* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ប្រធានគណៈកម្មការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ក្រុងតាខ្មៅ ចុះផ្សព្វផ្សាយអប់រំពីសុខុមាលភាពគ្រួសារ កិច្ចការពារកុមារ និងសុខភាពស្ត្រី

23-07-2026 15:36

(កណ្ដាល)៖ លោកស្រី រិន ចាន់ម៉ារីណា ប្រធានគណៈកម្មការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ក្រុងតាខ្មៅ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦នេះ បានដឹកនាំវេទិកាផ្សព្វផ្សាយអប់រំ និងលើកកម្ពស់ការយល់ដឹងដ៏មានសារៈសំខាន់មួយ ស្តីពីសុខុមាលភាពគ្រួសារ កិច្ចការពារកុមារ និងសុខភាពស្ត្រី។ វេទិកានេះបានប្រព្រឹត្តទៅនៅមណ្ឌលសុខភាពស្វាយលំ សង្កាត់ស្វាយលំ ក្រុងតាខ្មៅ ដោយមានការចូលរួមពីពលរដ្ឋ និងសិស្សសាលាសរុបចំនួន ១៣០នាក់។

លោកស្រី រិន ចាន់ម៉ារីណា បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់សុខុមាលភាពគ្រួសារ ការការពារកុមារ និងសុខភាពស្ត្រី ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍសង្គមជាតិប្រកបដោយចីរភាព។ វេទិកាផ្សព្វផ្សាយនាពេលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងឆ្លើយតបទៅនឹងបញ្ហាប្រឈមសំខាន់ៗចំនួន ៤។

បញ្ហាទាំងនោះរួមមាន៖ ការទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ដែលជាហានិភ័យធ្ងន់ធ្ងរក្នុងយុគសម័យឌីជីថល។ ការចិញ្ចឹមកូនតាមបែបវិជ្ជមាន ដោយផ្តោតលើការអប់រំដោយក្តីស្រឡាញ់ និងគ្មានអំពើហិង្សា ដើម្បីកសាងផ្លូវចិត្ត និងអនាគតកុមារ។ ការថែទាំសុខភាពមាតា និងទារក ចាប់តាំងពីដំណាក់កាលពពោះ រហូតដល់ក្រោយសម្រាល ដែលទាមទារការទទួលសេវាសុខភាពត្រឹមត្រូវនៅតាមមណ្ឌលសុខភាព។ ជាពិសេស ការការពារ និងពិនិត្យជំងឺមហារីកមាត់ស្បូន និងមហារីកសុដន់ ដែលស្ត្រីគ្រប់រូបត្រូវយល់ដឹងពីវិធីសាស្ត្របង្ការ និងការពិនិត្យសុខភាពជាទៀងទាត់ ដើម្បីស្វែងរក និងព្យាបាលទាន់ពេលវេលា។

លោកស្រីបានបញ្ជាក់ថា លោកស្រីនឹងបន្តចុះទៅមូលដ្ឋានផ្សេងៗទៀត ដើម្បីពង្រីកវិសាលភាពនៃវេទិកាអប់រំនេះ ក្នុងគោលបំណងផ្ដល់ជាប្រយោជន៍ដល់សង្គម ពលរដ្ឋ និងសិស្សសាលាឲ្យកាន់តែទូលំទូលាយឡើងៗ សំដៅរួមចំណែកកសាងសង្គមមួយដែលមានសុខុមាលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕