* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្លាំងនគរបាលខេត្តរតនគិរី ឃាត់ខ្លួនជនសង្ស័យ ១នាក់ ករណីកំហែងជម្រិតទារប្រាក់ នៅក្រុងបានលុង

23-07-2026 21:24

(រតនគិរី)៖ កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដោយមានការសម្របសម្រួលនីតិវិធីពីលោក ឡុង ហុកម៉េង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ពាក់ព័ន្ធករណី កំហែងយក (ជម្រិតទារប្រាក់) នៅស្ថិតនៅភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង រតនគិរី កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦កន្លងទៅ។

បើតាមមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្តរតនគិរីប្រាប់ឲ្យដឹងថា សង្ស័យមានឈ្មោះ ឈៀង តុងហាន ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ថារ៉ងចង ឃុំអូរជុំ ស្រុក អូរជុំ ខេត្តរតនគិរី ។

ប្រភពដដែល បានបញ្ជាក់ទៀតថា អង្គហេតុកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ជនរងគ្រោះបានដឹកឈីចំនួន ៩កន្ទុយដើម្បីយកមកធ្វើទូនៅជិតសាលាឡាបានសៀក ដល់ផ្លូវបត់ចូលផ្ទះជាង ក៏បានឃើញម៉ូតូឈ្មោះ ឈៀង តុងហាន បានជិះម៉ូតូដេញតាម ហើយបានស្រែកឲ្យជនរងគ្រោះឈប់ម៉ូតូ តែជនរងគ្រោះ ក៏បានជិះម៉ូតូរត់។

លុះដល់ចំណុចក្រោយមន្ទីរបរិស្ថាន ក៏បានឈប់ម៉ូតូ ហើយឈ្មោះ ឈៀង តុងហាន បាននិយាយថាឱ្យជនរងគ្រោះបង់ប្រាក់ចំនួន ៤ខែ ហើយថ្លៃដឹកឈើ ក្នុងមួយខែចំនួន ១៥០.០០០រៀល សរុបទាំងអស់ចំនួន ៦០០.០០០រៀលដែលជនរងគ្រោះ មិនបានបង់ឲ្យឈ្មោះ ឈៀង តុងហាន ហើយជនរងគ្រោះ បាននិយាយប្រាប់ឈ្មោះ ឈៀង តុងហាន ថាខ្លួនឈប់ដឹកឈើហើយ, ឈ្មោះនេះបាននិយាយថាស្អីនឹងមិនឈើ ហើយស្ត្រីរូបនេះបាននិយាយទៅវិញថា ឈើនេះដឹកយកមកធ្វើទូដាក់ខោអាវប្រើទេ ហើយជនរងគ្រោះបាននិយាយថា ឈ្មោះ ឈៀង តុងហាន ដឹកឈើដែរហេតុ អីបានមករករឿងតែនាងខ្ញុំ ហើយឈ្មោះនេះបាននិយាយថាវាយចុយម្រាយអីលូវហើយ។

ជនរងគ្រោះ បានទំលាក់ឈើចំនួន ៩កន្ទុយ នោះចុះហើយបានជិះម៉ូតូចេញទៅបាត់ទៅ បានប្រហែលកន្លះម៉ោង គាត់បានជិះម៉ូតូត្រឡប់មកវិញស្រាប់តែបាត់ឈើនោះអស់ ហើយជនរងគ្រោះ បានសួរអ្នកជិតខាងថា ឈើនោះបាត់ទៅណា ហើយអ្នកជិតខាងបាននិយាយថាឈ្មោះ ឈៀង តុងហាន បានហៅគ្នាមកយកឈើនោះទៅបាត់អស់ហើយ អ្នកយកឈើនោះជិះម៉ូតូម៉ាក់វ៉េវ ពណ៌ខ្មៅ យកទៅអស់ហើយ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួនទុកបណ្តោះអាសន្ននៅ ការិយាល័យជំនាញ ដើម្បីបំពេញសំណុំរឿង បញ្ជូនទៅអយ្យការសាលាដំបូងខេត្ត តាមនិតិវិធីច្បាប់៕