* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អគ្គកុងស៊ុលកម្ពុជា នៅខេត្តក្វាងស៉ី ប្រទេសចិន ចង់ឃើញកម្ពុជាជោគជ័យ លើវិស័យកសិកម្មវ័យឆ្លាត

23-07-2026 15:51

(ភ្នំពេញ)៖ លោក តាំង សុខង៉ន់ អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងណាននីង (Nanning) ខេត្តក្វាងស៉ី សាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញពីឆន្ទៈចង់ឃើញកម្ពុជាជោគជ័យ លើវិស័យកសិកម្មវ័យឆ្លាត (Smart agriculture)។ ហេតុនេះហើយបានជាលោកអគ្គកុងស៊ុល បានខិតខំជំរុញក្នុងការរៀបចំអញ្ជើញសហគ្រិនឆ្នើមៗ ចំនួន ៧៤នាក់ មាន ៦០ក្រុមហ៊ុន ទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។

លោកបានឲ្យដឹងបែបនេះ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាន ក្នុងវេទិកាកិច្ចសហប្រតិបត្តិការធុរកិច្ច និងវិនិយោគកម្ពុជា និងចិន ក្រោមប្រធានបទ «កម្ពុជា​ស្វាគមន៍ការវិនិយោគពីប្រទេសចិន ដើម្បីអនាគតរួមគ្នា ព្រមទាំងអតីតយុទ្ធជន និងនិវត្តជន» រៀបចំដោយសមាគមអតីតយុទ្ធជន និងនិវត្តជន​ នៅសណ្ឋាគារ Fairfield by Marriott រាជធានីភ្នំពេញ។

លោក តាំង សុខង៉ន់ បានឲ្យដឹងថា ក្វាងស៉ី គឺជាខេត្តមួយដែលមានសក្តានុពលនៅក្នុងវិស័យកសិកម្ម ទាំងធនធានមនុស្ស ទាំងបច្ចេកវិទ្យា មានន័យថា វាជាខេត្តដែលមានសក្តានុពលនៅក្នុងកិច្ចសហប្រតិបត្តិការរបស់កម្ពុជា នៅក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា។

លោកបានបញ្ជាក់ថា «ដោយសារថា កម្ពុជាយើងមានភូមិសាស្ត្រដ៏សមស្រប មានទឹក អាកាសធាតុ ដី និងគោលនយោបាយរបស់រាជរដ្ឋាភិបាលយើង បានលើកទឹកចិត្តដល់ការវិនិយោគដល់វិស័យកសិកម្ម ហេតុនេះហើយ ថ្ងៃនេះក្នុងចំណោមជាង ៧០រូប នៃធុរជន ទាំងអ្នកបច្ចេកទេស អ្នកសិក្សាស្រាវជ្រាវ ក៏ដូចជាបច្ចេកវិទ្យាពាក់ព័ន្ធនឹងកសិកម្មវ័យឆ្លាត (Smart agriculture) ដែលនឹងអាចចូលរួមចំណែកអភិវឌ្ឍវិស័យកសិកម្មរបស់យើង ឲ្យកាន់តែមានភាពល្អប្រសើរឡើង និងទិន្នផលកាន់តែខ្ពស់ ការចំណាយកាន់តែតិច»

សូមជម្រាបថា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ លោក ឈី ហ្វាង (Qi Fang) សមាជិកក្រុមប្រឹក្សានៃសមាគម ជីហ្វា (GIFA) និងជាប្រធានគណៈប្រតិភូសម្រាប់ក្រុមអ្នកវិនិយោគ បានដឹកនាំសហគ្រិនឆ្នើមៗ ចំនួន ៧៤នាក់ មាន ៦០ក្រុមហ៊ុន ទស្សនកិច្ចនៅកម្ពុជា ដែលមកពីតំបន់ជាច្រើនដូចជា ក្វាងស៊ី, ក្វាងទុង, ស៊ីឈួន, ហ្វូចៀន, ប៉េកាំង, ឆុងឈីង និងហុងកុង ដោយគ្របដណ្តប់លើវិស័យជាច្រើនរួមមានថាមពល និងថាមពលកកើតឡើងវិញ, យានយន្តថាមពលថ្មី និងការផលិតយានយន្ត, កសិកម្ម និងការកែច្នៃផលិតផលកសិកម្ម, សុខភាព និងបច្ចេកវិទ្យាវេជ្ជសាស្ត្រ, បញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាឌីជីថល, ការផលិតបែបឧស្សាហកម្ម, ការកសាងហេដ្ឋារចនាសម្ព័ន្ធ, ការប្លង់ និងការរចនាស្ថាបត្យកម្ម, ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន (E-commerce), ឡូជីស្ទីកទំនើប និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់, ឧស្សាហកម្មទេសចរណ៍ និងសណ្ឋាគារ, សេវាកម្មហិរញ្ញវត្ថុ និងវិជ្ជាជីវៈផ្សេងៗទៀត៕