* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អគ្គនាយក ARDB: វិស័យកសិកម្ម នៅតែជាឆ្អឹងខ្នងសេដ្ឋកិច្ចជនបទ ព្រោះបានបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋ

23-07-2026 13:53

(កំពង់ឆ្នាំង)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានចាត់ទុកថា វិស័យកសិកម្មនៅតែជាឆ្អឹងខ្នង នៃសេដ្ឋកិច្ចជនបទដ៏សំខាន់បំផុត ព្រោះការធ្វើកសិកម្មឱ្យមានប្រសិទ្ធភាព គឺជាមធ្យោបាយមួយដ៏ល្អ អាចបង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នឹងពង្រឹងសេដ្ឋកិច្ចគ្រួសារកសិករនៅជនបទថែមទៀត។

ការលើកឡើងជុំវិញវិស័យកសិកម្មរបស់បណ្ឌិត កៅ ថាច ក្នុងឱកាសជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ដែលមានការចូលរួមពីលោក ម៉ឹង វុធី អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង លោកស្រី ជា ម៉ៅ អភិបាលរងស្រុកសាមគ្គីមានជ័យ តំណាងលោក ឈួន ចាន់ណា អភិបាលស្រុកសាមគ្គីមានជ័យ, ថ្នាក់ដឹកនាំមន្ទីរកសិកម្ម អាជ្ញាធរមូលដ្ឋាន និងប្រជាកសិករសរុបចំនួន ៤០០នាក់។

ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត កៅ ថាច បានទទួលស្គាល់ថា កសិករនៅតែប្រឈមនឹងបញ្ហាជាច្រើន ដូចជា ការប្រែប្រួលតម្លៃកសិផល ការកើនឡើងនៃថ្លៃជីគីមី ថ្នាំកសិកម្ម និងប្រេងឥន្ធនៈ ខ្វះដើមទុនសម្រាប់ផលិតកម្ម ព្រមទាំងមិនចេះគិតអំពីថ្លៃដើមផលិតដែលជាគន្លឹះសំខាន់បំផុត ក្នុងការវាយតម្លៃថា ការធ្វើកសិកម្មចំណេញ ឬខាត។

លោកបណ្ឌិតប្រតិភូ បានផ្តល់អនុសាសន៍ថា កសិករគួរនាំគ្នាកត់ត្រាចំណាយគ្រប់មុខ រួមមានថ្លៃពូជ ថ្លៃជី ថ្លៃថ្នាំ ថ្លៃប្រេង ឈ្នួលកម្មករ និងចំណាយផ្សេងៗ ឱ្យបានច្បាស់លាស់ ចំពោះការធ្វើកសិកម្ម ដើម្បីអាចដឹងពីថ្លៃដើមផលិតពិតប្រាកដ ទើបអាចដឹងថា ស្រូវផលិតបានហើយត្រូវសម្រេចចិត្តលក់ ក្នុងតម្លៃណាមួយទើបបានចំណេញ។

លើសពីនេះចំណុចសំខាន់គឺ ការផ្លាស់ប្តូរផ្នត់គំនិតក្នុងការធ្វើកសិកម្ម ការជ្រើសរើសពូជស្របទៅនឹងលក្ខខណ្ឌដីដែលមានគុណភាព ការប្រើប្រាស់ជីតាមបច្ចេកទេស និងការគណនាថ្លៃដើមផលិត ដើម្បីបង្កើនទិន្នផល ដើម្បីកាត់បន្ថយថ្លៃដើម គឺជារឿងសំខាន់បំផុតមួយទៀត ហើយដូច្នោះបើអនុវត្តតាមបច្ចេកទេសនោះ មិនត្រឹមតែអាចបង្កើនទិន្នផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយការចំណាយ និងបង្កើនប្រាក់ចំណេញប្រកបដោយនិរន្តរភាព។

បន្ថែមពីនេះ លោកបណ្ឌិតប្រតិភូ បានជម្រាបជូនកសិករអំពីបទពិសោធន៍របស់កសិករម្នាក់ នៅស្រុកតាំងគោក ខេត្តកំពង់ធំ ដែលបានអនុវត្តនៃការធ្វើកសិកម្មទៅតាមបច្ចេកទេសត្រឹមត្រូវ ជាលទ្ធផលជួយឱ្យទិន្នផលស្រូវកើនឡើងជាបន្តបន្ទាប់ចន្លោះពី ៧តោន ទៅ ៩តោនក្នុង១ហិកតា ដែលជាភស្តុតាងមួយបង្ហាញថា ការធ្វើកសិកម្មដោយអនុវត្តតាមបច្ចេកទេស អាចបង្កើនទាំងទិន្នផលស្រូវ កាត់បន្ថយថ្លៃដើមផង និងបង្កើនប្រាក់ចំណេញយ៉ាងមានប្រសិទ្ធភាព៕