស់ទីតាំង និងគូកន ពីបទការជ្រើសរើសមិនស្របច្បាប់ សម្រាប់កេងប្រវ័ញ្ចន៍ បទឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង) និងបទសម្អាតប្រាក់តាមមាត្រានៃច្បាប់ជាធរមាន។

បច្ចុប្បន្ន សាលាជម្រះក្តីកំពុងស្រាវជ្រាវព័ត៌មានពាក់ព័ន្ធបន្ថែមផ្សេងទៀត របស់បុគ្គលដែលជាម្ចាស់ទីតាំងនៃកាស៊ីណូនេះ៕