* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មន្ទីរពេទ្យកុមារអង្គរ៖ ក្រោមក្រសែភ្នែកថ្នាក់ដឹកនាំ និងពលរដ្ឋខ្មែរ (Video inside)

23-07-2026 15:35

(ភ្នំពេញ)៖ មន្ទីរពេទ្យកុមារអង្គរ ចំណាយថវិកាប្រមាណ ៦លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដើម្បីផ្តល់សេវាពិនិត្យ និងព្យាបាលកុមារនៅកម្ពុជា។ នៅឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានបរិច្ចាគថវិកាចំនួន ៥០ម៉ឺនដុល្លារអាមេរិក ដល់មន្ទីរពេទ្យ។ ទន្ទឹមនឹងនេះ កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងបន្តដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណេត ក៏បានឧបត្ថម្ភថវិកាចំនួន ៥ម៉ឺនដុល្លារអាមេរិកក្នុងមួយឆ្នាំ ផងដែរ។

ក្នុងរយៈពេល ២៧ឆ្នាំ កន្លងមក មន្ទីរពេទ្យកុមារអង្គរ បានផ្តល់ការព្យាបាលដល់កុមារជាង ៣លាននាក់ ដែលស្មើនឹងប្រមាណ ១៨% នៃប្រជាជនកម្ពុជា។ មន្ទីរពេទ្យបានផ្តល់សេវាព្យាបាលជំងឺជាច្រើន រួមមាន ជំងឺទូទៅ ជំងឺមហារីកបាតភ្នែក ជំងឺមហារីកគ្រាប់ឈាម ជំងឺឆ្កួតជ្រូក និងជំងឺធ្ងន់ធ្ងរផ្សេងៗទៀតសម្រាប់កុមារ។

ដើម្បីធានាឱ្យមន្ទីរពេទ្យកុមារអង្គរ អាចបន្តបេសកកម្មមនុស្សធម៌ប្រកបដោយនិរន្តរភាព ការចូលរួមបរិច្ចាគពីប្រជាពលរដ្ឋខ្មែរគ្រប់រូប ព្រមទាំងសប្បុរសជន និងដៃគូអភិវឌ្ឍន៍ គឺមានសារៈសំខាន់យ៉ាងខ្លាំង។

សូមទស្សនាកិច្ចសម្ភាសរវាង លោក សិរី មុនី និង លោក ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ ស្តីពី «មន្ទីរពេទ្យកុមារអង្គរ៖ ក្រោមក្រសែភ្នែកថ្នាក់ដឹកនាំ និងពលរដ្ឋខ្មែរ» ដោយរីករាយ៕