* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មន្ត្រីជលផលខេត្តព្រៃវែង បង្ក្រាបបទល្មើសនេសាទ ដុតបំផ្លាញឧបករណ៍ខុសច្បាប់ និងព្រលែងកូនត្រីជាង១០គីឡូក្រាម

23-07-2026 15:39

(ព្រៃវែង)៖ មន្ត្រីជំនាញរដ្ឋបាលជលផល សហការជាមួយអាជ្ញាធរស្រុកពាមរក៍ ខេត្តព្រៃវែង បានចុះបង្ក្រាបបទល្មើសនេសាទ និងដុតបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់មួយចំនួនធំ នៅក្នុងដែនអភិរក្សកំពង់ចំណា ស្ថិតក្នុងឃុំបាបោង ស្រុកពាមរក៍។ ប្រតិបត្តិការនេះធ្វើឡើងក្នុងគោលបំណងការពារ និងអភិរក្សធនធានមច្ឆាជាតិ ពិសេសក្នុងរដូវបិទនេសាទ។

លោក ហ៊ុន សាវី នាយរងសង្កាត់រដ្ឋបាលជលផលស្ទឹងស្លូត បានបញ្ជាក់ថា ដើម្បីធានាបាននូវនិរន្តរភាពធនធានជលផល មន្ត្រីជំនាញតែងតែចុះល្បាតត្រួតពិនិត្យជាប្រចាំនៅតាមដងស្ទឹង ទន្លេ ព្រែក និងតំបន់អភិរក្សនានា។ កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា កម្លាំងចម្រុះដឹកនាំដោយលោក ប៉ែត សាវេន អភិបាលរងស្រុកពាមរក៍ បានចុះល្បាតនៅតាមដងទន្លេតូច និងក្នុងដែនអភិរក្សកំពង់ចំណា ក៏ប្រទះឃើញមានការលួចដាក់របាំងស្បៃមុងជាច្រើនកន្លែង។

ជាលទ្ធផលនៃការបង្ក្រាប មន្ត្រីជំនាញបានដកហូតឧបករណ៍នេសាទខុសច្បាប់រួមមាន ស្បៃមុងប្រវែង ៦៥០ ម៉ែត្រ បង្គោលចម្រឹង ៣៤០ ដើម និងលូស្បៃមុងចំនួន ១២ មាត់។ ឧបករណ៍ទាំងនេះត្រូវបានបំផ្លាញចោលភ្លាមៗនៅនឹងកន្លែង ដើម្បីទប់ស្កាត់ការប្រើប្រាស់បន្ត។

ជាមួយគ្នានោះ កូនត្រីចម្រុះដែលជាប់ក្នុងឧបករណ៍នេសាទទាំងនោះ ត្រូវបានចាក់ព្រលែងចូលទៅក្នុងបឹងធម្មជាតិវិញបានជាង ១០ គីឡូក្រាម។ ប្រតិបត្តិការនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់អាជ្ញាធរក្នុងការអនុវត្តច្បាប់ជលផល និងថែរក្សាប្រព័ន្ធអេកូឡូស៊ីទឹកសាបរបស់កម្ពុជា៕