* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី ១០៦៧នាក់ នៃសាកលវិទ្យាល័យជាតិមានជ័យ

23-07-2026 16:07

(បន្ទាយមានជ័យ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីចំនួន ១.០៦៧នាក់ នៃសាកលវិទ្យាល័យជាតិមានជ័យ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦។ និស្សិតជ័យលាភីទាំងនេះរួមមាន បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដែលក្នុងនោះមាននិស្សិតស្រីចំនួន ៦៩១នាក់។

ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការសិក្សារៀនសូត្រ និងការបណ្តុះបណ្តាលធនធានមនុស្ស ដែលជាកត្តាចម្បងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
លោកបានរំលឹកពីប្រវត្តិសាស្ត្រកម្ពុជាដែលធ្លាប់ឆ្លងកាត់សង្គ្រាម ប៉ុន្តែដោយសារសុខសន្តិភាព និងការដឹកនាំដ៏ត្រឹមត្រូវរបស់ថ្នាក់ដឹកនាំ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្រជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់ការអភិវឌ្ឍគ្រប់វិស័យ។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានបង្ហាញនូវជំនឿជឿជាក់ចំពោះនិស្សិតជ័យលាភីទាំងអស់ ក្នុងការយកចំណេះដឹងដែលទទួលបានទៅប្រើប្រាស់សម្រាប់ប្រកបរបរចិញ្ចឹមជីវិត និងចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ លោកបានលើកទឹកចិត្តឱ្យនិស្សិតបន្តការសិក្សា និងប្រើប្រាស់ចំណេះដឹងដើម្បីអភិវឌ្ឍខេត្ត ក៏ដូចជាប្រទេសជាតិ ជាពិសេសក្នុងវិស័យកសិកម្ម។

ជាមួយគ្នានេះ លោកបានអំពាវនាវសាកលវិទ្យាល័យជាតិមានជ័យ ឱ្យបន្តពង្រឹងកម្មវិធីសិក្សា និងចូលរួមធ្វើកំណែទម្រង់ឧត្តមសិក្សា ដើម្បីកែលម្អកម្មវិធីសិក្សាឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន ជាពិសេសកម្មវិធីសិក្សាវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម។

លោកក៏បានជំរុញឱ្យសាស្រ្តាចារ្យ និងនិស្សិតប្រើប្រាស់បច្ចេកវិទ្យា រួមទាំងបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើនសមត្ថភាព និងបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់សម្រាប់យុគសម័យឌីជីថល។ ការអភិវឌ្ឍធនធានមនុស្សប្រកបដោយចំណេះដឹង និងជំនាញច្បាស់លាស់ គឺជាគន្លឹះដ៏សំខាន់ក្នុងការជំរុញវឌ្ឍនភាពសេដ្ឋកិច្ចសង្គមកម្ពុជា៕