* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ អតីតយោធិន នៃកងរាជអាវុធហត្ថ សោធននិវត្តន៍ ពិការ និងគ្រួសារពលីមរណៈ

23-07-2026 16:11

(បន្ទាយមានជ័យ)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ អតីតយោធិន នៃកងរាជអាវុធហត្ថ សោធននិវត្តន៍ ពិការ និងគ្រួសារពលីមរណៈ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៣ នៃទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣- ១៤ កក្កដា ២០២៦)។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធានមន្ទីរទាំង០៧ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ទាំង០៩ ប្រារព្ធធ្វើឡើងនៅសាលប្រជុំធំ អគារសេនាធិការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់អតីតយោធិន នៃកងរាជអាវុធហត្ថ សោធននិវត្តន៍ ពិការ និងគ្រួសារពលីមរណៈ ដោយក្ដីនឹករលឹក។ និងបានរំលឹកដឹងគុណគោរពវិញ្ញាណក្ខន្ធវីរៈកងទ័ព វីរៈនគរបាល និងវីរៈអាវុធហត្ថ ដែលបានពលីក្នុងសមរភូមិនៃការប៉ះទង្គិចគ្នានាពេលកន្លងទៅផងដែរ។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការក៏បានបញ្ជាក់ថា អតីតយោធិន សោធននិវត្តន៍ ទទួលបានការយកចិត្តទុកដាក់ពីប្រមុខថ្នាក់ដឹកនាំ ទទួលបានប្រាក់សោធន៍ប្រចាំខែ និងប្រាក់ឧបត្ថម្ភផ្សេងៗពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏ដូចជាសមាគមអតីតយុទ្ធជន និងជនពិការកម្ពុជា។

លោកបន្តថា អតីតយោធិន សោធននិវត្តន៍ គឺជាស្ថាបនិក និងជាប្រតិបត្តិករដ៏សំខាន់នៃ «នយោបាយឈ្នះ-ឈ្នះ» ដែលបានបន្សល់ទុកនូវស្នាដៃធំៗសម្រាប់ប្រទេសជាតិ ការពារទឹកដី បានលះបង់សាច់ស្រស់ ឈាមស្រស់ ក្នុងការរំដោះប្រទេសជាតិ និងការពារបូរណភាពទឹកដី ដែលនាំមកនូវសន្តិភាពពេញលេញ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការបញ្ចប់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃ និងបង្កើតបាននូវសន្តិភាព និងការឯកភាពជាតិ។ និងបានចូលរួមកសាង អភិវឌ្ឍន៍ បន្ទាប់ពីបញ្ចប់សង្គ្រាម អតីតយុទ្ធជនបានផ្លាស់ប្ដូរដៃកាន់អាវុធចូលរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

សូមបញ្ជាក់ថា អតីតយោធិន នៃកងរាជអាវុធហត្ថ សោធននិវត្តន៍ ពិការ និងគ្រួសារពលីមរណៈសរុបចំនួន៨៩នាក់ ក្នុងនោះយោធិនចូលសោធននិវត្តន៍ ចំនួន៥៣នាក់, យោធិនពិការ ចំនួន១៤នាក់, គ្រួសារយោធិនពលីមរណៈ ចំនួន ២២នាក់។ ដោយក្នុងម្នាក់ៗទទួលបាន ៖ អង្ករ ០២ការ៉ុង ( ៥០ គីឡូក្រាម ), មី ០២កេស, ទឹកសុទ្ធ ០៤កេស, ទឹកក្រូចកម្ពុជាកូឡា ០៤កេស រួមនឹងថវិកា ២០ម៉ឺនរៀលផងដែរ៕