* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បើកវគ្គបណ្ដុះបណ្ដាលស្តីពី ការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ ជូនដល់ថ្នាក់ដឹកនាំទាំងស្រុកទាំង១៣ ក្នុងខេត្តសៀមរាប

23-07-2026 15:29

(សៀមរាប)៖ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦នេះ បានបើកវគ្គបណ្ដុះបណ្ដាលស្តីពី ការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកការងារទូទាំងក្រុង ស្រុកទាំង ១៣ ក្រោមវត្តមានរបស់លោក អ៊ុំ សុខ អគ្គលេខាធិការរង សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គឹម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា។

វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពវិជ្ជាជីវៈ របៀបរបបបំពេញការងាររដ្ឋបាល និងការគ្រប់គ្រងមូលនិធិបេឡាមរណសង្គ្រោះ ឲ្យកាន់តែមានតម្លាភាព ទាន់ពេលវេលា និងឆ្លើយតបបានយ៉ាងមានប្រសិទ្ធភាពខ្ពស់ ជូនដល់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ដែលជាសមាជិក។

ក្នុងឱកាសនោះ លោក អ៊ុំ សុខ បានលើកឡើងថា សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា គឺជាស្ថាប័នបង្គោលមួយដែលដើរតួយ៉ាងសំខាន់ ក្នុងការយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន ដែលជាអ្នកមានគុណបំណាច់ចំពោះជាតិមាតុភូមិ ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យា និងការកែទម្រង់រដ្ឋបាលស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។

លោកបន្តថា មន្ត្រីរដ្ឋបាល និងមន្ត្រីបេឡាមរណសង្គ្រោះ គឺជាសេនាធិការដ៏សំខាន់ និងជាអ្នកប៉ះពាល់ផ្ទាល់ជាមួយជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន។ ដូច្នេះ ត្រូវតែបំពេញភារកិច្ចដោយក្តីអាណិតស្រឡាញ់ ស្មោះត្រង់ និងទទួលខុសត្រូវខ្ពស់បំផុត និងសម្របសម្រួល ព្រមទាំងសម្រួលនីតិវិធីរដ្ឋបាល ក្នុងការបើកប្រាក់ឧបត្ថម្ភមរណសង្គ្រោះ ដោយមិនត្រូវទុកឲ្យមានការយឺតយ៉ាវ ដែលបង្កជាការលំបាកដល់ក្រុមគ្រួសារសពនោះឡើយ។

លោក អ៊ុំ សុខ បញ្ជាក់ថា ត្រូវបង្កើនកិច្ចសហការ និងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ រវាងការិយាល័យ និងមន្ទីរពាក់ព័ន្ធ។ ក្នុងករណីមានបញ្ហាប្រឈម ឬភាពមិនប្រក្រតីណាមួយកើតឡើង ត្រូវរាយការណ៍មកថ្នាក់ដឹកនាំជាបន្ទាន់ ដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលា។ អតីតយុទ្ធជន និងនិវត្តជន គឺជាអ្នកដែល មានគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិ។ ដូច្នេះការបម្រើសេវារដ្ឋបាលផ្សេងៗ ត្រូវតែធ្វើឡើងដោយបេះដូង ភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់។

តាមរបាយការណ៍របស់លោក នាក់ ណេរ៉ុន អនុប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានលើកពីលទ្ធផលដែលសម្រេចបានរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តសៀមរាប គិតត្រឹមខែកក្កដា ឆ្នាំ២០២៦ មានអតីតយុទ្ធជន និងនិវត្តជន ចំនួន ៩,៣៣៤នាក់ និងមានអ្នករស់នៅក្នុងបន្ទុកសរុប១២,៤៧៥នាក់។

បច្ចុប្បន្ន អតីតយុទ្ធជន នៅខេត្តសៀមរាប បានចូលជាសមាជិកសមាគម មានចំនួន ៦,៥៩៨នាក់ (ស្ថិតិប្រចាំខែកក្កដា ឆ្នាំ២០២៦) ក្នុងនោះមានជនពិការ ចំនួន ១,៩២៣នាក់ និវត្តជន ២,៧១៤នាក់, ជនបាត់បង់សមត្ថភាពការងារ ១៣៨នាក់ គ្រួសារជនពលី ១,៦៤៥នាក់ និងគ្រួសារជនមរណៈ ១៧៨នាក់។

អតីតយុទ្ធជនដែលមិនបានចូលជាសមាជិកសមាគម មានចំនួន ២,៧២៦នាក់ ក្នុងនោះមាន៖ និវត្តជន ៦៩៦នាក់, ជនពិការ ៤២នាក់, ជនពលី ១,១១៩នាក់, ជនមរណ: ៨៦៩នាក់។ ខេត្តសៀមរាប មានអតីតមន្រ្តីរាជការស៊ីវិល ដែលជានិវត្តជន សរុបចំនួន ២,១៤៩នាក់ ( ស្រី ៧១៩នាក់) ក្នុងនោះមាន៖ និវត្តជន ២,១១៧នាក់ (ស្រី៧១៤នាក់) ជនបាត់បង់៣២នាក់(ស្រី៥នាក់)។

លោកបញ្ជាក់ថា ក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២៦ គិតត្រឹមខែកក្កដា អ.ន.ក ខេត្តសៀមរាប បានបើកថវិកាជូនក្រុមគ្រួសារសព ជាសមាជិកសមាគម ចំនួន១២៤គ្រួសារ គឹតជាទឹកប្រាក់ សរុបចំនួន៤៩៦,000,000រៀល ក្នុងនោះមាន៖ ថវិកាឧបត្ថម្ភដោយសម្តេចតេជោ ប្រធានសមាគម. ៨៧ សពស្មើ៣៤៨,000,000រៀល , ថវិកាបេឡាមរណសង្រ្គោះ ចំនួន ៣៧សព ស្មើ ១៤៨,000,000រៀល៕