* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

រដ្ឋលេខាធិការ លីវ សុផាណារិទ្ធិ ទទួលជួបគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ពិភាក្សាលើវិស័យវិស័យប្រៃសណីយ៍ បច្ចេកវិទ្យាឌីជីថល សន្តិសុខសាយប័រ និងវិស័យទូរគមនាគមន៍

23-07-2026 20:33

(ភ្នំពេញ)៖ លោក លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ បានទទួលជួបគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដឹកនាំដោយលោក Brian D. McFeeters ប្រធាននាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន និងគណៈប្រតិភូតំណាងក្រុមហ៊ុនអាមេរិក ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង។

ក្នុងជំនួបនេះលោករដ្ឋលេខាធិការ និងលោក Brian D. McFeeters បានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបតិ្តការទំនាក់ទំនងធុរកិច្ចរវាងក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន និងក្រសួងលើវិស័យសំខាន់ៗ រួមមានវិស័យប្រៃសណីយ៍ វិស័យបច្ចេកវិទ្យាឌីជីថល និងសន្តិសុខសាយប័រ និងវិស័យទូរគមនាគមន៍ ជាដើម។

ជាមួយគ្នានេះលោករដ្ឋលេខាធិការ ក៏បានជម្រាបជូនអំពីគម្រោងអភិវឌ្ឍន៍សួនឌីជីថលរបស់ប្រទេសកម្ពុជា ដែលនឹងក្លាយជាឱកាសក្នុងការទាក់ទាញអ្នកវិនិយោគបរទេសក្នុងការសហការ ក៏ដូចជាវិនិយោគទុនតាមរយៈយន្តការគាំទ្រ និងលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល និងបានបញ្ជាក់ពីក្រសួងក្នុងការអភិវឌ្ឍវិស័យឌីជីលនៅកម្ពុជា រួមមានការបង្កើតសួនឌីជីថល, ការអនុវត្តគម្រោងអ៉ីនធឺណិតល្បឿនលឿនជាដើម ដែលជាការគាំទ្រដល់ SME នៅកម្ពុជា។

ក្នុងកិច្ចជំនួបនេះលោករដ្ឋលេខាធិការ បានលើកឡើងអំពីសក្ដានុពល និងឱកាសក្នុងការវិនិយោគជាច្រើនក្នុងវិស័យទាំង ៣ខាងលើ ហើយក៏បានបញ្ជាក់អំពីការកិច្ចសហប្រតិបត្តិការក្នុងការផ្សារភ្ជាប់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រក្នុងការវិនិយោគនៅកម្ពុជា៕