* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ជំនួបជើងទី២នៃពានរង្វាន់ SEA V.Cup៖ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា យកឈ្នះហ្វីលីពីន ៣សិត ទល់ ០ ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជួបជម្រើសជាតិថៃ

23-07-2026 20:50

(ឥណ្ឌូនេស៊ី)៖ ជំនួបជើងទី២នៃពានរង្វាន់ SEA V.Cup នៅលើទឹកដីឥណ្ឌូ​នេ​ស៊ី នាយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រុមបាល់​ទះជម្រើសជាតិកម្ពុជា បន្តធ្វើបានយ៉ាងល្អ ដោយយកឈ្នះលើក្រុមបាល់ទះហ្វីលីពីន ៣សិត ទល់​នឹង​០។

បើទោះបីចាញ់ប្រទេសឥណ្ឌូនេស៊ីកាលពីម្សិលមិញយ៉ាងណាក្តី តាមរយៈលទ្ធផលដ៏ល្អនៃការយកឈ្នះហ្វីលីពីន បានធ្វើឱ្យក្រុមបាល់ទះរបស់កម្ពុជា បន្តដំណើរទៅមុខទៀត ដោយត្រូវជួបជាមួយក្រុមបាល់ទះថៃ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ត នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦។

សូមបញ្ជាក់ថា ការប្រកួតជើងទី២ ក្នុងពានរង្វាន់ SEA V.Cup 2026 ដែល​ឥណ្ឌូនេស៊ី ធ្វើម្ចាស់ផ្ទះ គឺរក្សារូបមន្ដប្រកួតដដែល។ ការប្រកួតនេះ មានបេក្ខ​ភាព ៦ក្រុមចូលរួម និងបែងចែកជា ២ពូល។ ការប្រកួតវិលជុំ ស្វែងរកក្រុម​លេខ​១ និងលេខ២ តាមពូលនីមួយៗឡើងវគ្គបន្ដ។

សូមបញ្ជាក់ដែរថា កាលពីជើងទី១ គឺក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានគ្រង​ជើងឯក ក្រោយ​ឆ្លង​ផុតវគ្គចែកពូល បានបំបាក់ក្រុមថៃ ៣-១សិត នៅវគ្គពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ មុនយកឈ្នះឥណ្ឌូនេស៊ី ៣-២សិត នៅវគ្គផ្ដាច់ព្រ័ត្រ៕