* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

សិស្សឆ្នើម ២រូប មកពីសាលារៀនសុវណ្ណភូមិ ដណ្ដើមបានមេដាយមាស និងពានរង្វាន់ពីការប្រកួត SIMOC 2026 នៅសិង្ហបុរី

23-07-2026 16:28

(ភ្នំពេញ)៖ សិស្សឆ្នើមចំនួន ២រូប មកពីសាលារៀនសុវណ្ណភូមិ បានបង្ហាញពីសមត្ថភាពដ៏លេចធ្លោរបស់ខ្លួន ដោយដណ្ដើមបានពានរង្វាន់ និងមេដាយមាសជាច្រើន ពីការប្រកួត Singapore International Mathematical Olympiad Challenge (SIMOC) 2026 ដែលបានប្រព្រឹត្តទៅនៅសាធារណរដ្ឋសិង្ហបុរី។

ជ័យជម្នះនេះបាននាំមកនូវកិត្តិយសដ៏ធំធេងសម្រាប់សាលារៀន ក៏ដូចជាប្រទេសកម្ពុជាទាំងមូល។

ប្អូនប្រុស ស្រ៊ុន វីរៈបុត្រ មកពីសាលារៀនសុវណ្ណភូមិ សាខាស្ទឹងមានជ័យ១ បានបង្ហាញពីទេពកោសល្យគណិតវិទ្យាដ៏អស្ចារ្យ ដោយដណ្ដើមបានមេដាយមាស និងជាជ័យលាភីលេខ១ (Overall Champion) ក្នុងវិញ្ញាសា Math Olympiad (ឯកត្តជន)។ មិនតែប៉ុណ្ណោះ ប្អូនក៏បានឈ្នះមេដាយសំរឹទ្ធបន្ថែមទៀត ក្នុងវិញ្ញាសា Math Master Mind (ក្រុម)។

រីឯប្អូនប្រុស ឈ័រ ស៊ានអ៉ីង មកពីសាលារៀនសុវណ្ណភូមិ សាខាបន្ទាយមានជ័យ ក៏បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលផងដែរ ដោយទទួលបានមេដាយមាសក្នុងវិញ្ញាសា Math Olympiad (ចំណាត់ថ្នាក់លេខ៦)។ ប្អូនក៏បានបន្ថែមមេដាយប្រាក់ចំនួន ២
ទៀត ពីវិញ្ញាសា Math Master Mind និង Math Warriors។

សមិទ្ធផលដ៏ត្រចះត្រចង់នេះ គឺជាសក្ខីភាពបញ្ជាក់ពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់សិស្សានុសិស្ស ក៏ដូចជាគុណភាពនៃការបង្រៀនរបស់លោកគ្រូអ្នកគ្រូនៅសាលារៀនសុវណ្ណភូមិ។

ជ័យជម្នះនេះមិនត្រឹមតែលើកស្ទួយកេរ្តិ៍ឈ្មោះសាលារៀនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញឱ្យពិភពលោកបានឃើញពីសក្ដានុពល និងសមត្ថភាពរបស់យុវជនកម្ពុជាលើឆាកអន្តរជាតិ។ នេះជាគំរូដ៏ល្អមួយសម្រាប់សិស្សដទៃទៀត ឱ្យបន្តខិតខំរៀនសូត្រ និងអភិវឌ្ឍខ្លួនដើម្បីអនាគតដ៏ភ្លឺស្វាង៕