* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលសង្ស័យគ្រុនឈាម នៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង និងអំពាវនាវឱ្យពលរដ្ឋរួមគ្នាបង្ការជំងឺនេះ

23-07-2026 21:19

(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អមដំណើរដោយលោក យុង គឹមហ៊ាន អភិបាលរងខេត្ត លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ និងលោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង នៅព្រលប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីពាក់ព័ន្ធជាច្រើនរូប ចុះសួរសុខទុក្ខអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពភ្នំដែក ស្រុករវៀង ដែលសង្ស័យកើតជំងឺគ្រុនឈាម និងដើម្បីលើកទឹកចិត្ត និងពិនិត្យមើលស្ថានភាពនៃការផ្តល់សេវាព្យាបាល។

ក្នុងឱកាសនោះលោកអភិបាលខេត្តព្រះវិហារ បាននាំយកអំណោយជា ឃីតដំណេក របស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ និងថវិការបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ជូនអ្នកជំងឺ ដើម្បីជួយសម្រាលការលំបាក និងជាកម្លាំងចិត្តក្នុងអំឡុងពេលសម្រាកព្យាបាល។

ជាមួយគ្នានេះលោក គីម រិទ្ធី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល ដែលបានខិតខំបំពេញភារកិច្ចដោយការទទួលខុសត្រូវខ្ពស់ ក្នុងការពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺទាន់ពេលវេលា។

លោកអភិបាលខេត្តព្រះវិហារ ក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្ន និងចូលរួមអនុវត្តវិធានការបង្ការជំងឺគ្រុនឈាម ដោយលុបបំបាត់រាល់វត្ថុដក់ទឹកនៅជុំវិញផ្ទះ បិទគម្របធុងទឹកឱ្យបានជិត សម្អាតបរិស្ថានឱ្យបានស្អាត និងបើសិនជាមានអាការក្តៅខ្លួនខ្លាំង ឬសង្ស័យជំងឺគ្រុនឈាម ត្រូវប្រញាប់ទៅពិនិត្យ និងព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ដោយមិនត្រូវពន្យារពេល ឬព្យាបាលដោយខ្លួនឯងឡើយ។

ដោយឡែកលោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងបញ្ជាក់ថា មន្ទីរសុខាភិបាលខេត្តព្រះវិហារ បានត្រៀមកម្លាំងមន្ត្រីសុខាភិបាល ឱសថ សម្ភារៈបរិក្ខារពេទ្យ និងបង្កើនការតាមដានស្ថានភាពជំងឺគ្រុនឈាមជាប្រចាំ ដើម្បីធានាថាប្រជាពលរដ្ឋទទួលបានសេវាសុខាភិបាលប្រកបដោយគុណភាព និងទាន់ពេលវេលា។

ការចុះសួរសុខទុក្ខរបស់ថ្នាកលដឹកនាំខេត្តព្រះវិហារទាំងព្រលប់បែបនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងវិស័យសុខាភិបាល ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងជាការលើកទឹកចិត្តដល់អ្នកជំងឺ និងក្រុមគ្រួសារ ឱ្យមានទំនុកចិត្តលើការព្យាបាល និងចូលរួមសហការក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាមនៅក្នុងសហគមន៍៕