* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ធុរជនក្នុងវិស័យហិរញ្ញវត្ថុ នៅទីក្រុងហុងកុង៖ ភ្នំពេញរីកចម្រើន និងអភិវឌ្ឍបានលឿន ទាំងពីអគារ និងហេដ្ឋារចនាសម្ព័ន្ធ

23-07-2026 16:13

(ភ្នំពេញ)៖ លោកស្រី Zhu Shaodan ធុរជនក្នុងវិស័យហិរញ្ញវត្ថុ នៅទីក្រុងហុងកុង និងជាគណៈប្រតិភូចិន ១រូប ដែលមកចូលរួមវេទិកាកិច្ចសហប្រតិបត្តិការធុរកិច្ច និងវិនិយោគកម្ពុជា និងចិន បានលើកឡើងថា រាជធានីភ្នំពេញរីកចម្រើន និងអភិវឌ្ឍបានលឿន ទាំងពីអគារ និងហេដ្ឋារចនាសម្ព័ន្ធ។

ធុរជនដែលបានមកកម្ពុជា ចំនួន ៣ដងរូបនេះ បានលើកឡើងទៀតថា សព្វថ្ងៃខ្លួនក៏បានវិនិយោគនៅកម្ពុជា រួចហើយដែរ ព្រោះតែបរិយាកាសវិនិយោគអំណោយផល។

លោកស្រីបានឲ្យដឹងបែបនេះ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាន ក្នុងវេទិកាកិច្ចសហប្រតិបត្តិការធុរកិច្ច និងវិនិយោគកម្ពុជា និងចិន ក្រោមប្រធានបទ «កម្ពុជា​ស្វាគមន៍ការវិនិយោគពីប្រទេសចិន ដើម្បីអនាគតរួមគ្នា ព្រមទាំងអតីតយុទ្ធជន និងនិវត្តជន» រៀបចំដោយសមាគមអតីតយុទ្ធជន និងនិវត្តជន​ នៅសណ្ឋាគារ Fairfield by Marriott រាជធានីភ្នំពេញ។

លោកស្រី Zhu Shaodan បានបញ្ជាក់ថា «ខ្ញុំមើលឃើញភ្នំពេញរីកចម្រើន និងអភិវឌ្ឍបានលឿន ទាំងពីអគារ និងហេដ្ឋារចនាសម្ព័ន្ធ។ ខ្ញុំគិតថា បើសិនជាលើកនេះមិនចាប់ឱកាសវិនិយោគ ៥ឆ្នាំទៀត ខ្ញុំនឹងយឺតជាងគេ។ អីចឹងចាប់ពីពេលនេះរហូតដល់ ៥ឆ្នាំទៅមុខទៀត កាន់តែរីកចម្រើនថែមទៀត។ ខ្ញុំមើលឃើញឱកាសវិនិយោគមានសក្តានុពលល្អ សម្រាប់ខ្ញុំដែលជាជនជាតិចិន ហើយដោយសារឆ្លងកាត់តាមសមាគមផង ខ្ញុំគិតថា ទុកចិត្តបាន ១០០% បើសិនជាសម្រេចចិត្តដាក់ទុនវិនិយោគនៅទីនេះ។

លោកស្រី មើលឃើញថា ទៅថ្ងៃអនាគត ភ្នំពេញមិនមែនត្រឹមនេះទេ តែនឹងមានការអភិវឌ្ឍរីកចម្រើនទៅមុខទៀត ហើយលោកស្រីមានអារម្មណ៍ថា ទីនេះសមស្របក្នុងការវិនិយោគ។ បន្ថែមលើនេះ ក្នុងចំណោមធុរជនជាង ៧០រូប នឹងមានធុរជនសំឡឹងមើលឃើញរាជធានីភ្នំពេញ ឆ្ពោះទៅមុខ និងសមស្របសម្រាប់ចាប់ឱកាសវិនិយោគដូចគ្នាដែរ។

សូមជម្រាបថា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ លោក ឈី ហ្វាង (Qi Fang) សមាជិកក្រុមប្រឹក្សានៃសមាគម ជីហ្វា (GIFA) និងជាប្រធានគណៈប្រតិភូសម្រាប់ក្រុមអ្នកវិនិយោគ បានដឹកនាំសហគ្រិនឆ្នើមៗ ចំនួន ៧៤នាក់ មាន ៦០ក្រុមហ៊ុន ទស្សនកិច្ចនៅកម្ពុជា ដែលមកពីតំបន់ជាច្រើនដូចជា ក្វាងស៊ី, ក្វាងទុង, ស៊ីឈួន, ហ្វូចៀន, ប៉េកាំង, ឆុងឈីង និងហុងកុង ដោយគ្របដណ្តប់លើវិស័យជាច្រើនរួមមានថាមពល និងថាមពលកកើតឡើងវិញ, យានយន្តថាមពលថ្មី និងការផលិតយានយន្ត, កសិកម្ម និងការកែច្នៃផលិតផលកសិកម្ម, សុខភាព និងបច្ចេកវិទ្យាវេជ្ជសាស្ត្រ, បញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាឌីជីថល, ការផលិតបែបឧស្សាហកម្ម, ការកសាងហេដ្ឋារចនាសម្ព័ន្ធ, ការប្លង់ និងការរចនាស្ថាបត្យកម្ម, ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន (E-commerce), ឡូជីស្ទីកទំនើប និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់, ឧស្សាហកម្មទេសចរណ៍ និងសណ្ឋាគារ, សេវាកម្មហិរញ្ញវត្ថុ និងវិជ្ជាជីវៈផ្សេងៗទៀត៕