* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់លោកស្រីបណ្ឌិត អ៊ុក ម៉ាលី ដឹកនាំសហការី នាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃគង់នៅវត្តប្រជុំនទី ហៅវត្តក្រពើហា (Video inside)

23-07-2026 20:42

(កណ្ដាល)៖ អ្នកម្ដាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជាកុលធីតាខ្មែរដ៏គំរូមួយរូប ទាំងក្នុងសកម្មភាពការងារមនុស្សធម៌ជួយដល់ជនងាយរងគ្រោះ និងងាយរងគ្រោះបំផុតនៅកម្ពុជា ហើយក៏ជាពុទ្ធសាសនូបត្ថម្ភមួយរូប ដែលតែងតែទ្រទ្រង់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ, នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ បានចាត់លោកស្រីបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា ដឹកនាំសហការី អញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខារ និងបច្ច័យមួយចំនួន ទៅវេរប្រគេនចំពោះព្រះសង្ឃគង់ចាំព្រះវស្សា ដែលមានព្រះសិរីវិសុទ្ធិ បណ្ឌិត វ័ន្ត វណ្ណោ ព្រះរាជាគណៈកិត្តិយស ព្រះលេខាធិការគណខេត្តកណ្តាល នាយកពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា និងជាព្រះចៅអធិការវត្តប្រជុំនទី (ហៅក្រពើហា) ដែលស្ថិតនៅសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

ការចាត់តំណាងនាំយកទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខារ និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃគង់នៅប្រជុំនទី ហៅវត្តក្រពើហានេះ គឺតែងតែធ្វើជារៀងរាល់ឆ្នាំ ពិសេសនៅក្នុងរដូវវស្សាឈានចូលមកដល់នេះ ដែលជារដូវមួយដែលព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្របាន ព្រោះរដូវវស្សានេះមានភ្លៀងធ្លាក់ជោគជាំ។ ជាងនេះទៅទៀត វត្តក្រពើហានេះ មានព្រះសង្ឃ និងសាមណសង្ឃជាច្រើនរយអង្គ កំពុងបំពេញវិជ្ជានៅពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ដែលធ្វើឱ្យវត្ដអារាមមួយនេះ កាន់តែមានភាពអាត់តាខាត់។

ដូច្នេះឱកាសនេះ លោកស្រីបណ្ឌិត អ៊ុក ម៉ាលី តំណាងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាននាំយកនូវបច្ច័យចំនួន ១០លានរៀល, ទៀនព្រះវស្សា ១គូ, ទឹកសុទ្ធ ១០កេស, ទឹកក្រូច ១០កេស, ទឹកផ្លែឈើ ១០កេស, មៀនកំប៉ុង ២កេស, ត្រីខ ២កេស, កាកាវ ២កេស, តែ ៥គីឡូក្រាម, ស្ករស ១០គីឡូក្រាម, ទឹកដោះគោខាប់ ១កេសធំ, មី ១កេសធំ, ប្រេង ១កាន, សាច់ក្រក ១កន្ត្រកធំ, ត្រីងៀត ១កន្ត្រកធំ និងអង្ករ ៣តោន ។ជាមួយគ្នានេះក៏មានវេរប្រគេនព្រះចៅអធិការវត្ត នូវសាដក១ និងបច្ច័យ ២លានរៀល, ព្រះសង្ឃគង់អម ៤អង្គ ក្នុង១អង្គៗ ប្រគេន សាដក១ និងបច្ច័យ ១លានរៀល។ ក្នុងនោះក៏បានជូនលោកតាអាចារ្យធ្វើកិច្ច ក្នុងម្នាក់ៗទទួលបាន ក្រណាត់ស១ដុំ ថវិកាមួយចំនួនផងដែរ។

ក្នុងឱកាសនោះ ព្រះចៅអធិការវត្ដប្រពើហារ ព្រះសិរីវិសុទ្ធិ បណ្ឌិត វ័ន្ត វណ្ណោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្ដ និងបេះដូងមនុស្សធម៌ដ៏មហាធំធេងគ្មានអ្វីអាចផ្ទឹមបានរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដែលតែងតែផ្ដល់នូវការគិតគូរមិនរំលងនោះឡើយទោះក្នុងកាលៈទេសៈណាក៏ដោយ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត គឺតែងបានជួយផ្ដល់នូវការមេត្ដា ករុណា អាណិត ស្រលាញ់ និងជួយយកអាសារដល់ប្រជាជនកូនចៅប្រុសស្រីគ្រប់រូប ដែលជួបទុក្ខលំបាក ពិសេសជនងាយរងគ្រោះបំផុត។ សម្រាប់នៅក្នុងវិស័យព្រះពុទ្ធសាសនា សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត គឺជាពុទ្ធសាសនូបត្ថម្ភដ៏ជ្រះថ្លាក្រៃលែង ក្នុងការជួយទ្រទ្រង់ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនា ឱ្យរុងរឿងរីកចម្រើន។

ជាក់ស្ដែងនាពេលនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានបន្ដចាត់តំណាង និងសហការីនាំយកនូវបច្ច័យ និងទេយ្យវត្ថុជាច្រើន មកប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា និងសាមណសិស្ស សរុបជាង៣០០អង្គ ដែលកំពុងបំពេញវិជ្ជានៅពុទ្ធិកបឋមសិក្សា ប៊ុន ស៊ាងលី និងពុទ្ធិកវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន ក្រពើហាផងដែរ។ នេះគឺជាជួយឧបត្ថម្ភ និងទ្រទ្រង់ដ៏ថ្លៃថ្លាបំផុត។

សូមជម្រាបថាវត្តប្រជុំនទី ហៅវត្តក្រពើហា មិនត្រឹមតែជាទីគោរពសក្ការៈសម្រាប់ពុទ្ធបរិស័ទគ្រប់ទិសទីប៉ុណ្ណោះទេ ថែមទាំងជាថ្នាលបណ្តុះបណ្តាលពុទ្ធិដល់សាមណសិស្សទាំងអស់ ពិសេសសាមណសិស្សគង់ក្នុងវត្ដមានរហូតដល់ទៅ ២៣២អង្គ ដែលងាយរងនឹងការខ្វះខាតចង្ហាន់ និងការចំណាយផ្សេងៗលើការសិក្សារៀនសូត្រ ដូច្នេះហើយទើបសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានជួយឧបត្ថម្ភនូវបច្ច័យ និងទេយ្យវត្ថុជាប់ជានិច្ច ដោយក្នុងមួយឆ្នាំ៣ដង។

ដូច្នេះទឹកចិត្ដសណ្ដោសប្រណីរដ៏មហាធំធេងរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺបានជួយទំនុកបម្រុងដល់ព្រះសង្ឃផង និងទ្រទ្រង់ដល់ព្រះពុទ្ធសាសនា ឲ្យគង់វង្សរហូតទៅផងដែរ។

នាឱកាសដ៏វិសេសវិសាលនេះ ព្រះសិរីវិសុទ្ធិ បណ្ឌិត វ័ន្ត វណ្ណោ ក៏បានជូនពរសព្ទសាធុការដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ហ៊ុន សែន ព្រមទាំងបុត្រាបុត្រី ចៅប្រុស ចៅស្រី សូមជួបប្រទះតែនឹងព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ក្នុងនោះសូមឧទ្ទិសមហាកុសលផលបុណ្យនាថ្ងៃនេះ ជូនចំពោះដួងវិញ្ញាណក្ខន្ធលោកមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាបិតា មាតាបង្កើតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ព្រមទាំង វិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង និងលោកយាយមហាឧបាសិកា ឌី ប៉ុក ដែលជាបិតា មាតាបង្កើតរបស់សម្តេចតេជោ ហ៊ុនសែន ព្រមទាំងញាតិទាំង៧សណ្ដាន ដែលបានទៅកាន់បរលោក៕