* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

រដ្ឋមន្ដ្រី ឆាយ ឫទ្ធិសែន និងលោកស្រី នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុ ប្រគេនព្រះសង្ឃ ចំនួន៦០វត្ត-អាស្រម នៅស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស

23-07-2026 14:50

(កំពង់ឆ្នាំង)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស និងលោកស្រី នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ បាននាំយកទៀនព្រះវស្សា និងទេយ្យវត្ថុ ទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ៦០វត្ត-អាស្រម ស្ថិតនៅក្នុងស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ពិធីប្រគេនទៀនព្រះវស្សានេះ បានប្រារព្ធឡើងនៅក្នុងទីតាំងវត្តចំនួន ២វត្ត ដោយទីតាំងវត្តទី១ ស្ថិតនៅវត្តមង្គលខ័ណ្ឌ ហៅវត្តទួលពង្រ ស្ថិតក្នុងភូមិវត្ត ឃុំទួលខ្ពស់ ស្រុកទឹកផុស និងទីតាំងវត្តទី២ ស្ថិតនៅក្នុងវត្តសេដ្ឋី ក្នុងភូមិសេដ្ឋី ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ក្នុងពិធីនីមួយៗ មានការនិមន្ដ និងអញ្ជើញចូលរួមពីសំណាក់ ព្រះអនុគណៈ និងព្រះចៅអធិការ អាចារ្យ គណៈកម្មការវត្ត-អាស្រម ទាំង៦០ ក្នុងស្រុកទាំងពីរខាងលើ ព្រមទាំងលោក លោកស្រី ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំថ្នាក់ខេត្ត រដ្ឋបាលស្រុក ដែលជា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករផងដែរ។

ក្នុងឱកាសនោះ លោករដ្ឋមន្ដ្រី និងលោកស្រី ព្រមទាំងក្រុមការងារ បានអញ្ជើញបូជាគ្រឿងសក្ការៈ មានទៀន ធូប ផ្កា និងទឹកអប់ ដើម្បីបួងសួងដល់វត្ថុសក្តិសិទ្ធិ និងគុណព្រះរតនត្រ័យ។ បន្ទាប់មក លោករដ្ឋមន្ត្រី និងគណៈប្រតិភូ ព្រមទាំងពុទ្ធបរិស័ទ បានអញ្ជើញធ្វើនមស្ការព្រះរតនត្រ័យ សមាទានសីល រម្លឹកដល់គុណព្រះរតនៈត្រៃយ៍ ព្រមទាំងវេរប្រគេនទេយ្យទាន ចំពោះព្រះសង្ឃទាំង ៦០វត្ត-អាស្រម។

ពិធីប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុនេះផងដែរ ត្រូវបានរៀបចំឡើងតាមទំនៀមទម្លាប់ក្នុងព្រះពុទ្ធសាសនា ក្នុងឱកាសនៃពិធីបុណ្យចូលព្រះវស្សា ដែលពុទ្ធបរិស័ទតែងតែ នាំគ្នានាំយកជាសាដក អង្ករ ភេសជ្ជៈ និងគ្រឿងប្រើប្រាស់ផ្សេងៗ សម្រាប់ផ្គត់ផ្គង់ព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស។

ពិធីបុណ្យចូលព្រះវស្សា មានរយៈពេល ០៣ខែ គឺចាប់ពីថ្ងៃ១រោច ខែអាសាធ ដល់ថ្ងៃ ១៥កើត ខែអស្សុជ ដែលជារយៈពេលមិនអនុញ្ញាតឱ្យព្រះសង្ឃនិមន្តទៅទីឆ្ងាយ ដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ លើកលែងតែមានភារកិច្ចសំខាន់ចាំបាច់ ដូចជាឪពុកម្តាយឈឺធ្ងន់ រឺនិមន្តទៅសម្តែងធម៌ជាដើម ដោយតាំងចិត្តត្រលប់មកវិញក្នុង រយៈពេល ៧ថ្ងៃ។

សូមជម្រាបជូនដែរថា ទេយ្យវត្ថុដែលវេរប្រគេនព្រះសង្ឃទាំង ៦០វត្ត-អាស្រម នាឱកាសនោះ ដោយវត្តនិងអាស្រមនីមួយៗទទួលបាន ១.ទឹកសុទ្ធ ចំនួន ៣កេស, ២.ភេសជ្ជៈកូកាកូឡា ១កេស, ៣.ទឹកសណ្តែក ១កេស, ៤.ទឹកផ្លែឈើចម្រុះ ១កេស, ៥.កាហ្វេ ២កញ្ចប់ធំ, ៦.ទឹកដោះគោខាប់ ១កេស, ៧.ត្រីខកំប៉ុង ២ឡូ, ៨.ប្រេងឆា(៥លីត្រ) ១ដប, ៩.មីជាតិ ១កេស, ១០.ទឹកត្រី ១យួរ, ១១.ទឹកស៊ីអ៊ីវ ១យួរ, ១២.ទៀនវស្សា និងជើង ១ឈុត, ១៣.អង្ករផ្កាខ្ញី(២៥គក) ២បាវ, និង១៤.សាដក ១ប្រអប់ ព្រមទាំងបច្ច័យសម្រាប់ព្រះសង្ឃ និងសម្រាប់កសាងវត្ដផងដែរ។

ជាមួយគ្នានោះ លោកតាជី យាយជី អាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទ ដែលចូលរួមក្នុងពិធីនោះ ម្នាក់ៗទទួលបានបច្ច័យចំនួន ២០ ០០០រៀល៕