* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

បុរសម្នាក់វាយប្រពន្ធដោយសារភ្លើងប្រច័ណ្ឌ ត្រូវសមត្ថកិច្ចខេត្តស្វាយរៀងចាប់ខ្លួន

23-07-2026 15:45

(ស្វាយរៀង)៖ កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀង កាលពីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ បានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ ហិន រិទ្ធី អាយុ ៤១ឆ្នាំ បន្ទាប់ពីជននេះបានប្រើអំពើហិង្សាលើប្រពន្ធរបស់ខ្លួនឈ្មោះ ឃ្លោក សំអន់ អាយុ ៣៦ឆ្នាំ ដោយសារភ្លើងប្រច័ណ្ឌ។ ហេតុការណ៍នេះបានកើតឡើងនៅត្រង់ចំណុចតូបលក់ដូរមួយកន្លែង ជាប់មាត់ទន្លេវ៉ៃគោ ស្ថិតក្នុងភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច ជនសង្ស័យឈ្មោះ ហិន រិទ្ធី បានចោទប្រកាន់ប្រពន្ធរបស់ខ្លួនថា លួចលាក់មានសង្សារ រួចក៏បានវាយទៅលើប្រពន្ធចំនួន ២ដៃ ត្រូវចំថ្ពាល់បណ្តាលឲ្យដួលទៅលើដី និងមានស្នាមជាំ។ មិនតែប៉ុណ្ណោះ ជនសង្ស័យថែមទាំងបានយកកាំបិតចិតបន្លែភ្ជង់ប្រពន្ធ ព្រមទាំងស្រែកគម្រាមថា នឹងចាក់សម្លាប់បើសិនជានរណាហ៊ានចូលទៅក្បែរ។

ភ្លាមៗនោះ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង បានដឹកនាំកម្លាំងនគរបាល សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះទៅដល់កន្លែងកើតហេតុ ដើម្បីអន្តរាគមន៍។ ក្នុងពេលសមត្ថកិច្ចចូលទៅឃាត់ខ្លួន ជនសង្ស័យបានព្យាយាមយកកាំបិតចាក់ប្រពន្ធចំនួន ២កាំបិតទៀត តែត្រូវបានសមត្ថកិច្ចជួយឃាត់ទាន់ពេលវេលា មិនបណ្តាលឲ្យរងរបួសឡើយ។ បន្ទាប់ពីតដៃជាមួយសមត្ថកិច្ចមួយសន្ទុះ ជនសង្ស័យក៏ត្រូវបានឃាត់ខ្លួនបាន រួមទាំងវត្ថុតាងកាំបិតចិតបន្លែមួយដើម។

បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង កំពុងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕