* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កម្ពុជា-ចិន បើកទំព័រកិច្ចសហប្រតិបត្តិការ «បញ្ញាសិប្បនិម្មិត AI» ដើម្បីរុញច្រានសេដ្ឋកិច្ចឌីជីថល

23-07-2026 16:55

(ភ្នំពេញ)៖ ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅប្រទេសចិន ចាប់ពីថ្ងៃទី១៥ ដល់ ១៧ ខែកក្កដា ឆ្នាំ២០២៦ថ្មីៗនេះត្រូវបានអ្នកវិភាគ និងមន្ត្រីជាន់ខ្ពស់មើលឃើញថា មិនមែនជាដំណើរទស្សនកិច្ចការទូតធម្មតានោះទេ ប៉ុន្តែជាការបើកនូវ «ជំពូកថ្មី» នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រជាជាតិទាំងពីរ ដោយផ្តោតសំខាន់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងនវានុវត្តន៍។

ក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយអ្នកសារព័ត៌មានវិទ្យុមិត្តភាពកម្ពុជា-ចិន នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នៅវិមានសន្តិភាព ឯកឧត្តម ហ្សង់-ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានមានប្រសាសន៍ថា ប្រសិនបើ ទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងចិន បានផ្តោតសំខាន់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជា ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ និងថាមពល នោះកិច្ចសហប្រតិបត្តិការសម្រាប់ទសវត្សរ៍ខាងមុខ នឹងឈានទៅរកការកសាង «ហេដ្ឋារចនាសម្ព័ន្ធអរូបវន្ត» ដែលជាការអភិវឌ្ឍសមត្ថភាពឌីជីថល និងធនធានមនុស្ស។

ឯកឧត្តម ហ្សង់-ហ្វ្រង់ស័រ តាន់បានបន្តថា ក្នុងបរិបទដែលពិភពលោកកំពុងមានការប្រកួតប្រជែងយ៉ាងស្រួចស្រាវលើផ្នែកបច្ចេកវិទ្យា ការប្រកួតប្រជែងរបស់កម្ពុជាមិនអាចពឹងផ្អែកតែលើហេដ្ឋារចនាសម្ព័ន្ធបែបប្រពៃណីតែមួយមុខបានទៀតឡើយ។ ការចូលរួមរបស់កម្ពុជា ក្នុងនាមជាសមាជិកស្ថាបនិកនៃអង្គការកិច្ចសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក គឺជាសញ្ញាណច្បាស់លាស់មួយថា កម្ពុជាកំពុងរៀបចំខ្លួនធ្វើការ «លោតផ្លោះ» ឆ្លងដំណាក់កាលអភិវឌ្ឍន៍មួយចំនួន ដើម្បីឆ្ពោះទៅកាន់សេដ្ឋកិច្ចទំនើបផ្អែកលើចំណេះដឹង។

ឯកឧត្តមបន្ថែមថា កិច្ចសហប្រតិបត្តិការលើវិស័យ AI នេះ មិនមែនត្រឹមតែជារូបភាពនយោបាយនោះទេ ប៉ុន្តែវាផ្តល់នូវដំណោះស្រាយជាក់ស្តែង ចំពោះបញ្ហាប្រឈមប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋរួមមាន៖ វិស័យកសិកម្ម៖ ជួយកសិករក្នុងការទស្សន៍ទាយអាកាសធាតុ វិភាគដី និងបង្កើនទិន្នផលដំណាំ។ វិស័យសុខាភិបាល៖ ជួយវេជ្ជបណ្ឌិតក្នុងការធ្វើរោគវិនិច្ឆ័យបានលឿន និងបង្កើនការផ្តល់សេវាសុខាភិបាលឌីជីថល​ទៅកាន់តំបន់ដាច់ស្រយាល។ ការអប់រំ និងអាជីវកម្ម៖ លើកកម្ពស់គុណភាពសិក្សារបស់សិស្ស-និស្សិត និងជួយសហគ្រាសធុនតូច និងមធ្យម (SMEs) បង្កើនផលិតភាព ក្នុងការប្រកួតប្រជែង។ សេវាសាធារណៈ៖ ជួយរាជរដ្ឋាភិបាលក្នុងការវិភាគទិន្នន័យ កែទម្រង់គោលនយោបាយ និងផ្តល់សេវារដ្ឋជូនប្រជាពលរដ្ឋបានលឿន ងាយស្រួល និងមានតម្លាភាព។

ជាមួយគ្នានេះ ទិសដៅនៃកិច្ចសហប្រតិបត្តិការ AI រវាងកម្ពុជា-ចិន គឺឆ្លើយតបយ៉ាងស៊ីសង្វាក់ទៅនឹង «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបច្ចកោណទី៥ ដែលផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។
ឯកឧត្តម ហ្សង់-ហ្វ្រង់ស័រ តាន់ សង្កត់ធ្ងន់ថា កម្ពុជាគាំទ្រលើទស្សនវិស័យសកលទាំង៤ ស្ដីពី AI របស់ប្រធានាធិបតីចិន ស៊ី ជិនពីង ដែលផ្តោតលើ «ការបើកចំហ សុវត្ថិភាព បរិយាបន្ន និងអភិបាលកិច្ចពហុភាគី» ដើម្បីធានាថា បច្ចេកវិទ្យាថ្មីនេះត្រូវបានប្រើប្រាស់ដើម្បីបម្រើមនុស្សជាតិ និងកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងប្រជាជាតិ។

ជំនួសឱ្យការរំពឹងទុកត្រឹមតែសេចក្តីថ្លែងការណ៍រួម កម្ពុជារំពឹងថានឹងទទួលបានលទ្ធផលជាក់ស្តែងពីភាគីចិន ដូចជា ការបណ្តុះបណ្តាលអ្នកជំនាញ AI ខ្មែរ ការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ ការផ្ទេរបច្ចេកវិទ្យា និងការទាក់ទាញវិនិយោគិនលំដាប់ពិភពលោក ដើម្បីបង្កើតការងារដែលមានតម្លៃបន្ថែមខ្ពស់ សម្រាប់យុវជនកម្ពុជាក្នុងរយៈពេលមធ្យម និងវែងខាងមុខ៕

វិទ្យុមិត្តភាពកម្ពុជាចិន