* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ណែនាំភ្នាក់ងារសន្ដិសុខឯកជន ត្រូវសហការដាច់ខាតជាមួយកម្លាំងសមត្ថកិច្ច ពេលចុះបង្ក្រាបបទល្មើស Online Scams

23-07-2026 17:23

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានណែនាំដល់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ត្រូវសហការដាច់ខាតជាមួយកម្លាំងសមត្ថកិច្ចនៅពេលចុះប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams។

ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជនលើកទី៨៨ នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា ភ្នាក់ងារសន្ដិសុខឯកជន ត្រូវរាយការណ៍ដល់សមត្ថកិច្ចមូលដ្ឋាន ឬជំនាញអំពីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ក្នុងការសង្ស័យដូចជា ជនបរទេសរស់នៅប្រមូលផ្តុំគ្នាច្រើន មានឧបករណ៍សម្ភារៈ បច្ចេកវិទ្យា កុំព្យូទ័រច្រើន ទូរស័ព្ទច្រើន និងធ្វើសកម្មភាពដោយមានការលាក់លាម ត្រូវកត់សម្គាល់ហើយរាយការណ៍ជូនសមត្ថកិច្ចភ្លាម។

បើតាមលោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី, ភ្នាក់ងារសន្ដិសុខឯកជន មិនត្រូវគប់គិតជាមួយឧក្រិដ្ឋជនប្រព្រឹត្តបទល្មើសនេះ ដូចជា ការពារទីតាំង ឬការផ្តល់ទីតាំងដល់ក្រុមឧក្រិដ្ឋជន និងមិនសហការជាមួយសមត្ថកិច្ច មានចេតនាលាក់បាំង ព្រមទាំងឃ្លាំមើលសមត្ថកិច្ច ដើម្បីផ្តល់ដំណឹងដល់ក្រុមឧក្រិដ្ឋជនរត់គេចខ្លួនបាន។

លោកឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន លើកឡើងថា វិស័យសន្តិសុខឯកជន ក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ស្ថេរភាពនយោបាយ ជូនសង្គមជាតិទាំងមូល និងជាកម្លាំងជំនួយដល់សមត្ថកិច្ច ក្នុងការចូលរួមសហការ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស។ មួយវិញទៀត គឺការចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំសង្កាត់ មានសុវត្ថិភាព» សំដៅថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក៏ដូចជាការពារ ផលប្រយោជន៍ ជាតិ និងការអភិវឌ្ឍប្រទេសជាតិផងដែរ។

លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានបន្ថែមថា ដើម្បីពង្រឹងនូវវិស័យសន្តិសុខឯកជន ឲ្យមានការរីកចម្រើន និងប្រកបដោយគុណភាព លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការដ្ឋាននគរបាលជាតិ តែងតែយកចិត្តទុកដាក់ខ្ពស់ ដើម្បីគាំពារ និងគាំទ្រនូវវិស័យនេះ ឲ្យមាននិរន្តភាព ស្ថេរភាព និងការអភិវឌ្ឍ។ ដូច្នេះវិស័យសន្តិសុខឯកជន ត្រូវទាមទារនូវគុណភាពខ្ពស់ ដើម្បីឆ្លើយតបតាមតម្រូវការនៃអភិវឌ្ឍន៍ និងការរីកចម្រើនជាលំដាប់ ទើបធ្វើឲ្យមានការរៀបចំបើកវគ្គបំប៉នជំនាញភ្នាក់ងារ សន្តិសុខឯកជននេះឡើង។

ជាមួយគ្នានេះ លោកស្នើឲ្យអគ្គនាយក/អគ្គនាយិកា ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាសគ្រឹះស្ថាន បន្តចាត់បញ្ជូនភ្នាក់ងារសន្តិសុខឯកជន មកទទួលការបណ្តុះបណ្តាល ឲ្យមានវិជ្ជាជីវៈច្បាស់លាស់ យល់ដឹងអំពីច្បាប់ យល់ដឹងអំពីវិធីសាស្រ្តការពារគោលដៅ ការពារកន្លែងកើតហេតុ ទប់ស្កាត់បទល្មើស ទប់ស្កាត់អគ្គីភ័យនិងសង្គ្រោះជនរងគ្រោះចេញពីអគ្គីភ័យ ដែលជាកិច្ចការងារចម្បង សម្រាប់ភ្នាក់ងារសន្តិសុខឯកជន៕