* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

គណៈកម្មការទី៧ នៃព្រឹទ្ធសភា ចុះឈ្វេងយល់ និងប្រមូលព័ត៌មានអំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងចក្ខុវិស័យរបស់រដ្ឋបាលខេត្ត​កែប

23-07-2026 20:58

(កែប)៖​ លោក ឈិត សុខុន ប្រធានគណៈកម្មការទី៧ នៃព្រឹទ្ធសភា នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈប្រតិភូពាក់ព័ន្ធចុះជំនួបពិភាក្សា​ ដើម្បីឈ្វេងយល់ និងប្រមូលព័ត៌មានអំពីវឌ្ឍនភាពការងារបញ្ហាប្រឈម និងចក្ខុវិស័យ របស់រដ្ឋបាលខេត្ត ដោយទទួល​ស្វាគមន៍​ ពីសំណាក់ លោក អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សោម ពីសិដ្ឋ អភិបាលខេត្តកែប ព្រមទាំងមន្ទីរជំនាញចំនួន៤ និងវិស័យពាក់ព័ន្ធ នៅសាលប្រជុំសាលាខេត្តកែប។

ក្នុងឱកាសនោះលោក សោម ពិសិដ្ឋ បានបញ្ជាក់ឱ្យដឹងថា ខេត្តកែប បាននិងកំពុងអភិវឌ្ឍលើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធជារូបវន្ត ការផ្តល់សេវាសាធារណៈ និងការអភិរក្សធនធានធម្មជាតិ ដែលជាកត្ដាដ៏សំខាន់ ក្នុងការជួយជំរុញកំណើនវិស័យទេសចរណ៍ និងសំដៅធានាបាននូវស្ថិរភាពសេដ្ឋកិច្ចមូលដ្ឋាន។ ទន្ទឹមនោះវឌ្ឍនភាពជាក់ស្តែង សម្រាប់ឆមាសទី១ ឆ្នាំ២០២៦ លើវិស័យទាំង៤ រួមមាន អប់រំយុវជន​ និងកីឡា, ធម្មការ​ និងសាសនា, វប្បធម៌វិចិត្រសិល្បៈ, ទេសចរណ៍ ក៏បានឆ្លុះបញ្ចាំងអំពីធនធានមនុស្ស ការថែរក្សាតំលៃវប្បធម៌ សីលធម៌សង្គម ការផ្តល់សេវាកម្មប្រកបដោយបរិយាបន្នជូនដល់ប្រជាពលរដ្ឋ​ និងភ្ញៀរទេសចរ បានយ៉ាងល្អប្រសើរ។

ជាមួយគ្នានេះលោក ឈិត សុខុន បានកោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះរដ្ឋបាលខេត្តកែប និងមន្ទីរជំនាញទាំង៤ ព្រមទាំងវិស័យពាក់ព៏ន្ធ ដែលបានយកចិត្តទុកដាក់ខ្ពស់ និងសហការគ្នាអនុវត្តបានយ៉ាងល្អ​ ស្របតាមគោលនយោបាយផែនការយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល។

លោកប្រធានគណៈកម្មការទី៧ នៃព្រឹទ្ធសភា ក៏បានផ្ដល់អនុសាសន៍មួយចំនួន ជូនដល់​រដ្ឋបាលខេត្ត មន្ទីរជំនាញទាំង៤ និងវិស័យពាក់ព័ន្ធ ត្រូវបន្តចូលរួមចំណែកអភិវឌ្ឍនូវសមិទ្ធផលនានា ជាបន្តទៀត ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច​ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕