* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អគ្គនាយកគយ៖ ការបង្កើតយន្តការសហប្រតិបត្តិការរវាងគយកម្ពុជា និងសមាគមសភាពាណិជ្ជកម្មចិននៅកម្ពុជា ជាការបន្តពង្រឹងភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន

23-07-2026 19:20

(ភ្នំពេញ)៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងលោក Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យដំណើរការយន្តការសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងសមាគមសភាពាណិជ្ជកម្មចិននៅកម្ពុជា ព្រមទាំងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «គោលនយោបាយ និងបទប្បញ្ញត្តិគយ» និងដោយមានការចូលរួមពីលោក Lin Shiqiang ប្រធានសមាគមសភាពាណិជ្ជកម្មចិននៅកម្ពុជា សមាជិកសមាគម ថ្នាក់ដឹកនាំ និងមន្ត្រីគយនិងរដ្ឋាករ ព្រមទាំងតំណាងសហគ្រាស និងធុរជន សរុបប្រមាណ ២០០រូប។

នាឱកាសនោះលោក Lin Shiqiang បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានិងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ដែលបានគាំទ្រការបង្កើតយន្តការសហប្រតិបត្តិការនេះ និងបានបន្ថែមថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បាននិងកំពុងបន្តពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រងកែលម្អបរិយាកាសធុរកិច្ច និងសម្របសម្រួលការបញ្ចេញទំនិញពីគយប្រកបដោយប្រសិទ្ធភាព និងបានគូសបញ្ជាក់ថា យន្តការសហប្រតិបត្តិការនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងគាំទ្រវិនិយោគិនបរទេស ជាពិសេសវិនិយោគិនចិន តាមរយៈការបង្កើតវេទិកាពិគ្រោះយោបល់ជាប្រចាំ ការផ្សព្វផ្សាយបទប្បញ្ញត្តិគយ ការដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន និងការតាមដានលទ្ធផលនៃការអនុវត្តយន្តការនេះ។

ក្នុងឱកាសនោះលោក Wang Wenbin បានសម្តែងការអបអរសាទរចំពោះការដាក់ឱ្យដំណើរការជាផ្លូវការនូវយន្តការសហប្រតិបត្តិការនេះ និងបានចាត់ទុកថា នេះជាជំហានថ្មីមួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងចិន។ លោកបានបង្ហាញជំនឿថា យន្តការនេះនឹងក្លាយជាវេទិកាទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពរវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងវិនិយោគិនចិន ជាស្ពានផ្សព្វផ្សាយចំណេះដឹងអំពីបទប្បញ្ញត្តិគយកម្ពុជា និងជាយន្តការ ជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ឱ្យកាន់តែមានប្រសិទ្ធភាព។

នាឱកាសនោះដែរលោកបណ្ឌិត គុណ ញឹម បានគូសបញ្ជាក់ថា ការបង្កើតយន្តការសហប្រតិបត្តិការនេះ គឺជាការបន្តពង្រឹង ភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកែលម្អបរិយាកាសវិនិយោគ និងលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម។ ប្រទេសចិន បន្តជាវិនិយោគិនធំបំផុត និងជាដៃគូ ពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា។ ក្នុងឆមាសទី១ ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរ បានកើនឡើងប្រមាណ ២៥,៤% ស្មើនឹងជាង ១១ពាន់លានដុល្លារអាម៉េរិក។ ក្នុងន័យនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងយន្តការពិគ្រោះយោបល់ និងកិច្ចសហប្រតិបត្តិការជាមួយវិនិយោគិន និងធុរជនចិន ដើម្បីផ្សព្វផ្សាយបទប្បញ្ញត្តិថ្មីៗ ស្តាប់កង្វល់ និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា។

លោកបណ្ឌិត គុណ ញឹម ក៏បានគូសរំលេចថា ក្នុងនាមជាស្ថាប័នប្រតិបត្តិអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលគយចិនលើវិស័យសំខាន់ៗ រួមមាន ទំនើបកម្ម និងឌីជីថលនីយកម្មរដ្ឋបាលគយ កិច្ចសម្រួលពាណិជ្ជកម្ម ការបង្ការនិងបង្ក្រាបអំពើល្មើសគយ ការកសាងសមត្ថភាព និងជំនួយបច្ចេកទេស ដើម្បីគាំទ្រដល់ការអភិវឌ្ឍពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។

ក្នុងឱកាសនោះលោកបណ្ឌិត គុណ ញឹម លោក Wang Wenbin និងលោក Lin Shiqiang បានអញ្ជើញជាអធិបតីចុចប៊ូតុងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវយន្តការសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងសមាគម សភាពាណិជ្ជកម្មចិននៅកម្ពុជា។

បន្ទាប់ពីពិធីសម្ពោធមន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានធ្វើបទបង្ហាញអំពីគោលនយោបាយ និងបទប្បញ្ញត្តិគយ ព្រមទាំងចែករំលែកបទពិសោធ និងករណីអនុវត្តជាក់ស្តែង ពាក់ព័ន្ធនឹងកិច្ចសម្រួលពាណិជ្ជកម្ម ដោយផ្តោតលើការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មគយ ប្រព័ន្ធបញ្ជរតែមួយជាតិ (National SingleWindow) កម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចដែលទទួលបានការអនុញ្ញាត (Authorized Economic Operator៖ AEO) និងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីលើកកម្ពស់ការយល់ដឹង និងការអនុលោមតាមបទប្បញ្ញត្តិគយរបស់សហគ្រាស និងអ្នកធ្វើធុរកិច្ចនៅប្រទេសកម្ពុជា៕