* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋបាលខេត្តសៀមរាប នឹងបង្កើតគណៈកម្មការថ្នាក់ខេត្ត ដើម្បីជំរុញចលនាប្រកួតប្រជែង «ភូមិទេសចរណ៍ឆ្នើម» នៅតាមបណ្តាក្រុង-ស្រុកទាំង ១៣

23-07-2026 15:26

(សៀមរាប)៖ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា រដ្ឋបាលខេត្តនឹងបង្កើតគណៈកម្មការថ្នាក់ខេត្ត ដើម្បីជំរុញចលនាប្រកួតប្រជែង «ភូមិទេសចរណ៍ឆ្នើម» នៅតាមបណ្តាក្រុង-ស្រុកទាំង ១៣ ដោយជ្រើសរើសភូមិដែលមានសក្ដានុពលខ្ពស់បំផុត ធ្វើជាបេក្ខភាពតំណាងខេត្ត ចូលរួមប្រកួតប្រជែងនៅថ្នាក់ជាតិ បន្តទៅថ្នាក់តំបន់ និងអន្តរជាតិ។

លោកបានបន្តថា ការវាយតម្លៃនឹងផ្អែកលើសូចនាករសំខាន់ៗ ដូចជា៖ ការអភិរក្ស និងលើកតម្លៃបេតិកភណ្ឌវប្បធម៌ និងធនធានធម្មជាតិ ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយចីរភាព ការចូលរួមរបស់សហគមន៍ និងគុណភាពសេវាកម្មទេសចរណ៍។

ការថ្លែងយ៉ាងដូច្នេះរបស់លោក ង៉ូវ សេងកាក់ នៅក្នុងកិច្ចប្រជុំពិគ្រោះពិភាក្សា និងប្រមូលធាតុចូលលើសេចក្ដីព្រាងផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៦-២០៣០ ព្រមទាំងពិភាក្សាលើវិធានការគន្លឹះសម្រាប់ ជំរុញការអភិវឌ្ឍទេសចរណ៍ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ឆ្នាំ២០២៦-២០២៨ និងការត្រៀមបេក្ខភាព «ភូមិទេសចរណ៍ឆ្នើម» ដើម្បីចូលរួមប្រកួតប្រជែងរបស់អង្គការទេសចរណ៍ពិភពលោក (UNWTO) នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ។

លោកបានណែនាំឱ្យអ្នកពាក់ព័ន្ធ ត្រូវអនុវត្តវិធានការគន្លឹះចំនួន៨ ដើម្បីលើកកម្ពស់ការអភិវឌ្ឍគោលដៅទេសចរណ៍ភ្នំគូលែន រួមមាន៖ ការបង្កើនភាពទាក់ទាញ និងសមត្ថភាពប្រកួតប្រជែង ពង្រឹងសន្តិសុខ និងសុវត្ថិភាពទេសចរណ៍ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេវាគាំទ្រប្រកបដោយគុណភាព ធ្វើពិពិធកម្មផលិតផលទេសចរណ៍ អភិរក្សបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ បង្កើនការចូលរួមរបស់សហគមន៍ អភិវឌ្ឍគោលដៅទេសចរណ៍បៃតង ឆ្លាតវៃ និងធន់ ព្រមទាំងពង្រឹងអភិបាលកិច្ច ភាពជាដៃគូ និងការវិនិយោគក្នុងវិស័យទេសចរណ៍។

ជាមួយនេះដែរ លោកអភិបាលរងខេត្ត ក៏បានអំពាវនាវឱ្យមន្ទីរអង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុងស្រុក និងវិស័យឯកជន បន្តសហការយ៉ាងជិតស្និទ្ធក្នុងការកំណត់សូចនាករ និងប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធានាថា ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប អាចឆ្លើយតបនឹងតម្រូវការអភិវឌ្ឍជាក់ស្ដែង និងរួមចំណែកលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ខេត្ត ក្នុងនាមជាគោលដៅទេសចរណ៍ឈានមុខរបស់កម្ពុជា៕