* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ២០លានរៀល ប្រគេនព្រះសង្ឃវត្តព្រះពុទ្ធមានជ័យ ហៅវត្តប៉ាលហាល នៅខេត្តព្រះវិហារ

23-07-2026 15:24

(ព្រះវិហារ)៖ ក្នុងឱកាសបុណ្យចូលព្រះវស្សា ឆ្នាំ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានចាត់តំណាងលោក ហៀង ប៊ុនសេង និងក្រុមគ្រួសារ នាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យចំនួន ២០លានរៀល ប្រគេនព្រះសង្ឃគង់នៅវត្តព្រះពុទ្ធមានជ័យ (វត្តប៉ាលហាល) ស្ថិតក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងពិធីដ៏ប្រកបដោយសទ្ធាជ្រះថ្លានេះលោក ហៀង ប៊ុនសេង បាននាំយកប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន ប្រគេនព្រះសង្ឃ និងជម្រាបជូនពុទ្ធបរិស័ទ ដោយបញ្ជាក់ថា សម្តេចទាំងទ្វេរ តែងតែគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ព្រមទាំងបន្តគាំទ្រ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់ជាតិ។

លោក ហៀង ប៊ុនសេង បានថ្លែងបន្តថា ទោះបីសម្តេចទាំងទ្វេរ មានភារកិច្ចមមាញឹកក្នុងការបំពេញបេសកកម្មដឹកនាំ និងបម្រើជាតិមាតុភូមិក៏ដោយ ក៏សម្តេចទាំងទ្វេរនៅតែចាត់តំណាងនាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ ប្រគេនព្រះសង្ឃតាមវត្តអារាមនានាទូទាំងប្រទេសជារៀងរាល់ឆ្នាំ ដើម្បីរួមចំណែកទ្រទ្រង់ព្រះពុទ្ធសាសនា និងថែរក្សាប្រពៃណីទំនៀមទម្លាប់ដ៏ល្អរបស់ខ្មែរ។

ជាក់ស្តែង សម្រាប់វត្តព្រះពុទ្ធមានជ័យនៅឆ្នាំនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន តាមរយៈលោក ហៀង ប៊ុនសេង និងក្រុមគ្រួសារ បាននាំយកទៀនព្រះវស្សា ទេយ្យវត្ថុជាច្រើនមុខ រួមជាមួយបច្ច័យចំនួន ២០លានរៀល ប្រគេនព្រះសង្ឃ សម្រាប់ប្រើប្រាស់ក្នុងកិច្ចការព្រះពុទ្ធសាសនា និងការអភិវឌ្ឍសមិទ្ធផលនានាក្នុងវត្ត។

ព្រះចៅអធិការវត្តព្រះពុទ្ធមានជ័យ បានមានសង្ឃដីកាថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន ដែលតែងតែជ្រោមជ្រែង និងឧបត្ថម្ភដល់វិស័យព្រះពុទ្ធសាសនា ព្រមទាំងបានចាត់តំណាងនាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ មកប្រគេនព្រះសង្ឃជារៀងរាល់ឆ្នាំ។

ព្រះអង្គក៏បានប្រគេនពរជ័យដល់សម្តេចទាំងទ្វេរ និងក្រុមគ្រួសារ សូមប្រកបដោយព្រះជន្មាយុយឺនយូរ សុខភាពល្អ បញ្ញាញាណភ្លឺថ្លា និងបន្តដឹកនាំប្រទេសកម្ពុជាឱ្យទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ។

ជាមួយគ្នានេះ ព្រះអង្គក៏បានឧទ្ទិសមហាបុណ្យកុសលជូនដល់ព្រឹទ្ធមហាឧបាសិកាធម្មញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ព្រឹទ្ធមហាឧបាសក លីន គ្រី មហាឧបាសិកា ប៊ុន សុថា មហាឧបាសក ហ៊ុន នាង មហាឧបាសិកា ឌី ប៉ុក ព្រមទាំងញាតិការទាំង៧សន្តាន សូមបានទទួលនូវអានិសង្សបុណ្យកុសល និងសោយសុខក្នុងសុគតិភពជានិច្ចនិរន្តរ៍។

សូមបញ្ជាក់ថា វត្តព្រះពុទ្ធមានជ័យ (វត្តប៉ាលហាល) ត្រូវបានផ្តួចផ្តើមកសាងដោយព្រឹទ្ធមហាឧបាសិកាធម្មញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងមហាឧបាសិកា ប៊ុន សុថា។ បច្ចុប្បន្ន ការសាងសង់ព្រះវិហារបានបន្តក្រោមការឧបត្ថម្ភពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងមហាឧបាសិកា ប៊ុន សាមលេន ដោយសម្រេចបានប្រមាណ ៨០ភាគរយ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលដ៏ខ្លីខាងមុខ៕